Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ៤ ដែលជន់លិច ដោយជំនន់ទឹកភ្លៀង

Views: 1

ដោយៈ សុផល / ភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យបន្ទាន់ ស្ថានភាពកំណាត់ផ្លូវជាតិលេខ៤ ដែលជន់លិច ដោយជំនន់ទឹកភ្លៀង ត្រង់ចំណុចគីឡូម៉ែត្រលេខ ១១៦ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ការចុះពិនិត្យនេះ ក្នុងគោលបំណងពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ ដើម្បីមានវិធានការដោះស្រាយបន្ទាន់។ កំណាត់ផ្លូវនេះ នឹងត្រូវលើកកម្ពស់ ក្រោមគម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ ជំហាន២ និងហិរញ្ញប្បទានបន្ថែម RAMP-IIAF ។

ការចុះពិនិត្យនេះ មានការអមដំណើរពីលោកអភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស និងកងកម្លាំងសមត្ថកិច្ចជាច្រើនរូប នាយប់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣។

សូមជម្រាបជូនថា នាព្រឹកថ្ងៃទី ២៨​ កញ្ញា ២០២៣ ទឹកបានស្រក​និងបង្កលក្ខណៈ​ឱ្យ រថយន្ត​អាចបន្តធ្វើចរាចរណ៍​វិញបណ្តើរៗ​ហើយ៕ V / N

Post navigation