Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្ត្រីក្រសួងការងារស្វាគមន៍ចំពោះសំណើបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈរយៈពេលខ្លី និងភាពសហគ្រិនដល់បុគ្គលិក

Views: 2

ដោយៈដេប៉ូ/ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជួប​ពិភាក្សាជាមួយឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា និងគណៈប្រតិភូនៅទីស្តីការក្រសួង។

ប្រភពពីមន្រ្តីក្រសួងការងារបានឱ្យដឹងថា ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនេះលោករដ្ឋមន្ត្រី ហេង សួរ បានស្វាគមន៍ចំពោះការ​បណ្តុះ​បណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈរយៈពេលខ្លី និងភាពសហគ្រិនដល់បុគ្គលិករបស់ក្រុមហ៊ុនឯកជនដោយឥតគិតថ្លៃដើម្បីពង្រឹង​សមត្ថភាព និងលើកកម្ពស់ផលិតភាពការងារ ។បន្ថែមពីនេះ ក្នុងករណីដែលក្រុមហ៊ុនត្រូវការជំនាញបណ្តុះបណ្តាលផ្សេង សមាគម អាច​លើកជា​សំណើ​មកកាន់ក្រសួងដើម្បីរៀបចំការបណ្តុះបណ្តាល។មួយវិញទៀត ក្រសួងការងារ ក៏នឹងផ្តល់ទីតាំងសម្រាប់បណ្តុះបណ្តាល​ជូនសមាគមភស្តុភារកម្មដោយឥតគិតថ្លៃដើម្បីលើកទឹកចិត្តឱ្យបង្កើនការបណ្តុះបណ្តាល។

ប្រភពដដែលឱ្យដឹងទៀតថា ចំណែកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមប្រធានសមាគមភស្តុភារកម្មកម្ពុជា និងគណៈប្រតិភូបានថ្លែងអំណរ​គុណ​ចំពោះការផ្តល់វគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃចំពោះបុគ្គលិកគ្រប់កម្រិត។ សម្រាប់ប្រធានសមាគម ការបណ្តុះបណ្តាលនេះ មាន​សារសំខាន់ក្នុងការពង្រឹងផលិតភាពការងារ និងស្ថាប័នដើម្បីអាចត្រៀមខ្លួនក្នុងការប្រកួតប្រជែង។

មុននឹងបញ្ចប់កិច្ចសន្ទនាលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យសមាគម ណែនាំដល់ក្រុមហ៊ុនដែល​ជា​សមាជិករបស់ខ្លួនឱ្យបន្តអនុវត្តរបបសន្តិសុខសង្គមដល់បុគ្គលិកឱ្យបាន១០០ភាគរយ ដើម្បីផ្តល់អត្ថប្រយោជន៍ជូនបុគ្គលិកដែល​ជាការ​គិតគូររបស់រាជរដ្ឋាភិបាល៕សរន

Post navigation