Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំការងារ គណៈកម្មការរៀបចំពិធីបុណ្យអុំទូក នៅក្រុងកំពង់ឆ្នាំង នាថ្ងៃទី ២-៣ ខែធ្នូ

Views: 1

ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានបើកកិច្ចប្រជុំ ដឹកនាំដោយលោក អម សុភា តំណាងលោក ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង ស្តីពីការងាររបស់អនុគណៈកម្មការរៀបចំ ពិធីបុណ្យអុំទូក របស់ខេត្ត នៅក្នុងក្រុងកំពង់ឆ្នាំង ដែលនឹងដំណើរការ នៅថ្ងៃទី ២-៣ ខែធ្នូ ឆ្នាំ២០២២ ។

នៅក្នុងកិច្ចប្រជុំនេះ លោក យិន សាវ៉េន អនុគណៈកម្មការ ទទួលគ្រប់គ្រងកីឡាករអុំទូក បានឲ្យដឹងថាៈ ពិធីបុ ណ្យអុំទូក នៅក្រុងកំពង់ឆ្នាំង ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២ និងទី៣ ខែធ្នូនេះ ដោយមានកីឡាករ អុំទូកសរុបចំនួន ២៩ ទូក ក្នុងនោះ កីឡាករ នៅក្នុងខេត្តកំពង់ឆ្នាំង ១៦ ទូក និងកីឡាករ មកពីតាមបណ្ដាខេត្តនានា ១៣ ទូក។

នៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងខេត្តនីមួយៗ ដែលទទួលខុសត្រូវតាមអនុគណៈ កម្មការ រួមមាន អនុគណៈកម្មការហិរញ្ញវត្ថុ និងជីវភាព អនុគណៈកម្មការរៀបចំស្តង់លក់ ផលិតផល អនុគណៈកម្មការរៀបចំបណ្ដាញអគ្គិសនី តុបតែងលម្អភ្លើងពណ៌ អនុគណៈកម្មការ វប្បធម៌ សិល្បៈ ព័ត៌មាន សោតទស្សន៍ និងរៀបចំប្រទីប អនុគណៈកម្មការ ការពារ រក្សាសន្តិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ បានពិភាក្សាផ្លាស់ប្ដូរ មតិគ្នា  ដើម្បីឲ្យដំណើរការក្នុងពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ។

ដោយឡែក នៅក្នុងពិធីបុណ្យនេះ គណៈកម្មការរៀបចំបុណ្យ ក៏បានរៀបចំឲ្យមានកម្មវិធីរត់ ប្រណាំងម៉ារ៉ាតុង កម្មវិធីប្រណាំងកង់ កម្មវិធីប្រដាល់ល្បុក្កតោ កម្មវិធីពិព័រណ៍លក់ដូរផលិត ផលក្នុងស្រុក កម្មវិធីសិល្បៈដូរតន្ត្រី កម្មវិធីបណ្ដែតប្រទីប បង្ហោះគោម និងអុជកាំជ្រូច នៅពេលយប់។

ចំពោះពានរង្វាន់សម្រាប់កីឡាករអុំទូក ខាងលើនេះ គណៈកម្មការ បានឱ្យដឹងថាៈ មានរង្វាន់ជាថវិកា រង្វាន់ជាពាន ទៅតាមចំណាត់ថ្នាក់ គឺលេខ១ ទទួលបានថវិកា ៤ លានរៀល លេខ២ ទទួលបានថវិកា ៣ លានរៀល និងលេខ៣ ទទួលបានថវិកា ២ លានរៀល ។ ក្នុងនោះ ផែនលេខ១ ផែនលេខ២ ផែនលេខ៣ ក៏ទទួលបានទង់ជ័យលាភី និងជើងពាន ទៅតាមចំណាត់ថ្នាក់នៃផែនផងដែរ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត និងគណៈកម្មការរៀបចំបុណ្យអុំទូកខេត្ត ក៏សូមអំពាវនាវ ដល់សប្បុរសជន និងអាជីវករលក់ដូរ នៅក្នុងខេត្តកំពង់ឆ្នាំង សូមមេត្តាចូលរួមជួយឧបត្ថម្ភ ជាសម្ភារៈ និងថវិកា ទៅតាមលទ្ធភាព សម្រាប់ឧបត្ថម្ភ ក្នុងពិធីបុណ្យអុំទូក របស់ខេត្តកំពង់ឆ្នាំង ៕/V

Post navigation