Cambodia

រដ្ឋមន្ត្រី​ថា គម្រោង​កម្មវិធី​ទី​៥​អំពី​ការ​អភិ​វ​ឌ្ឈ​ន៍​កសិកម្ម គឺ​ផ្តោត​សំខាន់​លើ​ផលិត កម្ម​ស្រូវ​និង​នាំចេញ​អង្ករ

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានប្រកាស​នៅលើ​បណ្តាញ​សង្គម​របស់លោក​ថា គម្រោង​កម្មវិធី ទី​៥​នៃ​កម្មវិធី​អភិ​វ​ឌ្ឈ​ន៍​កសិកម្ម កម្ពុជា គឺ មាន​ឈ្មោះថា “​កម្មវិធី​ជំរុញ​ផលិតកម្ម​ស្រូវ និង​នាំចេញ​អង្ករ (Climate-Resilient Rice Commercialization Sector Development Program ) ។

​លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែលមាន សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បានដាក់​ចេញ​នូវ​គោលនយោបាយ ជា​អាទិភាព​ក្នុងការ​នាំចេញ​កសិផល​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ ដែលមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ជា​អ្នកអនុវត្ត ដោយ​រួមសហការ​ជាមួយ ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។
​ក្រៅពី​តួនាទី​ដ៏​ចំបង​ក្នុង​ការជំរុញ​ផលិតភាព​ផលិតកម្ម​កសិកម្ម​ដើម្បី​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​ស្បៀង​ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ក្រសួង​ក៏ត្រូវ ខិតខំ​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋ​ភិ​បាល​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ដើម្បី​បង្កើន​សមត្ថភាព​ផលិត ធានាបាន​ទាំង​បរិមាណ គុណភាព​និង​សុវត្ថិភាព​ឲ្យ​ស្រប តាម​ស្តង់ដារ​តម្រូវ​របស់​ទីផ្សារ​អន្តរជាតិ​ក្នុងទិសដៅ​ចំបង​គឺ​បង្កើន​បរិមាណ និង​ប្រភេទ​មុខ​ដំណាំ​សម្រាប់​ការនាំចេញ​។​

​លោក​បាន​បន្តថា និយាយ​ពី​ការនាំចេញ​ផលិតផល​ដំណាំ​ស្រូវ​បាន​ចូលរួមចំណែក ប្រមាណ​ជា ៥០% នៃ​ផលិត ផល​កសិកម្ម ហើយ​ប្រាកដ​ណាស់​រាជរដ្ឋាភិបាល​បាន ចាត់ទុក​ផលិតកម្ម​នេះ​ថា​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​នាពេល​បច្ចុប្បន្ន ក៏ដូចជា​ពេលអនាគត​។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាល​បានបង្ហាញ​ឆន្ទ​:​យ៉ាង​មុតមាំ​ថា​ចង់​ប្រែក្លាយ​ប្រទេស​កម្ពុជា​ឲ្យ​ទៅជា​ជង្រុក​ស្រូវ និង​ជា​ប្រទេស​ដែលមាន​សមត្ថភាព​នាំចេញ​ស្រូវ​-​អង្ករ​ដ៏​ធំ​មួយ​ក្នុង ចំណោម​ប្រទេស​សមាជិក​អាស៊ាន តាមរយៈ​គោលនយោបាយ​ស្រូវ​-​អង្ករ​។

​លោក​បាន​បន្តថា ដើម្បី​សម្រេច​គោលនយោបាយ​នេះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដែលមាន​អគ្គនាយកដ្ឋាន​កសិកម្ម​ជា​សេនាធិការ​បាន​លើកសំណើ​គម្រោង​កម្មវិធី​មួយ​ឈ្មោះថា “​កម្មវិធី​ជំរុញ​ផលិតកម្ម​ស្រូវ និង​នាំចេញ​អង្ករ​” ។ ហើយ​តប​តាម​សំណើ កម្មវិធី​នេះ​ត្រូវបាន​អនុម័ត​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ ដែលមាន​រយ​:​ពេល ៨​ឆ្នាំ (២០១៣-២០២១) ដោយបាន​ទទួល​ជំនួយ​ហិរញ្ញប្បទាន​ពី ADB និង​រាជរដ្ឋាភិបាល​កម្ពុជា​។​

