Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋបាលខេត្តសៀមរាបជូនដំណឹងស្តីពីការខូចខាត និងរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីរសៀថ្ងៃទី២៩ខែមីនា

Views: 1

ដោយ:បាយ័ន/សៀមរាប: រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីជូនដំណឹងស្តីពីការខូចខាត និងរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីវេលាម៉ោង ១៧៖៣០ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

សេចក្តីជូនដំណឹងចុះថ្ងៃទី៣០ ខែមីនានេះបានបញ្ជាក់ថា គ្រោះធម្មជាតិនេះ បានបង្កឱ្យមានផលប៉ះពាល់ និងខូចខាតដូចខាងក្រោម៖ របើកដំបូលផ្ទះចំនួន ៦ខ្នង និងបាក់សំយ៉ាបផ្ទះ ១ខ្នង ។

– រលំខ្លោងទ្វារលម្អតុបតែងភ្លើងកាត់ទទឹងផ្លូវ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប បណ្តាលឱ្យប៉ះពាល់មនុស្សចំនួន ២នាក់ ក្នុងនោះ ស្លាប់ មួយនាក់ របួស មួយនាក់ និងខូចខាតម៉ូតូចំនួន ពីរគ្រឿង។

– គ្រឿងតុបតែងភ្លើងលម្អស្ពានថ្មព្រះរាជដំណាក់ ស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង-សៀមរាប ខេត្តសៀមរាប ប៉ុន្តែពុំមានផលប៉ះពាល់ដល់មនុស្សឡើយ។
– រលំរោងពិព័រណ៍ទិវាវប្បធម៌ជាតិ ៣មីនា ដែលរៀបចំសម្រាប់ដំណើរការពិធីចាប់ថ្ងៃទី២៩-៣១ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅសួនច្បារមាត់ស្ទឹងសៀមរាប ក្បែរសួនច្បារព្រះរាជដំណាក់៕សរន / N

Post navigation