Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋបាលខេត្តកណ្តាល សម្រុកដាក់ភ្លើងបំភ្លឺផ្លូវជាតិលេខ៥ ពីភ្នំពេញ ដល់ភ្នំព្រះរាជ្យទ្រព្យ

Views: 1

ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋបាលខេត្តកណ្តាល សម្រុករៀបចំដាក់ភ្លើងបំភ្លឺផ្លូវ ជាតិលេខ៥ ពីព្រំប្រទល់រាជធានីភ្នំពេញ ដល់ភ្នំព្រះរាជ្យទ្រព្យ ជាកន្លែងរៀបចំ សង្ក្រានឆ្នាំថ្មី របស់ខេត្តកណ្តាល។

លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល ទទួលផែនសាធារណការ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ថាៈ ការដាក់ភ្លើង បំភ្លឺផ្លូវជាតិលេខ៥ ចាប់ពីព្រំប្រទល់រវាងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងស្រុកញាឮ ជាគម្រោងរបស់រដ្ឋបាលខេត្តកណ្តាល ដែលត្រូវធ្វើឱ្យបានរួចរាល់ មុនថ្ងៃបុណ្យចូលឆ្នាំថ្មីមកដល់ ដើម្បីបម្រើដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ មកលេងកម្សាន្ត នៅភ្នំព្រះរាជទ្រព្យ ជាកន្លែងរៀបចំសង្ក្រាន របស់ខេត្តកណ្តាល។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថាៈ បង្គោលភ្លើងបំភ្លឺផ្លូវ ដែលបាននឹងកំពុង សម្រុកដាំនេះ មានចំនួន ២៦៧ ដើម ដោយបំពាក់អំពូលភ្លោះ ត្រូវធ្វើឱ្យបានរួច រាល់ មុនថ្ងៃបុណ្យចូលឆ្នាំថ្មី មកដល់ ជាមួយនឹងគម្រោងសាងសង់ ផ្លូវចូលភ្នំ ព្រះរាជ្យទ្រព្យ។

លោក ហាក់ សុខមករា បាននិយាយឱ្យដឹងផងដែរថាៈ រដ្ឋបាលខេត្តកណ្តាល ឆ្នាំនេះ រៀបចំសង្ក្រានថ្មី នៅរមណីយដ្ឋានភ្នំព្រះរាជ្យទ្រព្យ ដោយពេលនេះ គ្រប់ផ្នែក កំពុងធ្វើការរៀបចំទៅតាមភារកិច្ចរៀងខ្លួន៕ V / N

Post navigation