Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋបាល​រាជធានី​ភ្នំពេញ បង្កើត​ក្រុមការងារ​ត្រួតពិនិត្យ ទីតាំង​អាជីវកម្ម​ទទួល​បញ្ចាំ ក្នុងភូមិ​សាស្ដ្រ រាជធានី​ភ្នំពេញ​

Views: 4

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២២ នេះ បានចេញ​សេចក្ដីសម្រេច​មួយ ដើម្បី​បង្កើត​ក្រុមការងារ ត្រួតពិនិត្យ ទីតាំង​អាជីវកម្ម​ទទួល​បញ្ចាំ និង​ទទួល​ប្រា​ទិ​ភោគ ដោយ​អនុប្បទាន ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ​។​

​បើតាម​សេចក្ដីសម្រេច​នោះ បាន​ឲ្យ​ដឹងថាៈ ក្រុមការងារ​នេះ មាន​លោក ឃួ​ង ស្រេង ផ្ទាល់​តែម្ដង ជា​ប្រធាន អមដោយ​អនុប្រធាន ៣ រូប និង​សមាជិក​ជាច្រើនរូប​ផ្សេងទៀត ក្នុងនោះ មាន​ទាំង​អភិបាលខណ្ឌ​ទាំង​១៤ និង​ប្រធាន​ពន្ធដា​ខណ្ឌ ទាំង​៩ ផងដែរ​។​

​ក្រោយ​ចេញ​សេចក្ដីសម្រេច​នេះ ប្រជាពលរដ្ឋ មាន​ជំនឿ​ជឿជាក់ថា ក្រុមការងារ ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក ឃួ​ង ស្រេង និង​លោក ឃ្លាំង ហួត អមដោយ​ស្នងការ នគរបាល​រាជធានី​ភ្នំពេញ និង​មេបញ្ជាការ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ នឹង​បោសសម្អាត​នូវ​ទីតាំង​បញ្ចាំ ដោយ​ខុសច្បាប់ ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ បានល្អ​ប្រសើរ​ជាង​មុន ព្រោះថា កន្លែង​ទទួល​បញ្ចាំ​ខុសច្បាប់​នេះ ក៏​ជា​ដើមចម ដែល​នាំ​ឲ្យ​មាន​អំពើចោរកម្ម កើតឡើង​ផងដែរ​។​

​ខាងក្រោម​នេះ ជា​សេចក្ដីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​៖​

Post navigation