Cambodia

រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​និង​ទូត​អូស្ត្រាលី ពិភាក្សាគ្នា​លើ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ធនធានមនុស្ស និង​ពង្រឹង​ការគ្រប់គ្រង​បរិស្ថាន​

ដោយ​: ដេប៉ូ / ភ្នំពេញ​: រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក សាយ សំ​អាល់ បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ទៅលើ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ធនធានមនុស្ស និង​ពង្រឹង​ការគ្រប់គ្រង​បរិស្ថាន​។

​ក្នុងជំនួប​កិច្ចពិភាក្សា​ការងារ​កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ រវាង​លោក សាយ សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ជាមួយ​លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បានធ្វើ​ឡើង​នា​ទីស្តីការ​ក្រសួងបរិស្ថាន​។

​ក្នុង​ពិធី​នេះ​លោក Pablo Chiho Kang បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​អូស្ត្រាលី នាពេល​កន្លងមក​។

​ជាមួយគ្នានេះ​លោក Pablo Chiho Kang បានបញ្ជាក់​ពី​ការពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​អូស្ត្រាលី តាមរយៈ​សកម្មភាព​អភិវឌ្ឍន៍​នានា​បន្តទៀត​។​

​ក្នុងឱកាស​នោះ​លោក សាយ សំ​អាល់ បាន​ស្នើឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​អប់រំ បណ្តុះបណ្តាល​វិជ្ជាជីវៈ ការផ្លាស់ប្តូរ​ទស្សនកិច្ច​សិក្សា និង​អាហារូបករណ៍​ដល់​សិស្ស​-​និស្សិត​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី បាន​ស្នើឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ពិចារណា​លើ​ជំនួយ​បច្ចេកទេស​លើ​ការគ្រប់គ្រង​បរិស្ថាន ជាពិសេស​ការរៀបចំ​ទីក្រុង​និរន្តរភាព ដែលមាន​ផែនការ​គ្រប់គ្រង​លើ​អនាម័យ​បរិស្ថាន ការគ្រប់គ្រង​សំរាម និង​ទឹក​កខ្វក់​ជាដើម​៕

Football news:

Cavani has returned to training and is likely to play against Crystal Palace
Fabio Capello, Juventus played Rugby against the Port. Only Ronaldo and Chiesa can make a difference in this squad
Neymar: I posted how I was recovering from my injury, and I didn't get any messages saying, Wow, what a professional. No
Ole Gunnar Solscher: The work of the judges is very difficult and without additional pressure. We have to make their decisions
Joan Laporta: I'm sure Messi won't stay at Barca if I don't win the election. He gives the club 30% of revenue
Trent had idolized Gerrard since he was a kid, and he was in a fairy tale: he got Steven's care and the captain's armband. The story of a great relationship
Hazard's recovery from the injury is delayed. He probably won't play against Atletico on March 7