Cambodia

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​នៅ​ស្រុក​បាធាយ​

ចែករម្លែក

ដោយ​:​គង់​ហេង​+​មូ​សម្បត្តិ​/​កំពង់ចាម​៖​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ​២០២០​លោក​វេ​ង​សាខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​និង​លោក​អេង​ជា​សាន​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​។​លោក​បាន​ចុះ​ពិនិត្យ​តាមដាន​កសិដ្ឋាន​ចិញ្ចឹម​ត្រី​នៅ​ភូមិ​តា​ងិ​ល​ឃុំ​ជាលា​ស្រុក​បាធាយ​គឺ​ដើម្បី​វាយតម្លៃ​អំពី​វឌ្ឍនភាព​នៃ​ការរីកចម្រើន​វិស័យ​វារីវប្បកម្ម​ទឹកសាប​នៅ​ខេត្តកំពង់ចាម ។​

​ការ​ចុះមក​ពិនិត្យ​ការចិញ្ចឹម​ត្រី​នេះ​គឺ​នៅក្រោយ​ចំនួន​ពីរ​ថ្ងៃ​ដែល​លោក​អ៊ុន​ចាន់​ដា​អភិបាល​ខេត្តកំពង់ចាម​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចូលរួម​ជា​វាគ្មិន​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​«​វឌ្ឍនភាព​និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្តកំពង់ចាម​»​នៅ​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី​។​ដោយ​ក្នុងនោះ​លោក​អភិបាលខេត្ត​លើកឡើង​ពី​ការខ្វះ​ត្រី​សម្រាប់​ប្រជាពលរដ្ឋ​បរិភោគ និង​កែច្នៃ​ធ្វើ​អាជីវកម្ម គឺ​ប្រជាពលរដ្ឋ​ទិញ​ពី​ខាងក្រៅ​។​

​លោក​អ៊ុក​ណារិន​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម​ដែល​បាន​ចូលរួម​អមដំណើរ​គណ​:​ប្រតិភូ​ខាងលើ​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា​ក្នុងនោះ​គណ​:​ប្រតិភូ​បាន​អញ្ជើញ​ចុះទៅ​កាន់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ប្រា ត្រី​ឆ្តោ និង​ត្រី​ពោ របស់លោក សាំង​អ៊ឹម​មាន​ស្រះ​ចិញ្ចឹម​ត្រី​លើ​ផ្ទៃដី​ចំនួន​ជាង​ប្រាំមួយ​ហិកតា​និង​លោក នៅ ឆាយ មាន​ស្រះ​ចិញ្ចឹម​ត្រី​ទំហំ​ជាង បួន ហិកតា​។​

​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម​បានឱ្យដឹង​ទៀតថា​ស្រះ​ចិញ្ចឹម​ត្រី​ទាំងពីរ​កន្លែង​ដែលមាន​ទំហំ​ដី​សរុប​ជាង​១០​ហិកតា​នេះ គឺ​ក្នុង​មួយឆ្នាំ​អាច​ផ្តល់​ទិន្នផល​ជា​ត្រី​ចំនួន បី ប្រភេទ​ខាងលើ​ពី ៦០០ ទៅ​៧០០​តោន​។​ក្នុងនោះ​ត្រី​ឆ្តោ​និង​ត្រី​ពោ​អាច​ចិញ្ចឹម​ចាប់​លក់បាន​មួយឆ្នាំ​ចំនួន​ពីរដង​។​ដោយឡែក​ត្រី​ប្រា​បាន​ម្តង​ប៉ុណ្ណោះ​។​


​លោក ណារិន បាន​បន្ថែមថា សម្រាប់​ខេត្តកំពង់ចាម​មាន​កន្លែង​ចិញ្ចឹម​ត្រី​ជា ស្រះ និង​បែរ​សរុប​ចំនួន ១.៣០០​កន្លែង​។​ក្នុងនោះ​មាននៅ​ស្រុក​បាធាយ​ស្រុក​ជើងព្រៃ​ស្រុក​ព្រៃឈរ​ស្រុក​កងមាស​ស្រុក​ចម្ការលើ​និង​ស្រុក​កំពង់សៀម​។​ដោយ​ភាគច្រើន​ប្រជាកសិករ​បានជ្រើសរើស​ត្រី​ពោ​ត្រី​ប្រា​និង​ត្រី​ឆ្តោ ក្រោយពី​មានការ​អនុញ្ញាតឱ្យ​ចិញ្ចឹម​នោះ​។​

​លោក​បាន​បន្តថា​ខេត្តកំពង់ចាម​ពិតជា​មានការ​ខ្វះ​ត្រី​សម្រាប់​ប្រជាពលរដ្ឋ​បរិភោគ​និង​កែច្នៃ​ធ្វើ​អាជីវកម្ម​ប្រាកដ​មែន​។ ដោយ​ក្នុង​មួយឆ្នាំ​ផល​ត្រី​បានមកពី​ការចាប់​ត្រី​ធម្មជាតិ និង​វារីវប្បកម្ម​ចិញ្ចឹម​សរុប​ចំនួន ៣៦.៨៦៨​តោន​ខណ​:​តម្រូវការ​ជាក់ស្តែង​ក្នុង​មួយឆ្នាំ​ប្រមាណ​៦១.០០០​តោន​។​គឺ​ដូច្នេះ​យើង​បាន​នាំចូល​ត្រី​ពី​ខាងក្រៅ​ប្រមាណ ៣៩ ភាគរយ​ក្នុង​មួយឆ្នាំ​៕S/​

Football news:

Coach Of Brentford: We went from a mid-level team to the third team of the season. This is an incredible achievement
Burnley are not going to sell Tarkowski for less than 50 million pounds
Lester wants to rent Trincou at Barca with the obligation of ransom for 50 million pounds
Scott Parker: Fulham have a lot to progress. And I am happy about it
Manchester United are threatening to pull out of negotiations for Sancho if Borussia do not reduce the price from 120 million euros
Cesc about Casillas: You are a mirror to look into
Lone mascots are another symbol of the year