ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ព្រមទាំងលោកស្រី បានកំពុងតែធ្វើដំណើរដល់ខេត្តពោសាត់ក្រោយពេលដែលបញ្ចប់សកម្ម ភាពនៅខេត្តកំពង់ឆ្នាំង ។
លោករដ្ឋមន្ត្រីនិងក្រុមការងារបានចេញដំណើរកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្នុង ដំណើរបំពេញបេសកកម្មរយ:ពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ទៅ កាន់ខេត្តគោល ដៅចំនួន៥ គឺខេត្តកំពង់ឆ្នាំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងខេត្តកំពង់ធំ ។
លោកបានអះអាងថា គោលបំណងសំខាន់មាន៣នៅក្នុងដំណើរបន្ទាប់ពីចត្តាឡីស័កនេះ គឺទី១-ពិនិត្យនិងចុះពិនិត្យមើលលទ្ធផលនៃការស្តារផលិតកម្មដំណាំស្រូវឡើងវិញក្រោយពីប្រជាកសិករទទួលបានស្រូវពូជពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា កន្លងទៅ ។ ទី២- ពិនិត្យស្ថានភាពប្រភពទឹកនៅលើទីតាំងដែលបានស្តារ និងការព្យាករណ៍ការប្រើប្រាស់ទឹកដល់ការប្រមូលផល។ និង ទី៣-ពិនិត្យ និងវាយតម្លៃលើគុណភាពពូជស្រូវ (អត្រាដំណុះគ្រាប់) ដើម្បីទុកជាទឡ្ហីករណ៍សម្រាប់ការ ស្រាវជ្រាវ និងផលិតពូជស្រូវឲ្យកាន់តែល្អប្រសើរឡើងទាំងក្នុងស្ថានីយន៍រដ្ឋ ក្រុមហ៊ុន ឯកជន និងសហគមន៍កសិកម្ម នាពេលអនាគត៕