Cambodia

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​៖ ​កម្ពុជា​មិន​អាច​លាក់បាំង​នូវ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​នោះ​ទេ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បញ្ជាក់​ថា កម្ពុជា​មិន​អាច​លាក់បាំង​នូវ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​នោះ​ទេ​ដោយសារ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​បាន​ធ្វើ​កិច្ច​ការងារ​ជាមួយ​ដៃគូរ​អភិវឌ្ឍន៍​សំខាន់​ៗ ។

Picture

នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ស​ប្ដា​ហ៍​ជាមួយ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​ទាំង​៥ ចំណុះ​អោយ​ក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា «​កម្ពុជា​មិន​អាច​លាក់បាំង​នូវ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ បាន​នោះ​ទេ ដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល​បាន​ធ្វើ​កិច្ច​ការងារ​ជាមួយ​ដៃគូរ​អភិវឌ្ឍន៍​សំខាន់​ៗ ដូច​ជា អង្គការ​សុខភាព​ពិភពលោក​ក៏​ដូច​ជាទី​ភ្នាក់ងារ​សុខភាព និង​ចំណីអាហារ របស់​សហរដ្ឋអាមេរិក CDC ក្នុង​ការ​តាមដាន​ពី​ការ​វិវឌ្ឍន៍ និង​ការ​ឆ្លើយ​តប​របស់​ប្រទេស​កម្ពុជា ទៅ​នឹង​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ហើយ​រួម​គ្នា​ដោះស្រាយ​ទប់ស្កាត់​តាម​រយៈ​ការ​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​នានា និង​គោលនយោបាយ​សំខាន់​ៗ​របស់​រាជរដ្ឋាភិបាល ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩» ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទូ​ទរ​ស្សន៍​ជាតិ​(​ទ​ទក​) ។

តាម​ការ​បញ្ជាក់​របស់​លោក មាស សុ​ភ័​ណ្ឌ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​ជម្រាប​ជូន​ពី​ខ្លឹមសារ​សំខាន់​ៗ​នៃ​កិច្ចប្រជុំ​ប្រចាំ​ស​ប្តា​ហ៍​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២១​នេះ គឺ​បាន​ធ្វើការ​បន្ត​ពិនិត្យ​លើ​វឌ្ឍនភាព​ការងារ ដែល​គ្រប់​បណ្តា​អគ្គនាយកដ្ឋាន​ទាំង​៥​ចំណុះ​អោយ​ក្រសួង​ព័ត៌មាន​សម្រេច​អនុវត្តន៍​បាន​ក្នុង​រយៈពេល​ពេញ​១​ស​ប្តា​ហ៍​កន្លង​មកនេះ​ទទួល​បាន​លទ្ធផល​ល្អ ស្រប​តាម​ផែនការ និង​សកម្មភាព​ការងារ​ដែល​បាន​ដាក់​ចេញ​កន្លង​មក ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម លោក​ជំទាវ ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក​ទាំង​៥ បាន​ធ្វើ​របាយ​ការ​បូក​សរុប​នូវ​រាល់​សកម្មភាព​ការងារ​ដែល​បាន​បំពេញ​កន្លង​មក និង​ផែនការ​សកម្មភាព​ការងារ​ដែល​ត្រូវធ្វើ​នៅ​ស​ប្តា​ហ៍​បន្តបន្ទាប់​ទៅ​មុខ​ទៀត ។

ជាមួយ​នេះ អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​វិទ្យុជាតិ​កម្ពុជា ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​បាន​បំពេញការងារ​ផ្សព្វផ្សាយ​ចុះ​ផ្សាយ​អត្ថបទ​នានា​ជា​ច្រើន ដើម្បី​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទទួល​បាន​រហ័ស​ទាន់​ពេលវេលា ហើយ​រាល់​ការ​ចេញផ្សាយ​ព័ត៌មាន​ត្រូវ​តែ​ពិត​ច្បាស់លាស់ ជៀសវាង​ការ​ចុះ​ផ្សាយ​អត្ថបទ​ដែល​នាំ​អោយ​ប៉ះពាល់​ដល់​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​ក៏​ដូច​ជា បណ្តា​ប្រទេស​ក្នុង​ពិភពលោក​ផង​ដែរ ។

