Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋបាលខេត្តស្វាយរៀង ប្រជុំស្វែងរកដំណោះស្រាយរួមគ្នា រវាងវិស័យឯកជន ដើម្បីអភិវឌ្ឍន៍នៅមូលដ្ឋាន ស្រុករមាសហែក

Views: 2

ដោយៈ វ៉ៃកូ / ស្វាយរៀង: លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះ បានអញ្ជើញជា អធិបតី នៅក្នុងកិច្ចប្រជុំ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា រវាងវិស័យឯកជន ក្នុងការ អភិវឌ្ឍនៅមូលដ្ឋាន ស្រុករមាសហែក ខេត្តស្វាយរៀង ព្រមទាំងស្តាប់របាយការណ៍ អំពីវឌ្ឍនភាពរបស់រដ្ឋបាលស្រុក ផងដែរ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំរបស់សាលាខេត្ត ព្រមទាំងមានការអញ្ជើញ ចូលរួមពីសំណាក់ ឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្ត តំណាងឲ្យវិស័យ ឯកជន. លោកអភិបាលស្រុករមាសហែក. រួមនឹងមន្ត្រីដែលមានការពាក់ព័ន្ធ ជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោក ម៉ែន អេង បានជំរុញឲ្យវិស័យឯកជន ក៏ដូចជា វិនិយោគិន នានា ដែលចូលមកធ្វើការបណ្តាក់ទុនរកស៊ី នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ក៏ដូចជា ស្រុករមាសហែក ត្រូវធ្វើយ៉ាងណា រួមគ្នាដោះស្រាយ សម្របសម្រួលផលប៉ះពាល់រវាង វិស័យឯកជន និងប្រជាពលរដ្ឋ ក៏ដូចជា រដ្ឋបាលខេត្ត.ក្រុង ស្រុកទាំងអស់ នៅមូលដ្ឋាន ជៀសវាងកុំឲ្យកើតមានបញ្ហាតូច ក្លាយទៅជាបញ្ហាធំ ដែលជាហេតុធ្វើឲ្យរាំងស្ទះ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថាៈ គ្រប់ផ្នែកដែលមានការពាក់ព័ន្ធទាំងអស់ ត្រូវបន្តតាមដានដោយយកចិត្តទុកដាក់ ចំពោះករណីដែលកើតឡើង នាពេលកន្លងមក ដោយសារប្រជាពលរដ្ឋ នៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ភូមិបុស្ស ឃុំត្រស់ បាននាំគ្នាទៅកាប់ឆ្ការដាំដុះដំឡូង កៅស៊ូ ចាប់យកដីចំការព្រៃឈើរបស់រដ្ឋ ដែលគ្រប់ គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឃុំត្រស់ ឃុំអណ្ដូងត្របែក បែបអនាធិបតេយ្យនេះ គឺបណ្តាលមកពីប្រជាពលរដ្ឋ ជឿលើការញុះញង់របស់មេខ្យល់ ដែលលើកយករឿងចាស់ របស់ប្រជាពលរដ្ឋ ៧៨ គ្រួសារ ពាក់ព័ន្ធទៅនឹងដី ៤៧៦ ហិកតា ដែលបានស្នើសុំ ទៅប្រមុខរាជរដ្ឋាភិបាល ក្នុងឆ្នាំ២០១១ ប៉ុន្តែដីជាក់ស្ដែង មានតែ ១១៧ ហិកតាតែប៉ុណ្ណោះ។ ដូច្នេះបញ្ហាខាងលើនេះ ត្រូវទប់ស្កាត់ឲ្យបាន កុំឲ្យកើតមានជាបន្តទៀត ជាដាច់ខាត៕/V/R

Post navigation