Cambodia

រដ្ឋនឹងផ្តល់ការងារ១លានកន្លែងដល់ពលរដ្ឋដែលចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន

ជាតិ

សេដ្ឋកិច្ច

រដ្ឋនឹងផ្តល់ការងារ១លានកន្លែងដល់ពលរដ្ឋដែលចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន

សម្តេច ហ៊ុន សែន ចែកអំណោយជូនពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង នៅស្រុកអូរជ្រៅ នាព្រឹកថ្ងៃទី២៤ ខែតុលា។ រូបថត SPM

សម្តេច ហ៊ុន សែន ចែកអំណោយជូនពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង នៅស្រុកអូរជ្រៅ នាព្រឹកថ្ងៃទី២៤ ខែតុលា។ រូបថត SPM

ក្នុងគម្រោងថវិកាជាតិឆ្នាំ២០២១ សម្តេច ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលបានសម្រេចបង្កើនសាច់ប្រាក់ពី១០០លានដុល្លារទៅ១៦០លានដុល្លារអាមេរិក ដើម្បីដោះស្រាយការងារ ជាពិសេសបង្កើនប្រាក់ចំណូលដល់ពលរដ្ឋមូលដ្ឋាន។ ប្រមុខរដ្ឋាភិបាលបានអះអាងបែបនេះក្នុងពិធីចែកអំណោយដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០។

ថវិកាឆ្នាំ២០២១ មានគម្រោងកញ្ចប់ថវិកាពិសេសដែលប្រើប្រាស់ដើម្បីការពារពលរដ្ឋ រក្សាលំនឹងសង្គម សេដ្ឋកិច្ច និងជីវភាពពលរដ្ឋនៅទីជនបទ ទាំងតម្រង់ទិសទៅរកការស្តារឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ និងគ្រោះមហន្តរាយផ្សេងៗ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ពលរដ្ឋអាចរួមចំណែកកសាងសហគមន៍ដូចជា ធ្វើកូនប្រឡាយទឹក ជួសជុលផ្លូវថ្នល់ សម្រាប់បម្រើនៅតាមភូមិដ្ឋានខ្លួន ហើយទទួលមកវិញនូវប្រាក់កម្រៃតាមទីផ្សារ។

សម្តេចនាយករដ្ឋមន្ត្រី បានអះអាងថា បើធ្វើកម្មករសំណង់បាន៣ម៉ឺនរៀល ការងារអភិវឌ្ឍន៍មូលដ្ឋានដែលមានទំហំដូចគ្នា ក៏ត្រូវទទួលបាន៣ម៉ឺនរៀលដូចគ្នាផងដែរ។ សម្តេចបានបញ្ជាក់ថា៖ «ខ្ញុំបានតម្រង់ទិស ឲ្យផ្តោតយកការទុកដាក់ទម្លាក់សាច់ប្រាក់នេះ ទៅកាន់តំបន់ ខេត្ត នានាដែលទទួលរងគ្រោះ ដែលយើង គិតប៉ាន់ប្រមាណថា ១៦០លានដុល្លាអាមេរិកនេះ អាចដោះស្រាយការងារបាន១លានកន្លែង ដើម្បីទទួលយកនូវប្រាក់នេះ ដែលមានតំណាក់កាលអន្តរកាលមួយ ម្ខាងគឺបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធនៅជនបទ បម្រើឲ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅជនបទ កសិករ និងម្ខាងទៀតគឺដើម្បីទទួលបាននូវប្រាក់កម្រៃ»។

សម្តេចបានលើកឡើងថា ដំណាក់កាលកូវីដ-១៩កន្លងមក ពិតជាបានធ្វើឲ្យពលរដ្ឋមួយចំនួនបាត់បង់ការងារធ្វើ ហើយជួបការលំបាកក្នុងចំណូលគ្រួសារ។ ជាមួយគ្នានេះ រដ្ឋាភិបាលនៅបន្តផ្តល់ថវិកាជូនគ្រួសារក្រីក្រជាង៦០ម៉ឺនគ្រួសារ (ជាង៣លាននាក់) រហូតដល់ចុងឆ្នាំ២០២០នេះ ដោយ១ខែចំណាយក្នុងខ្ទង់៣០លានដុល្លាអាមេរិក។

ជាមួយគ្នានេះ សម្តេចបានក៏បានលើកឡើងពីការត្រៀមផ្តល់ពូជស្រូវជាពិសេសពូជស្រូវមិនប្រកាន់រដូវ ប្រមាណ២តោនបន្ថែមទៀត ដោយក្រសួងពាក់ព័ន្ធ ត្រូវធ្វើការវាយតម្លៃលើគ្រួសារដែលខូចពូជស្រូវពិតប្រាកដ។ 

យោងតាមខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលត្រូវបានអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា គ្រោងថវិកាជាតិជាង៣២លានលានរៀល គឺជិត៨ពាន់លានដុល្លារ (ជាង៧៨៣៥លានដុល្លារ) សម្រាប់ចាយក្នុងឆ្នាំ២០២១។ 

ក្នុងចំណោមថវិកាជាតិជិត៨ពាន់លានដុល្លារ សម្រាប់ចាយនៅឆ្នាំ២០២១ គឺមានកម្ចីប្រមាណ១,៥ពាន់លាន SDR ស្មើជាង២១ពាន់លានដុល្លារ ដែលរដ្ឋាភិបាលកម្ពុជា គ្រោងខ្ចីពីបរទេស។ SDR (Special Drawing Rights) គឺជារង្វាស់ខ្នាតរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF (International Monetary Fund)។ បច្ចុប្បន្ន ១ SDR ស្មើនឹងប្រមាណ ១,៤១ដុល្លារ (ជិត១ដុល្លារកន្លះ)។


© រក្សាសិទ្ធិដោយ thmeythmey.com

Football news:

Jota has 8 goals in his last 8 games for Liverpool
Powerful cyber attack on Manchester United: hackers blackmail, and the state threatens a fine (up to 18 million) for leaking data about fans
We want to get to know you better - please complete this questionnaire and tell us what other sports media you read!
Pavel Zanozin: At Utkin and Maslachenko was a bit of a strained relationship. Vasya became the editor-in-chief of NTV-Plus, there was jealousy
Messi, de Jong and Busquets - in Barcelona's bid for the match against Osasuna
Klopp on Wijnaldum: I want him to stay. But nothing has been decided yet, everything is possible
I didn't see the greatness of Maradona at all. But I can't stop thinking about it