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កា​ញា​រី​ទ្ធ បាន​ជម្រុញ​ដល់​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ ក្រសួង​ព័ត៌មាន ធ្វើការ​ពិនិត្យ​អោយ​បាន​ច្បាស់លាស់ ក្នុង​ផែនការ​ចំណាញ​ថវិកា​សម្រាប់​កិច្ចការ​ផ្សេង​ៗ នៅ​ក្នុង​ឆ្នាំ​២០២២ ពិសេស​ការ​ចំណាយ​សម្រាប់​ប្រេង​ឥន្ទ​ន​: ទុក​ត្រៀម​ចាក់​ម៉ាស៊ីន​ផ្សាយ​របស់​ស្ថានីយ៍​វិទ្យុជាតិ​កម្ពុជា និង​ទូរទស្សន៍​ជាតិ​កម្ពុជា កុំអោយ​មានការ​អាក់ខាន​នៅ​ពេល​ដាច់​ចរន្ត​អគ្គី​ស​នី ក្នុង​ពេល​ណាមួយ​។

ជាមួយ​គ្នា​ដែរ​ឯកឧត្តម រដ្ឋមន្ត្រី​បាន​ណែនាំ​អោយ​ប្រ​ព​ន្ធ័​ផ្សព្វផ្សាយ​របស់​ជាតិ​ត្រូវ​ផ្សាយ​នូវ​រាល់​ព័ត៌មាន​បែប​ពន្យល់ បកស្រាយ​ទៅ​តាម​ច្បាប់ និង​ឯកសារ គតិ​យុ​ត្ត ដែល​មាន​ជា​ធរមាន ដើម្បី​ធ្វើ​យ៉ាងណា​អោយ​បងប្អូន​ប្រជាពលរដ្ឋ កាន់តែ​មានការ​យល់​ដឹង​ស៊ីជម្រៅ ពាក់​ព​ន្ធ័​ការ​អនុវត្ត​ន៏​សេចក្តីសម្រេច និង​វិធានការ​ច្បាប់​នានា របស់​រាជរដ្ឋាភិបាល ។

ជាមួយ​នេះ​រាល់​ការ​ផ្សាយ​ព័ត៌មាន​ត្រូវ​ផ្អែក​លើ​ស្ថាប័ន​ជំនាញ និង សមត្ថកិច្ច ក៏​ដូច​ជា ប្រភព​ច្បាស់លាស់ ហើយ​ត្រូវ​ដកស្រង់​នូវ​រាល់​ចំណុច​សំខាន់​ៗ របស់​អ្នកជំនាញ និង​ស្ថាប័ន មាន​សមត្ថកិច្ច ពិសេស​ពាក់ព័ន្ធ​រឿង​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​តែ​យក​ប្រភព និង​ព័ត៌មាន​ច្បាស់លាស់​ដែល​ចេញ​ដោយ​ក្រសួងសុខាភិបាល ព្រោះ​ជា​ព័ត៌មាន​ពិត​សម្រាប់​អោយ​ប្រជាពលរដ្ឋ​បានដឹង​ទាន់​ពេលវេលា ៕

Football news:

Ronaldo is ready to return to Real Madrid. Madrid wants to sign only Mbappe (As)
After 10 days, Russia is fifth in the Tokyo 2020 medal standings. A little more-and the UK will catch up with us
Former Liverpool and England player Downing has finished his career
Bardzagli about 18-year-old Mbappe: He ran at a speed of 3,000 miles per hour. I asked Paratici why Juve is not signing him yet
Robert Pires: Mbappe's goal is to win the Champions League with PSG, and he will achieve it, I think
Messi and Barcelona have agreed a contract until 2026. Lionel's salary will be reduced by 50% (Diario Sport)
Giroud on Ibrahimovic: He often acts as a ten. We can complement each other