Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋបាលខេត្តស្វាយរៀងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

Views: 2

ដោយ: វៃកូ/ស្វាយរៀង:នាព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣នេះ​ លោក ជុំ​ ហាត​ ប្រធាន​ ក្រុមប្រឹក្សាខេត្តស្វាយរៀង​ និងលោកស្រី លោក ម៉ែន​ វិបុល​ អភិបាលខេត្ត​ និងលោកស្រី បានអញ្ជេីញចូលរួមក្នុងពិធីជូនពរ អបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧​ រវាងថ្នាក់ដឹកនាំខេត្តស្វាយរៀង ( កម្ពុជា ) និង ថ្នាក់ដឹកនាំ ខេត្តឡុងអាន និងខេត្ត តៃនិញ ( ប្រទេស វៀតណាម ) ស្ថិតនៅសាលប្រជុំ អាគារ “ ឃ ” សាលាខេត្តស្វាយរៀង​ ក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាននៅខេត្តស្វាយរៀង

មានប្រសាសន៍ស្វាគមន៍ទៅកាន់ពិធីនេះលោក ម៉ែន​ វិបុល​ អភិបាលខេត្តបានបញ្ជាក់ថា​ ដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃមនុញ្ញផលដែលកើតចេញពីផ្លែផ្លានៃចំណងកិច្ចសហប្រតិបត្តិដែលខេត្តយើងទាំងបីកសាង និងសម្រេចបានរួមគ្នាក្នុងគ្រប់ដំណាក់កាល ជាពិសេសក្នុងឆ្នាំ២០២២កន្លងមក និងមានសុទិដ្ឋិនិយម និងជឿជាក់ថា នាឱកាសឆ្នាំថ្មីនេះ នឹងផ្ដល់នូវបរិយាកាស ទិដ្ឋភាព រូបភាព និងកាលានុវត្តភាពថ្មីៗ ដែលនាំឲ្យយើងកាន់តែពង្រឹងបាននូវ ជំនឿទុកចិត្តទៅវិញទៅមក បន្ថែមភាពស៊ីជម្រៅ និងប្រសិទ្ធភាពដល់ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការប្រកប ដោយផ្លែផ្កា និងគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍ប្រជាជនទាំងសងខាង និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ តាមតំបន់ព្រំដែនប្រកបដោយ សន្តិភាព ភាតរភាព និងចីរភាព ។

​លោកស្រី ម៉ែន សំអន បានមានប្រសាសន៍ថា​ បន្ទាប់ពីបានបេីកប្រទេសឲ្យដំណេីរការឡេីងវិញ​ ក្រោយវិប្បត្តិកូវីដ១៩​ កម្ពុជា​-វៀតណាម​ នៅតែរក្សាបាននូវ​ « ភាពជា អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ​ និង ស្ថិរភាពយូរអង្វែង » កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងបី ក៏ នៅតែ ត្រូវបានធានា និងពង្រឹងជាបន្តបន្ទាប់ យ៉ាង មានប្រសិទ្ធភាព ដែលឆ្លុះបញ្ចាំង តាមរយៈ ការសហការ សម្របសម្រួល យ៉ាងជិតស្និទ្ធិធ្វើឲ្យធានាបាននូវនិរន្តរ៍ភាព នៃ ការផ្លាស់ប្ដូរ និង ការចរាចរណ៍ទំនិញ និងផលកសិកម្ម នៅតាមព្រំដែន ការបង្កលក្ខណៈ ងាយស្រួលដល់ប្រជាពលរដ្ឋទាំងសង្ខាង​ ធ្វើការប្រមូលផលដំណាំ ផ្សេងៗ នៅតាម ព្រំដែនបានរលូន និងល្អប្រសើរ ការរួមគ្នាកែលម្អ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ព្រំដែន ការផ្ដល់ព័ត៌មានគ្នាទៅវិញទៅមក ក្នុងការទប់ស្កាត់ និងបង្ក្រាប បទល្មើស ឆ្លងដែនគ្រប់ប្រភេទ ជាពិសេស ការជួយឧបត្ថម្ភគាំទ្រគ្នា ទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ៕/R

Post navigation