Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្ត្រីសាធារណការជំរុញនិងលើកទឹកចិត្តឱ្យបង្កើនទីតាំងសាកថ្មរថយន្តអគ្គិសនីឱ្យបានច្រើន

Views: 1

ដោយៈសុផល/ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូនបានអំពាវនាវលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅ ទូទាំ ងប្រទេសឱ្យ ប្រើប្រាស់រថយន្តអគ្គិសនី ខណៈរាជរដ្ឋាភិបាលនិងដៃគូ កំពុងខិតខំរៀបចំគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្រ្តជាតិសម្រាប់ គ្រប់គ្រងនិងអភិវឌ្ឍ យានយន្តអគ្គិសនី។

លោកទេសរដ្ឋមន្រ្តី បានឱ្យដឹងថា បច្ចុប្បន្នស្ថានីយបញ្ចូលថាមពល យានយន្តអគ្គិសនីមានចំនួន១៣កន្លែង ដោយ៤កន្លែងនៅក្នុងបរិវេណ ទីស្ដីការក្រសួង សាធារណការ និងដឹកជញ្ជូន មួយនៅខេត្តព្រះសីហនុ មួយនៅខេត្តសៀមរាប មួយនៅខេត្តបាត់ដំបងនិងស្ថានីយឯកជនមានចំនួន ប្រាំមួយកន្លែងបន្ថែមទៀត។

លោកទេសរដ្ឋមន្រ្តីបានជំរុញលើកទឹកចិត្តសមាជិកគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងទាំងអស់ខិតខំប្រឹងប្រែងពង្រីកស្ថានីយឱ្យបានកាន់តែច្រើននៅតាមបណ្ដា ខេត្តរៀងៗខ្លួន និងរិះរកគ្រប់មធ្យោបាយ ព្រមទាំង​យន្តការ​នានា សម្រាប់គាំទ្រការលើកទឹកចិត្តផ្សេងៗ ដល់អ្នកប្រើប្រាស់យាន​យន្ត​អគ្គិសនីដើម្បីបង្ក លក្ខណៈកាន់តែមានភាពងាយស្រួលក្នុងការធ្វើ​ដំណើរ​ទៅគ្រប់ទីកន្លែង។

គួររម្លឹកថាគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយនិងយុទ្ធសាស្រ្តជាតិ សម្រាប់គ្រប់គ្រង​និងអភិវឌ្ឍន៍យានយន្តអគ្គិសនី (គ.ល.គ.យ.អ) កាលពីថ្ងៃទី២៤ខែមីនា បានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន ដើម្បីផ្សព្វផ្សាយអនុក្រឹត្យនិង​សេចក្ដីសម្រេចនៃ ការបង្កើត គ.ល.គ.យ.អ និង ពិភាក្សាស្វែងរក​ធាតុចូលសំខាន់ៗដើម្បីប្រមូលទិន្នន័យ និងយោបល់ចូលរួមពីសំណាក់​អង្គប្រជុំក្នុងគោលបំណងជំរុញការអភិវឌ្ឍយានយន្ត អគ្គិសនី និង​ពង្រឹងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ។

នៅពេលរសៀលថ្ងៃដដែលនោះក៏ មានសិក្ខាសាលាពិគ្រោះយោបល់ស្ដី​ពី​ផែនទីបង្ហាញផ្លូវសម្រាប់រៀបចំស្ថានីយបញ្ចូលថាមពលយាន យន្តអគ្គិសនី ដើម្បីពិនិត្យ និងស្វែងរកធាតុចូលបន្ថែមឱ្យមានន័យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយសម្រាប់ផែនទីបង្ហាញផ្លូវរៀបចំ ស្ថានីយបញ្ចូលថាមពល​យានយន្តអគ្គិសនី ដែលគាំទ្រដោយ យូអិនឌីភី ប្រចាំកម្ពុជា៕សរន / N

Post navigation