Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសបើកការដ្ឋានសាងសង់ផ្លូវ តាមបណ្តាស្រុកចំនួន ៣០ ខ្សែ

Views: 41

ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានប្រកាសសាងសង់ផ្លូវបេតុង ចំនួន ៣០ ខ្សែ ស្មើប្រវែង ១៤.១៣២ ម៉ែត្រ ស្ពានមួយកន្លែង លូកាត់ទទឹងផ្លូវចំនួន ៦ កន្លែង និងលូប្រអប់ចំនួន ២​ កន្លែង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយការប្រកាសនេះ បានធ្វើឡើង នៅក្នុងពិធីបើក ការដ្ឋានសាងសង់ផ្លូវបេតុង ប្រវែង ៣៦៥ ម៉ែត្រ នៅក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវខាងលើថាៈ សម្រាប់ស្រុកព្រៃនប់ យើងមាន ២២ គម្រោង ស្មើនឹងផ្លូវបេតុង ចំនួន ៣០ ខ្សែ មានប្រវែង ១៤.៤៩៧ ម៉ែត្រ និងលូកាត់ទទឹងផ្លូវ ចំនួន ៦ ទីតាំង លូប្រអប់ចំនួន ២ កន្លែង សួនរង្វង់មូលវាលរេញ ជាគម្រោងអភិវឌ្ឍ នៅស្រុកព្រៃនប់ ឆ្នាំ២០២៣ នេះ ហើយគម្រោងទាំងអស់នេះ សូមប្រកាសបើកការដ្ឋាន ចេញពីទីនេះ ថ្ងៃនេះ ព្រមៗគ្នា តែម្តង។

លោកអភិបាលខេត្ត បានថ្លែងទៀតថាៈ ថ្ងៃនេះ យើងបើកការដ្ឋាន ៨ ខ្សែ ផ្លូវ ដែលមាន ក្រុមហ៊ុនចំនួន២ បានដេញថ្លៃ បានដំណើរការសាងសង់ ហើយមានគម្រោងខ្លះ នៅស្រុកព្រៃនប់ និងគម្រោងខ្លះ នៅស្រុកផ្សេងៗទៀត ផងដែរ។ គម្រោងទាំងនេះ បានពង្រាយតាមឃុំ សង្កាត់ទាំង ២៩ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក្នុងក្របខណ្ឌ ថ្នាក់ខេត្ត ព្រមទាំងបានធ្វើការណែនាំ ដល់ក្រុង ស្រុក ឃុំ សង្កាត់ បន្តការយកចិត្តទុកដាក់ រៀបចំសិក្សាគម្រោង ការដេញថ្លៃឱ្យបានសមស្រប ព្រោះកញ្ចប់ថវិកា ដែលយើងមាន ដើម្បីបង្កើនប្រសិទ្ធិផលតម្លាភាព ក្នុងមូលដ្ឋាន ក្នុងការប្រើប្រាស់កញ្ចប់ថវិកា ឱ្យមានប្រសិទ្ធភាព ដូច្នេះក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវខិតខំគិតគូររៀបចំប្រើប្រាស់ កញ្ចប់ថវិកាឱ្យបានត្រឹមត្រូវ ឱ្យប្រជាពលរដ្ឋរបស់យើង បន្តការគាំទ្រសម្រាប់អាណត្តិនេះ និងអាណត្តិខាងមុខបន្តទៀត។

លោកបានបន្ថែមថាៈ ក្រុមប្រឹក្សាឃុំ សង្កាត់ របស់យើង មានសមត្ថភាព មានការយល់ដឹង គិតគូរឱ្យបានត្រឹមត្រូវ មានតម្លាភាពប្រជាពលរដ្ឋ និងគាំទ្រអស់លោកគ្រប់អាណត្តិ តទៅមុខទៀត ហើយចាត់ទុកភារកិច្ចនេះ ជារឿងសំខាន់ នៃកំណែទម្រងវិមជ្ឍការ និងវិសហមជ្ឍការ ជាម៉ែត្រវាស់ស្ទង់មួយ យ៉ាងសំខាន់ សម្រាប់ក្រុមប្រឹក្សាប្រើប្រាស់ កញ្ចប់ថវិកា ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ឱ្យចំទិសដៅ មានប្រសិទ្ធភាព ប្រសិទ្ធផល នៅក្នុងមូលដ្ឋាន ឃុំ សង្កាត់ ភាគច្រើន បានបំពេញការងារល្អ តែនៅឃុំសង្កាត់ មួយចំនួនតូច មិនបានយកការងារនេះ មកធ្វើការគិតគូរដោយខ្លួនឯងទេ អាចនិយាយា បានថា សមត្ថភាពក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ មិនត្រូវបានលើកកម្ពស់តាមររៀប នៃការអនុវត្តផែនការ សកម្មភាពដោយផ្ទាល់ យើងត្រូវប្រើប្រាស់កញ្ចប់ថវិការបស់យើង ទៅជាសមិទ្ធផល ឱ្យបានច្រើន នៅក្នុងមូលដ្ឋាន។

លោក គួច ចំរើន បានបញ្ជាក់ថាៈ ក្រសួងមហាផ្ទៃ បានធ្វើការប្រឡងប្រណាំងពានរង្វាន់ ការបំរើសេវាសង្គម សម្រាប់បណ្តាឃុំ សង្កាត់ នៅទូទាំងប្រទេស ដោយឡែក នៅខេត្តព្រះសីហនុ ឆ្នាំ២០២៣ រដ្ឋបាលខេត្ត បានជម្រុញឱ្យមានការប្រឡងប្រណាំង ការបំរើសេវាល្អ ដើម្បីឱ្យថ្នាក់មូលដ្ឋាន មានការប្រឡងប្រណាំង ផ្តល់រង្វាន់លើកទឹកចិត្ត លើការងារបំរើសេវាល្អ ជូនបងប្អូនប្រជាពលរដ្ឋ ហើយចាប់ពីឆ្នាំ២០២២ និងបន្តមក ឆ្នាំ២០២៣ ក្នុងការបំរើសេវាល្អ និងទទួលយកសំណូមពរ ពីប្រជាពលរដ្ឋ ក្នុងគោលដៅ បំរើសេវាសាធារណៈ នៅមូលដ្ឋាន កាន់តែល្អប្រសើរបន្ថែមទៀត៕/V/R

Post navigation