Cambodia

រដ្ឋមន្ត្រី​កសិកម្ម ជជែក​គ្នា ជាមួយ​នាយក​ក្រុមហ៊ុន​ជប៉ុន​មួយ​អំពី​ដំណាំ​ក​ញ្ឆា​សុខភាព

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅ​ព្រឹក​នេះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ជជែក​គ្នា​ជាមួយ នាយក​ក្រុមហ៊ុន យ៉ាម៉ា​តូ ហ្គ្រិ​ន ( Yamato Green) ក្រៅផ្លូវការ​នៅ​ទៅ​ស្តី​ការ​ក្រសួង​ដោយ​ជជែក​គ្នា​លើ​បញ្ហា​ជាច្រើន នៅក្នុង​នោះ​ក៏មាន​គម្រោង​មួយ​ពាក់ព័ន្ធ​នឹង​ដំណាំ​ក​ញ្ឆា​សុខភាព ។​

​លោក វេ​ង សាខុន បានបញ្ជាក់​នៅលើ​បណ្តាញ​សង្គម​របស់លោក​ថា ខាង​ក្រុម ហ៊ុន​បាន​លើក​យកមក​ពិភាក្សា​ថា​រុក្ខជាតិ​កញ្ឆា ជា​ប្រភេទ​រុក្ខជាតិ​ឱសថ​សម្រាប់ បម្រើ​ឲ្យ​វិស័យ​សុខាភិបាល ដោយ​ដំណាំ​នេះ គេ​យក​គ្រាប់​វា មិនមែន​ស្លឹក ធ្វើជា​ឱសថ​។​

​លោក​បាន​បន្តថា មាន​ក្រុមហ៊ុន​ជាច្រើន​ចាប់អារម្មណ៍​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា ដោយ​នាំយក​ពូជ​ពី​សហរដ្ឋអាមេរិក នឹង​នាំ​ផលិតផល​សម្រេច​ទៅ​ប្រទេស​អាមេរិក និង​ជប៉ុន​។ ក្រុមហ៊ុន​បានបញ្ជាក់​បន្ថែមថា បច្ចុប្បន្ន​មាន​ប្រទេស​ថៃ និង​កូរ៉េ បានទទួល​ការ​អនុ​ញ្ជា​ត​ឲ្យ​ធ្វើ​ការដាំដុះ និង​កែច្នៃ ហើយ​ត្រូវបាន​នាំ​ចេញទៅ សហរដ្ឋ អាមេរិក និង​ជប៉ុន​ក្នុង​លក្ខខណ្ឌ​ចុះកិច្ចសន្យា​តាមបែប​បច្ចេកទេស និង​វិទ្យាសាស្ត្រ​។

​លើ​ចំណុច​នេះ លោក រដ្ឋមន្ត្រី បានទទួល​យកមក​ពិចារណា​ជាបឋម និង​បានស្នើ ឲ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ រួមជាមួយ​ក្រសួងកសិកម្ម​ផងដែរ ក្នុង​ការដាំដុះ​ក្នុង​ទំហំ​ដី​កំណត់​ត្រឹមត្រូវ ច្បាស់ លាស់​មួយ​ក្នុង​ស្ថានីយ ឬ​មណ្ឌល ស្រាវជ្រាវ​កសិកម្ម ដើម្បី​ជា​ភស្តុតាង​ខាង​ផ្នែក​វិទ្យាសាស្ត្រ មុន​ដាក់សំណើ​ជូន រាជរដ្ឋាភិបាល​ពិនិត្យ​សម្រេច​៕​/PC

Football news:

Tottenham will offer 50 million euros to Atalanta for Romero
Gallery of new forms of top clubs: Barcelona defends women's rights with purple, Chelsea connects op-art, Manchester United returned to the 1960s
Varane will sign a contract with Manchester United next week
Jose Mourinho: I can name at least 30 favorite dishes of Italian cuisine. I like picata and ravioli with tomato sauce
Trent has become one of the highest paid Liverpool players along with van Dijk, Salah, Mane and Firmino
Trent Alexander-Arnold: Liverpool are aiming for trophies. We want to win as much as possible this season
Gabriel Martinelli: I think Arsenal is one of the best teams in the world. A lot turned out at the end of last season