Cambodia

រដ្ឋបាល​រាជធានី បាន​នឹង​កំពុង​ស្ដារ​ប្រព័ន្ធ​លូ ២០​ខ្សែ ​នៅ​តាម​ខណ្ឌ​មួយចំនួន​៨​នៅ​កណ្ដាល​ក្រុង​និង​នៅ​ជាយក្រុង​ដើម្បី​សម្រួល​ប្រព័ន្ធ​ផ្លូវទឹក​ហូ​នៅ​រដូវវស្សា​នេះ

ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននឹងកំពុង​ស្ដារ​ប្រព័ន្ធ​លូ​ចំនួន​២០​ខ្សែ​នៅតាម​បណ្តា​ខណ្ឌ​មួយចំនួន​នៅ​កណ្ដាល​ក្រុង​និង​នៅ​ជាយក្រុង ​ដើម្បី​សម្រួល​ប្រព័ន្ធ​ផ្លូវទឹក ហូរ​បាន​ល្អ​ជៀសវាង​ការ​ជន់​លិច​លំនៅឋាន​ប្រជាពលរដ្ឋនៅក្នុង​រដូវ​វស្សា​នេះ​។

លោក​ដួង ចាន់​សារ៉ាត់ ប្រធាន​អង្គភាព​លូ​ទឹក​បូមទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​០៤ សីហា​នេះ​ថា ក្នុង​ខែកក្កដា​ឆ្នាំ ២០២០​នេះ ក្រុមការងារ​អង្គភាព​លូ​ទឹក​បូមទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក្រោយពី​មានការ​ណែនាំ​ពី​លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​ភ្នំពេញ អង្គភាព​លូទឹក​បូមទឹក បានធ្វើការ​ស្ដារលូ​ចំនួន​២០​ខ្សែ​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បើកមុខ​ទឹក​រំដោះ​ទឹកភ្លៀង​នៅ​រដូវវស្សា​នេះ​ឲ្យ​បានល្អ​ប្រសើរ​ជៀសវាង​នូវ​ការលិចលង់​លំនៅដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ចំនួន​៨ នៅក្នុង​រាជធានី​ភ្នំពេញ ដែល​ក្នុងនោះ​មាន​ខណ្ឌ​ចំនួន​៥​នៅ​កណ្ដាល​ក្រុង​និង​ខណ្ឌ​៣​ទៀត​នៅ​ជាយក្រុង គឺ​ខណ្ឌ​សែន​សុខ ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ខណ្ឌមានជ័យ​។​

លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា មកដល់ពេលនេះ​ក្រុមការងារ​បាននិងកំពុង​ស្ដា ប្រព័ន្ធ​លូ​នៅតាម​បណ្ដោយ​ផ្លូវ​៦៣ (​ហៅ​ផ្លូវ​ត្រសក់ផ្អែម​) មុខ​សាលា​ភូមិន្ទ​រដ្ឋបាល​ដល់​ផ្សារ​ធំថ្មី បន្ទាប់ពី​លូ​នៅ​ផ្លូវ​មួយចំនួនធំ​បាន​ស្តា​រហើយ​នោះ​។

លោក​ដួង ចាន់​សារ៉ាត់​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​សកម្មភាព​នេះ ក្រុមការងារ​ក៏បាន​ធ្វើ​សកម្មភាព​លើ​ការជួសជុល​គម្រប​លូ អណ្ដូង​លូ​ដែល​បាក់ ខូចខាត​ផងដែរ បើទោះបី​គម្រប​លូ​ខ្លះ​ត្រូវ​កប់​ក្នុង​ដី​និង​ធ្លាក់ចូល​លូ​ក្តី ដែល​តម្រូវ​ឲ្យ​ក្រុមការងារ​រុករក​នឹងធ្វើ​ការជួសជុល​ឡើងវិញ​។​

ពាក់ព័ន្ធ​ពាក់ព័ន្ធ​នឹង​ការស្ដារ​ប្រព័ន្ធ​លូ ក្នុង​រាជធានី​ភ្នំពេញ​នេះ លោក​ដួង ចាន់​សារ៉ាត់​ក៏បាន​ធ្វើការ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ដោយ​កុំ​ទុកដាក់​សំរាម នៅ​មាត់​លូ លើ​គំរូ​លូ​ឬ​នៅមុខ​លូ​ជាដើម ដែល​ធ្វើ​សំរាម​ទាំងនោះ ហូ​ម​កបាំងមុខ​លូ​​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដង។

លោក ក៏បាន​ស្នើសុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ដោយ​កាយ​សំរាម​ចេញពី​មុខ​ឬ​មាត់​លូ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ និង​ជៀសវាង​ឲ្យ​បាន​នូវ​ការ​បិទមាត់​លូ​ព្រោះតែ​ខ្លាច​មាន​ក្លិនស្អុយ ។​នេះ​ជា​ទម្លាប់​មិនល្អ​នឹងធ្វើ​អោយមាន​ការលិចលង់​លំនៅដ្ឋាន ដោយ​ការស្ទះ​ប្រព័ន្ធ​លូ​នេះ​៕
ស្រីរ័ត្ន

តុលា

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114

Football news:

Tottenham bought Regilon from Real Madrid
Jurgen Klopp: Jota can give Liverpool what we don't have. It will make the game more unpredictable
Borussia Monchengladbach without nominal strikers will go to the match with Dortmund
Diogo Jota: Liverpool is one of the best clubs in the world. He can't be denied
Hames is already a fan at Everton: he participated in 4 goals out of 5, removed Gibbs and Bilic
Liverpool announced the purchase of Jota from Wolverhampton
Andrea Pirlo: it is Unlikely that Suarez will become a Juventus forward