​យោងតាម​របាយការណ៍​ពិស្តារ​របស់​អគ្គនាយក​ដ្ឋា​ន​កសិកម្ម នៅ​ថ្ងៃទី​៩ ខែមិថុនា បាន​ឲ្យ​ដឹងថា គម្រោង​នេះ​ត្រូវបាន​អនុវត្ត​ដោយ​ក្រសួង​ចំនួន ០៤ និង​រដ្ឋបាល ខេត្ត​ចំនួន ០៣ រួមមាន ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលជា​ភ្នាក់ងារ​ប្រតិបត្តិ និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែលជា​ភ្នាក់ងារ​អនុវត្តន៍ នៅ​ថ្នាក់ជាតិ និង​រដ្ឋបាល​ខេត្តបាត់ដំបង រដ្ឋបាលខេត្ត​ព្រៃវែង និង​រដ្ឋបាលខេត្ត កំពង់ធំ សរុប​មាន ១៣​ស្រុក ៩០​ឃុំ និង​អ្នកទទួលផល​ដោយផ្ទាល់​ចំនួន ២២.០០០​នាក់ និង​ដោយ​ប្រយោល​ចំនួន ៦៦.០០០​នាក់ ដោយ​ភាគច្រើន​ពួកគាត់ ជា​កសិករ សហគមន៍​កសិកម្ម កសិដ្ឋាន​/​ស្ថានីយ​កសិកម្ម ក្រុម​អ្នក​ផលិត​គ្រាប់ ពូជស្រូវ រោង​ម៉ាស៊ីនកិនស្រូវ និង​មន្ត្រី នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​។

​របាយការណ៍​នេះ​ក៏បាន​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​សមាសភាព​សំខាន់ៗ​ចំនួន​៦ និង​ទិសដៅ​អនុវត្ត​បន្ត ដោយ​ក្រសោប​យក​ន័យ​សំខាន់​ទាក់ទង​នឹង​ការងារ កសាង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ក្រោម​ច្បាប់ ការងារ​បច្ចេកទេស​ក្នុងការ បង្កើន​ផលិតភាព​ផលិតកម្ម ការរៀបចំ​ផែនទី​កំណត់​តំបន់​ដាំ​ដុះ ការធ្វើ​ឲ្យ​ប្រសើរ ឡើង​នូវ​ខ្សែ​ច្រវាក់​ផលិតកម្ម​ស្រូវ​-​អង្ករ ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​គាំទ្រ​សំខាន់ៗ​សម្រាប់​ការកែច្នៃ ការបង្កើន​សេវា​គាំទ្រ​ការធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ខ្សែ​ច្រវាក់​ផលិតកម្ម​គ្រាប់ពូជ ការពង្រឹង​សមត្ថភាព​កសិករ សមាជិក​សហគមន៍ វិស័យ​ឯកជន​តាមរយ​:​ការបណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​បច្ចេកទេស​ការងារ ស្រាវជ្រាវ ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ការអនុវត្ត CamGAP, GMP និង​ការអនុវត្ត​អនាម័យ និង​ភូតគាម​អនាម័យ​ក្នុង​រោង​ម៉ាស៊ីនកិនស្រូវ និង​ការរៀបចំ ចងក្រង​ឯកសារ​បច្ចេកទេស​ដំណាំ​ស្រូវ​។​ល​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Smertin recalls Euro 2004: he almost fought in the joints, defended against the young Cristiano and understood the excitement of the Bridge
Gareth Southgate: We shouldn't be football snobs. In matches with top teams, diversity is important
Leonid Slutsky: I am still sure that the Finnish national team is the outsider of our group. They were very lucky against Denmark
I'm not a racist! Arnautovic apologized for insulting the players of the national team of North Macedonia
Gary Lineker: Mbappe is a world-class star, he will replace Ronaldo, but not Messi. Leo does things that others are not capable of
The Spanish fan has been going to the matches of the national team since 1979. He came to the Euro with the famous drum (he could have lost it during the lockdown)
Ronaldo removed the sponsored Coca-Cola at a press conference. Cristiano is strongly against sugar - does not even advertise it