Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋបាលខេត្តសម្រេចរក្សាផ្ទៃដីបឹងមួយក្នុងស្រុកស្រីសន្ធរទុកជាសម្បត្តិរដ្ឋ

Views: 12

ដោយៈ គង់ហេង/ កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមបានសម្រេច ចុះកំណត់ផ្ទៃដីបឹងឈ្មោះ«បឹងចារ» ដែលលាតសន្ធឹងផ្ទៃដីចំនួនបួន ភូមិស្ថិតក្នុងឃុំព្រែករំដេញ ស្រុកស្រីសន្ធរ ដើម្បីរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ។

ការសម្រេចរក្សាទុកផ្ទៃដី«បឹងចារ» ជាសម្បត្តិសាធារណៈរបស់នេះធ្វើឡើងតាមរយៈលិខិតប្រកាសព័ត៌មានមួយច្បាប់របស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីចោទប្រកាន់អាជ្ញាធរស្រុកស្រីសន្ធរ ពាក់ព័ន្ធការឃុបឃិត ឱ្យមានការឈួសឆាយដីបឹងចារ ខាងលើចែកចាយតាមខ្សែវីដេអូ ក្នុងបណ្តាញសង្គមនានារយៈពេលជិត ១០ នាទី កាលពីថ្ងៃទី ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។

រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ មានការចែកចាយតាមបណ្ដាញសង្គមនានា នូវវីដេអូ មានរយៈពេល ៩នាទី៣១វិនាទី របស់បុរសម្នាក់ឈ្មោះ ឌុច ភាស់ អាយុ ៤៥ឆ្នាំ រស់នៅភូមិព្រែករំដេង () ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានធ្វើការចោទប្រកាន់មកលើអាជ្ញាធរស្រុក និងអាជ្ញាធរឃុំអំពីការឃុបឃិត ឈូសឆាយ ដីបឹងចារ នៅក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

លិខិតប្រកាសប្រវែងមួយទំព័ររបស់រដ្ឋបាលខេត្តកំពង់ចាមចុះថ្ងៃទី ២៤ ខែឧសភា ម្សិលមិញបានបញ្ជាក់ថា នៅថ្ងៃទី១១ ខែឧសភាឆ្នាំ២០២៣នេះ អាជ្ញាធរជំនាញ និងអាជ្ញាធរ ជួបជាមួយ សាម៉ីខ្លួនផ្ទាល់ ហើយសាម៉ីខ្លួន បានបកស្រាយ ថាខ្លួន មានការយល់ច្រឡំទើបមានការប្រើប្រាស់ពាក្យសីដីជ្រុល ហួសហេតុធ្វើឱ្យប៉ះពាល់ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនានា ឈានដល់ធ្វើការចោទប្រកាន់ខុសការពិត ជាមួយគ្នានេះ សាម៉ីខ្លួន បានធ្វើការសុំទោសជាសាធារណៈ តាមរយៈបណ្តាញសង្គមផងដែរ។

ប្រភពព័ព៌មានបានបន្ថែមថាៈ រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនសាធារណជនទាំងអស់ជ្រាបថា បច្ចុប្បន្ននេះ ក្រុមការងារខេត្តចុះបញ្ជី ដីធ្លីជាលក្ខណៈប្រព័ន្ធ បាននឹងកំពុងដំណើរការចុះបញ្ជីដោយប្រុងប្រយ័ត្ន នៅក្នុងតំបន់នេះ។ ទន្ទឹមនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានធ្វើការហាមឃាត់ការចុះបញ្ជីដីធ្លីដែលមានភាពមិនប្រក្រតី។ ចំពោះការ ឈូសឆាយដីទំហំប្រហែលមួយហិចតា ជាល្បិចកលរបស់ជនខិលខូច ដែលមានចេតនាឈូសឆាយឱ្យ បានស្អាត ដើម្បីបន្លំមន្ត្រីចុះវាស់វែងឱ្យបានចុះបញ្ជីដីនោះជូនពួកគាត់ ប៉ុន្តែដោយក្ដាប់បានព័ត៌មាននេះ ក្រុមការងារចម្រុះខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះចំណត់ដីផ្ទៃបឹងចារ ដែលស្ថិតនៅភូមិក្សេរ ភូមិព្រែករំដេង ភូមិកំពង់ព្នៅ និងភូមិតាង៉កថ្មី ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ដើម្បីប្ដូរក្សាទុកជាសម្បត្តិ សាធារណៈរបស់រដ្ឋរួចរាល់។

ប្រភពបានបន្តថាៈ សូមសាធារណជន មេត្តាទទួលជ្រាបជាព័ត៌មាន និងសូមបញ្ឈប់ធ្វើការចែកចាយ នូវព័ត៌មានមិនពិតនេះ ដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងបង្កការយល់ច្រឡំរបស់ប្រជាពលរដ្ឋ មកលើអាជ្ញាធរ។ ជាមួយគ្នានេះ សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវ ដើម្បីចាត់វិធានការតាម ផ្លូវច្បាប់ដល់បុគ្គល ឬក្រុមណាដែលមានចេតនាមិនល្អ ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងន័យមួលបង្កាច់ ម៉កលើការដឹកនាំរបស់អាជ្ញាធរ៕/PC

Post navigation