Views: 2
ដោយៈ សុក្ខារិន / ពោធិសាត់ៈ រដ្ឋបាលសាលាខេត្តពោធិ៍សាត់ និងព្រះមេគណខេត្ត បានរៀបចំប្រារព្ធពិធីបុណ្យមាឃបូជា រំលឹកដល់ថ្ងៃព្រះអង្គ ធ្វើចតុរង្គសន្និបាត និងដាក់ ព្រះជន្មាយុសង្ខារ ចំពោះមុខមារ និងរាប់បាត្រដល់ព្រះសង្ឃ ចំនួន ១០៨ អង្គ ព្រមទាំងធ្វើ ពិធីដង្ហែ តាមដងផ្លូវ ក្នុងទីប្រជុំជនស្រុក ជាង ៥ គីឡូម៉ែត្រ នៅថ្ងៃទី ៥-៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវត្តកែវវិជ័យ ស្ថិតក្នុងឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងពុទ្ធបរិស័ទជិតឆ្ងាយ ប្រមាណជា ១.០០០ អង្គ/នាក់។

ព្រះព្រហ្មាភិរ័ត កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយសនៃ ព្រះរាជាណាចក្រកម្ពុជា ព្រះពោធិវស្សាវិមល មេគណខេត្ត និងជាព្រះចៅអធិការវត្តកែវវិជ័យ បានមានសង្ឃដីកាថាបុណ្យមាឃបូជានេះ ត្រូវបានចាត់ទុកថា គឺជាបុណ្យសាសនាដ៏ធំមួយ ហើយ តែងតែបាន ត្រូវបានរៀបចំធ្វើ នៅតាមទីវត្តអារាម ជារៀងរាល់ឆ្នាំ មិនដែលខកខាននោះឡើយ ដើម្បីរក្សាបាន និងប្រកាន់ខ្ជាប់នូវ ទំនៀមទំលាប់ ព្រះពុទ្ធសាសនាទាំងនេះ ទើបមន្ត្រីសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទ មានព្រះទ័យ និងមានទឹកចិត្តជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា នោះ បានជាឆ្នាំនេះ នៅវត្តកែវវិជ័យ រួបរួមសហការ សាមគ្គីគ្នា ប្រារព្ធពិធីបុណ្យមាឃ បូជានេះ ៕ V / N