Cambodia

​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ប្រជុំ​វីដេអូ​អន​ឡាញ ជាមួយ​ប្រធាន​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល​

ចែករម្លែក

ដោយៈ មូល​សម្បត្តិ / ភ្នំពេញៈ បើតាម​ការផ្សាយ ក្នុង​គេហទំព័រ​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ នេះ បានឱ្យដឹងថាៈ លោក​សាយ សំ​អាល់ ប្រធាន​ក្រុម​ប្រឹក្សាជាតិ អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ជួបប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ជាមួយ​លោក បាន គី​មូ​ន ប្រធាន​វិទ្យាស្ថាន អភិវឌ្ឍន៍ បៃតង​សកល (GGGI) ។​

​ប្រភព​បាន​លើកឡើងថា លោក បាន គី​មូ​ន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការដឹកនាំ​របស់ លោក​រដ្ឋមន្ត្រី ក្នុងការ​សម្រេចបាន​ស​មិទ្ធ​ផល​ធំៗ ក្នុង​វិស័យ​បរិស្ថាន គួរឱ្យកត់សំគាល់ ដែល​ក្នុងនោះ​រួមមាន ការសិក្សា​បុ​រេ​សមិទ្ធ លទ្ធភាព​នៃ​គម្រោង​ទាញយក​ឥន្ធនៈ​ចំហេះ ពី​សំណល់​រឹង (RDF) ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ទីក្រុង​គោលដៅ ការជំរុញ​ការប្រើប្រាស់ ថាមពល​និរន្តរភាព និង​ការគ្រប់គ្រង​សំណល់ នៅ​ខេត្តបាត់ដំបង និង​កែប ។​

​លោក សាយ សំ​អាល់ បាន​ស្វាគមន៍ និង​ថ្លែងអំណរគុណ ចំពោះ​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​របស់ វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ជំរុញ និង​លើកកម្ពស់ ការអភិវឌ្ឍ​ដោយ​ចីរភាព នៅ​កម្ពុជា តាមរយៈ​ការកសាង​គោលនយោបាយ និង​យុទ្ធសាស្ត្រ​នានា ដើម្បី​ចូលរួមចំណែក​បង្កើន​ប្រសិទ្ធភាព និង​ស័ក្តិ​សិទ្ធ​ភាព នៃ​ការប្រើប្រាស់​ធនធានធម្មជាតិ ការបញ្ចេញ​កាបូន​តិច ការរស់នៅ​ដោយ​ចីរភាព និង​ការកសាង ភាព​ធន់​នឹង​ការប្រែប្រួល អាកាសធាតុ​។

​លោក​រដ្ឋមន្ត្រី បាន​លើកឡើងថា ក្នុងឋានៈ​ជា​សមាជិក​របស់ អង្គការ​អភិវឌ្ឍន៍​បៃតង​សកល តាំងពី​ឆ្នាំ​២០១១ មក កម្ពុជា បាន​ចូលរួមចំណែក យ៉ាងសកម្ម ក្នុង​កិច្ច​ការរៀបចំ គោលនយោបាយ​ជាតិ រួមមាន គោលនយោបាយ​ជាតិ ស្តីពី​ការអភិវឌ្ឍន៍​បៃតង ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ការ​អា​ភិ​វឌ្ឍន៍​បៃតង និង​ផែនទី​បង្ហាញផ្លូវ អភិវឌ្ឍន៍​បៃតង និង​ផែនការ​យុទ្ធសាស្ត្រ លើ​វិស័យ​អាទិភាព រួមមាន ផែនការ​អភិវឌ្ឍ​ទីក្រុង និរន្តរភាព សម្រាប់​រាជធានី​ភ្នំពេញ ២០១៨-២០៣០ កម្មវិធី​វាយតម្លៃ ការតម្រង់ទិស គោលនយោបាយ ស្តីពី​ការអភិវឌ្ឍ​បៃតង ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ទីក្រុង​គោលដៅ ចំនួន​៧ និង​ការសិក្សា​បុ​រេ​សមិទ្ធ​លទ្ធភាព នៃ​គម្រោង​ទាញយក​ឥន្ធនៈ​ចំហេះ ពី​សំណល់​រឹង (RDF) ។​

​លោក សាយ សំ​អាល់ និង​លោក​បាន គី​មូ​ន បាន​បេ្ត​ជ្ញា​បន្ត​ពង្រឹង កិច្ចសហការ​រួមគ្នា ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​គាំទ្រ​ដល់ ការអនុវត្តន៍ សកម្មភាព​រួមគ្នា ដែល​ចូលរួមចំណែក សម្រេច​កម្មវិធី​គោលនយោបាយ​ជាតិ និង​គោលដៅ​អភិវឌ្ឍន៍ ដោយ​ចីរភាព នៅ​កម្ពុជា និង​ការងារ​បន្ត​ការពង្រឹង សមត្ថភាព​ទាំង មន្ត្រី​ថ្នាក់ជាតិ និង​ស្ថាប័ន​ថ្នាក់ក្រោម​ជាតិ និង​បន្ត​កៀគរ​ធនធាន គាំទ្រ​ចាំបាច់​នានា ក្នុង​គោលបំណង​រួមចំណែក សម្រេច​គោលដៅ ការអភិវឌ្ឍ​ដោយ​ចីរភាព របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​ជាទី​បញ្ចប់​នៃ​កិច្ចប្រជុំ លោក បាន គី​មូ​ន បាន​អបអរសាទរ នូវ​សមិទ្ធផល​ការងារ ដែល​សម្រេចបាន​រួមគ្នា កន្លងមក ក្នុង​កិច្ចសហការ រវាង​វិទ្យាស្ថាន​អភិវឌ្ឍន៍ បៃតង​សកល និង​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ក្រសួងបរិស្ថាន​។ លោក​បាន​គោរព​ផ្តាំ​សួរសុខទុក្ខ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ដែលជា​មិត្ត​ចាស់ ក្នុង​អាណត្តិ ដែល​លោក បំពេញ​តួនាទី ជា​អតីត​អគ្គលេខាធិការ អង្គការសហប្រជាជាតិ កន្លងមក និង​សូម​ជូនពរ សុខភាព​ល្អ សុភមង្គល និង​ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Griezmann has 4 goals in his last 6 games for Barcelona
Braithwaite has scored 4 (3+1) points in Barca's last 2 games. He had not scored in 13 games before
Sami Khedira: If I could move to a Premier League club, I would be happy
Lokomotiv-Salzburg match in the Champions League will be served by the Turkish team of referees
Philippe Coutinho: I am forever grateful for the chance to play for Liverpool in the Premier League. Now focused on Barca
Mijatovic on Real Madrid's loss: Zidane must improve. The team didn't know Alaves' strengths
Frank Lampard: I Respect Mourinho. There will be no results like his if you are not a talented coach