Cambodia

រដ្ឋនឹងប្រើថវិកាជាង ១០០ លានដុល្លារ ដើម្បីកម្មវិធីបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចបន្ត

រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជានឹងប្រើថវិកាជាង ១០៧ លានដុល្លារសម្រាប់កម្មវិធីបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី ៣ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៦ ដែលថវិកាទំាងនោះបានពីកម្ចីពីធនាគារពិភពលោក ចំនួន ៩៣ លានដុល្លារ និងថវិកាចំនួន ១៤ លានដុល្លារជា បដិភាគពីរាជរដ្ឋាភិបាលកម្ពុជា ។ គម្រោងកម្មវិធីនេះ ត្រូវបានអនុវត្តផ្ទាល់រួមគ្នាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

Picture

បើតាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹងថា គម្រោងគ្របដណ្តប់លើខេត្តគោលដៅចំនួន ៩ គឺខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តស្ទឹងត្រែង ដោយផ្តោតលើការវិនិយោគលើការកសាងប្រព័ន្ធធារាសាស្ត្រខ្នាតតូច និងផ្តល់សេវាគាំទ្របច្ចេកទេស សម្រាប់ការប្រកបរបរចិញ្ចឹមជីវិតផ្អែកលើកសិកម្មជាមូលដ្ឋាន ដែលមានប្រជាកសិករអ្នកទទួលផលសរុបចំនួន ១៥ ០០០ គ្រួសារ ។ គោលបំណងនៃការអភិវឌ្ឍគម្រោង គឺដើម្បីជួយលើកកម្ពស់ដល់អ្នកទទួលផលគោលដៅនៃការប្រើប្រាស់ធនធាន កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធដែលបានជ្រើសរើស និងសេវាសង្គមនៅក្នុងសហគមន៍នានានៃគម្រោង ។

Picture

សូមជម្រាបថា គម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច គឺជាគម្រោងដែលមានសកម្មភាពដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាលដើម្បីចែកដីដល់ប្រជាពលរដ្ឋក្រីក្រដែលគ្មានដី និងមានដីតាមរយៈ សម្បទានដីសង្គមកិច្ចដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និង ក្រុមងាយរងគ្រោះ ។ គម្រោងនេះ អនុវត្តការធ្វើសម្បទានដីសង្គមកិច្ចតាម មូលដ្ឋានឃុំដែលជាការផ្ទេរដីឯកជនរបស់រដ្ឋទៅដល់ប្រជាពលរដ្ឋក្រីក្រសម្រាប់ក្នុងគោលបំណងប្រើប្រាស់ជាលំនៅដ្ឋាន និងការដាំដុះដំណាំ ការចិញ្ចឹមត្រី-សត្វ តាមគ្រួសារដែលផ្តួចផ្តើមដោយឃុំ និងសមាជិករបស់ខ្លួនរួមមាន ៖ ចែកដីរបស់រដ្ឋដែលសមស្របសម្រាប់ផ្នែកកសិកម្មរួមជាមួយ និងសេវាកម្មគាំទ្រសមស្របទៅដល់គ្រួសារក្រីក្រគ្មានដីធ្លី និងមានដីធ្លី តិចតួចដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងណែនាំ ព្រមទាំងអនុវត្តដំណើរការដោយតម្លាភាព និងស្តង់ដារដើម្បីពង្រីកការអនុវត្តសម្បទានដីសង្គមកិច្ចដែលផ្តួចផ្តើមឡើងនៅមូលដ្ឋាន ។

Picture

គម្រោងនេះត្រូវបានចាប់អនុវត្តជាបន្តបន្ទាប់ដោយបានបែងចែកជា ៣ ដំណាក់កាល គឺដំណាក់កាលទី ១ ផ្តើមពី ឆ្នាំ ២០១២-២០១៦ ដំណាក់កាលទី ២ ឆ្នាំ ២០១៦-២០២១ និងដំណាក់កាលទី ៣  ឆ្នាំ២០២០-២០២៦ ។ ការអនុវត្តគម្រោងនៅពីរដំណាក់កាលកន្លងមកនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា បើគេវិភាគសេដ្ឋកិច្ចលើផលចំណូលកសិកម្មរបស់គ្រួសារសម្បទា និកចំណូលដុលសរុបរបស់សម្បទានិកមានរហូតដល់ជា ៣ លានដុល្លារ ក្នុងនោះចំណូល ដុលពីដំណាំស្វាយចន្ទី ស្មើនឹង ៩៧៨ ដុល្លារ ក្នុងមួយហិកតា ចំណូលដុលពីដំណាំដំឡូងមី ស្មើនឹង ៧៤៦ ដុល្លារ និង ចំណូលដុលពីដំណាំស្រូវ ស្មើនឹង ៤៦៩ ដុល្លារ ក្នុងមួយហិចតា ៕

PicturePicturePicturePicture

Football news:

Fantastic story of a surfer from Australia: he won bronze after a severe skull injury (he couldn't even walk)
Aguero underwent a course of stem cell treatment to restore the cartilage of the knee joint
Mills on Varane at Manchester United: I'm not sure that he will be like van Dijk or Dias. There are 6 difficult matches in La Liga, not counting the Champions League
Memphis Depay: I don't care if they call me a rebel. Suarez won a lot not because he is the nicest person on the field
Barca will not have to register Messi as a newcomer. He will be able to work at the training camp without signing a contract
Petkovic headed Bordeaux. He worked with the Swiss national team since 2014
Chelsea may include Zouma in the deal with Sevilla for Kunde