Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋបាលស្រុកកៀនស្វាយ ចូលរួមស្តារប្រឡាយ នាំទឹកដាក់ស្រែ

Views: 2

ដោយៈ .ខុន / ភ្នំពេញៈ ប្រជាកសិករ ក្នុងឃុំចំនួនបួន នៃស្រុកកៀនស្វាយ សូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ដែលបានដាក់គ្រឿងចក្រ តាមរយៈ មន្ទីរធនធានទឹក ខេត្តកណ្តាល ចុះជួយស្តារប្រឡាយមេ ទាំងបីខ្សែ ដែលមាន សភាពគោករាក់ ដើម្បីសង្រ្គោះស្រែប្រាំង ប្រហែលជាង .០០០ ហិកតា។

លោក លីវ វ៉ាន់ថេង អភិបាលរងស្រុកកៀនស្វាយ ខេត្តកណ្តាល បានប្រាប់ឱ្យ រស្មីកម្ពុជាដឹង នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ថាៈក្នុងនាមប្រជាកសិករ ក្នុងឃុំឈើទាល ឃុំកំពុងស្វាយ ឃុំដីឥដ្ឋិ និងឃុំបន្ទាយដែក ស្រុកកៀនស្វាយ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាល ដែលបានដាក់គ្រឿង ចក្រ តាមរយៈមន្ទីរធនធានទឹក ខេត្តកណ្តាល ចុះជួយស្តារប្រឡាយមេ ចំនួនបីខ្សែ ដែលមានសភាពគោករាក់ ដើម្បីសង្រ្គោះស្រែប្រាំងប្រមាណជាង .០០០ ហិកតា។

លោកអភិបាលរងស្រុក បានបញ្ជាក់ថាៈ ប្រឡាយទាំងបីខ្សែ ដែលបាននឹងកំពុង កាយស្តារនេះ មានប្រវែងប្រមាណជា .០០០ម៉ែត្រ ដោយនៅក្នុងគម្រោង អនុវត្តដោយមន្ទីរធនធានទឹកខេត្ត ធ្វើតែប្រវែង .៥០០ ម៉ែត្រ ទេ នៅសល់ ៥០០ ម៉ែត្រទៀត លោកក្នុងនាមរដ្ឋបាលស្រុកកៀនស្វាយ ជាអ្នកចេញការ ចំណាយ ធ្វើយ៉ាងណា ឱ្យទឹកបានទៅដល់ស្រែរបស់ប្រជាកសិករ ដែលកំពុងត្រូវការទឹក។

លោក លីវ វ៉ាន់ថេង បាននិយាយឱ្យដឹងទៀតថាៈ ប្រឡាយទាំបីខ្សែ ដែលកំពុង កាយស្តារនេះ មានសភាពគោករាក់ ដោយសារល្បប់ មិនអាចនាំទឹក ចេញពីបឹង បាន។ ក្នុងនាម គណ:អភិបាលស្រុក សូមសន្យា នឹងខិតខំស្តារប្រព័ន្ធប្រឡាយ រង ទាំងបីខ្សែ ដើម្បីឱ្យមានចរន្តទឹកឡើងវិញ សម្រាប់ជាប្រយោជន៍ ដល់ប្រជាកសិករ។ ប្រឡាយទាំងបីខ្សែ មានប្រឡាយវរៈ១ ប្រឡាយវរៈ២ និងប្រឡាយវរៈ៥ សម្រាប់ទាញយកទឹកពីអាងបឹងធំ ទៅស្រោចស្រពផ្ទៃដីដាំដុះ នៅក្នុងឃុំចំនួន៤ /V-PC

Post navigation