Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋបាលសង្កាត់អូរជ្រៅ និងពលរដ្ឋ រួមគ្នាដោះស្រាយ ករណីរិះគន់រឿងទឹកស្អុយ ហូរហៀរលើផ្លូវមួយ នៅភូមិប៉ោយប៉ែត

Views: 3

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ រដ្ឋបាលសង្កាត់អូរជ្រៅ និងពលរដ្ឋ រួមគ្នាដោះស្រាយ ករណីរិះគន់ថា មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ថាមិនទទួលខុសត្រូវ ចំពោះតួនាទី ភារកិច្ច រឿងទឹកស្អុយ ហូរចេញពីបង្គន់ និងពីបន្ទប់ទឹកនៃផ្ទះពលរដ្ឋ មួយចំនួន បានមកហូរហៀរ លិចលើផ្លូវមួយ នៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោក វ៉ាជឹម ណារ៉េត ចៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានប្រាប់កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី៣ ខែកុម្ភៈថាៈ ករណីនេះ លោក និងមន្ត្រី អ្នកពាក់ព័ន្ធ និងពលរដ្ឋជាង ៥០ គ្រួសារ នៅសហគមន៍មួយ នៃភូមិប៉ោយប៉ែត ដោយបានប្រជុំ ២ លើក ជាមួយគ្នា ហើយពលរដ្ឋ ជាអ្នកចេញលើថ្លៃលូ ១០០ ភាគរយ។ ឯអាជ្ញាធរ បានសម្របសម្រួល ប្រើកម្លាំង និងគ្រឿងចក្រ ក្នុងការដាក់លូ រាប់សិបកង់ នៅបណ្តោយផ្លូវលំ ធ្វើពីបេតុង ដែលធ្លាប់ត្រូវទឹកស្អុយ ហូរហៀរកាត់បង្ករផលប៉ះពាល់សុខភាព បរិស្ថាន និងសណ្តាប់ធ្នាប់ នោះ ។

លោក វ៉ាជឹម ណារ៉េត បានបន្តថាៈ ចំពោះមុខ និងទៅអនាគត នៅចំណុចនោះ នឹងលែងស្ទះលូ ហើយពលរដ្ឋ ក៏លែងមានទឹកស្អុយ ការបំពុលដោយវត្ថុរាវ រឹងទៀតដែរ ពោលគឺ បានដោះស្រាយទុក្ខកង្វល់ពលរដ្ឋ (រិះគន់អាជ្ញាធរ) និងសំណូមពរ បានលទ្ធផល និងមានប្រសិទ្ធភាព ។

សូមរំលឹកថា កាលពីខែមករា ឆ្នាំ២០២៣ ពលរដ្ឋ រាប់សិបគ្រួសារ ក្នុងសហគមន៍មួយ នៃភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ បានរិះគន់ផង សំណូមពរផង ទៅលោក វ៉ាជឹម ណារ៉េត ចៅសង្កាត់អូរជ្រៅ និងលោក គាត ហ៊ុល អភិបាលរងក្រុងប៉ោយប៉ែត លើករណី ដែលថាមិនទទួលខុសត្រូវ លើតួនាទី ភារកិច្ច ដោយបណ្តោយឱ្យពលរដ្ឋ ៤-៥ គ្រួសារ បង្ហូរកាកសំណល់ស្អុយ ពីបង្គន់និងពីផ្ទះបាយ មកឱ្យហូរហៀរ លើផ្លូវជាប្រចាំ នាំឱ្យពលរដ្ឋ រងផលប៉ះពាល់ខ្លាំង លើសុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃ៕/V/r

Post navigation