ដោយ: សៅ វ៉ាន់ឌី / ព្រះវិហារ: លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានស្នើដល់ប្រជាពលរដ្ឋឱ្យលើកឡើងអំពីទុក្ខលំបាក ក៏ដូចជាកី្តកង្វល់។ ពលរដ្ឋត្រូវសំណូមពរ និងដាក់សំណួរជាលក្ខណៈសហគមន៍ ឬបុគ្គល ដែលបានជួបប្រទះក្នុងជីវភាពរស់នៅមកកាន់អង្គវេទិកា ដើម្បីរួមគ្នាពិភាក្សាដោះស្រាយជាមួយអាជ្ញាធរដែនដី និងមន្ទីរពាក់ព័ន្ធ ដែលបានអញ្ជើញចូលរួមក្នុងអង្គវេទិការ នាពេលនេះ។
លោកប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ក្នុងពេលដែលលោកបានអញ្ជើញជាអធិបតី ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដែលបានប្រារព្ធធ្វើឡើងស្ថិតក្នុងភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០៕