ចែករម្លែក


ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ និង​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​នៃ​ការធ្វើ​កសិកម្ម​ដំណាំ​បន្លែ​ក្រោយពេល​ទឹក​ស្រក នៅ​ខេត្តសៀមរាប ។

​នៅក្នុង​ដំណើរ​ចុះទៅ​នេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ចុះទៅ​សំណេះសំណាល ជាមួយនឹង​កសិករ​កំ​ពុង​ប្រកប​របរ​ដាំ​ដំណាំ បន្លែ​មួយចំនួន​នៅតាម​បណ្តា​ឃុំ ស្រុក​មួយចំនួន​នៅក្នុង​ខេត្ត ។

រដ្ឋមន្ត្រី​កសិកម្ម​ចុះ​បំពេញការងារ​កសិកម្ម​នៅ​ខេត្តសៀមរាប (រូបក្រសួងកសិកម្ម)

​នាឱកាស​នោះ លោក​រដ្ឋមន្ត្រី​ក៏បាន​នាំយក​ពូជស្រូវ​ចំនួន ៣០​តោន និង​ពូជ​បន្លែ ១ ២០០​កញ្ចប់ ដែល​រួមមាន​ពោតដំណើប ស្ពៃចង្កឹះ ត្រប់វែង និង​សណ្តែកកួរ មក​ចែកជូន​ប្រជាកសិករ​តាម​តំបន់​គោលដៅ​ផងដែរ ។

​នាឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ពលរដ្ឋ​ថា អំពី​បទបញ្ជា​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ដែល​បានចេញ​បញ្ញា​ឲ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​ធនធានទឹក និង​ក្រសួង​សាធារណ​:​ការ​ត្រូវ​ចុះមក​ធ្វើ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព ក្រោយ​ទឹកជំនន់​ស្រក​អស់ ពោលគឺ​ធ្វើយ៉ាងណា​ស្តារ​ផលិតកម្ម​ស្បៀង​ឡើងវិញ​តាម​ដែល​អាចធ្វើ​ទៅបាន​៕/R

រដ្ឋមន្ត្រី​កសិកម្ម​ចុះ​បំពេញការងារ​កសិកម្ម​នៅ​ខេត្តសៀមរាប (រូបក្រសួងកសិកម្ម)
រដ្ឋមន្ត្រី​កសិកម្ម​ចុះ​បំពេញការងារ​កសិកម្ម​នៅ​ខេត្តសៀមរាប (រូបក្រសួងកសិកម្ម)

ទីតាំងផ្សាយពាណិជ្ជកម្ម