Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖មូលនិធិកេរដំណែលទេសភាពសម្រាប់ឧទ្យានជាតិក្រវាញកណ្តាល នឹងក្លាយជាគំរូដ៏សំខាន់សម្រាប់ លើកកម្ពស់ជីវភាពសហគមន៍

Views: 2

ដោយ៖ដេប៉ូ /ភ្នំពេញមូលនិធិកេរដំណែលទេសភាពសម្រាប់ឧទ្យានជាតិក្រវាញកណ្តាល នឹងក្លាយជាគំរូដ៏សំខាន់មួយសម្រាប់ហិរញ្ញប្បទានបៃតង គម្រោងអភិរក្សនិងលើកកម្ពស់ជីវភាពសហគមន៍ នៅក្នុងនិងជុំវិញតំបន់ការពារធម្មជាតិនៅកម្ពុជា។នេះជាការបញ្ជាក់របស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានកាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចូលរួមជាអធីបតី នៅក្នុងពិធីសម្ពោធមូលនិធិកេរដំណែលទេសភាព (Legacy Landscape Fund) សម្រាប់ឧទ្យានជាតិក្រវាញកណ្តាល ដែលគំនិតផ្តួចផ្តើមរួមគ្នានៃរដ្ឋាភិបាលសហព័ន្ធអាឡឺម៉ង់ ធនាគារអភិវឌ្ឍន៍ KfW,ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) និងអង្គការ CI កម្ពុជា។

ក្នុងពិធីនេះលោក រដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ដែរថា សុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បានអនុញ្ញាតឱ្យប្រជាជនកម្ពុជាមានឱកាសការងារប្រសើរជាងមុន, កាត់បន្ថយស្ទើរតែទាំងស្រុងនូវការពឹងផ្អែកលើធនធានធម្មជាតិ, មានការគិតគូអំពីសុខុមាលភាព បរិស្ថាន និងជីវៈចម្រុះច្រើនជាងមុន៕សរន / N

Post navigation