Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដូវផ្សិតប៉ក់ មកដល់ ប្រជាសហគមន៍ សប្បាយរីករាយ ដើរប្រមូល តាមតំបន់ការពារធម្មជាតិ

Views: 1

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ប្រជាសហគមន៍ ទទួលបានចំណូល ពីការការពារ និង អភិរក្សព្រៃឈើ ដោយប្រមូលបានអនុផលព្រៃឈើ ដែលជាចំណូលបន្ថែម សម្រាប់ពួកគាត់។ រក្សាឈើឈរ ដើម្បីរកចំណូលសេដ្ឋកិច្ច សម្រាប់ជាតិ និង សហគមន៍ តាមរយៈការលក់ឥណទានកាបូន, ទេសចរណ៍ធម្មជាតិ និងការប្រមូល អនុផលព្រៃឈើតាមរដូវកាល។

តាមរយៈទំព័រហ្វេសប៊ុក លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យ ក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៣ថា៖ នៅអំឡុងខែ ឧសភានេះ គឺជារដូវកាល នៃការប្រមូលផ្សិតប៉ក់ ក្នុងតំបន់ការពារធម្មជាតិ។ ផ្សិតប៉ក់ ឬតំបន់ខ្លះហៅថា ផ្សិតផក់ ឬផ្សិតផូងផាំង មួយឆ្នាំ ដុះតែម្តងគត់ ហើយដុះនៅតាម តំបន់ភ្នំ និងតំបន់ខ្ពង់រាប និងកើតចេញពីដីល្បាយខ្សាច់ ផេះផង់នៃភ្លើងឆេះព្រៃ កន្លងមក និងក្រោយការស្រោចស្រព ដោយដំណក់ទឹកភ្លៀង។ ផ្សិតប្រភេទនេះ គឺវាខុសពីផ្សិតធម្មតា ដោយវាដុះនៅក្នុងដី និងមានរាងមូលដូចពងក្រួច ហើយគេអាច សម្គាល់រកវាបាន ដោយឃើញមានដីពើង ប្រះឡើងលើ នៅតំបន់ដែលធ្លាប់មាន ភ្លើងឆេះព្រៃ កន្លងមក។

លោកបានបញ្ជាក់បន្ថែមថា៖ ផ្សិតប៉ក់នេះ ចាប់ផ្តើមដុះក្នុងអំឡុងខែមេសា និងឧសភា ដោយវាចាប់ផ្តើមដុះ នៅម្តុំដីដែលមានសភាពសើមៗ ជាប់រហូត និងដុះដោយផ្តុំគ្នា ភាគច្រើន នៅម្តុំគុម្ពស្មៅ នៅម្តុំស្លឹកឈើជ្រុះស្ងួតៗ។ ផ្សិតប៉ក់នេះ មានរសជាតិឆ្ងាញ់ ចម្លែក ខុសពីផ្សិតដទៃទៀត។

ក្នុងមួយឆ្នាំៗ ផ្សិតប៉ក់ជាច្រើនតោន ត្រូវបានប្រមូលផល និងអាចលក់បានចន្លោះពី ៣ ម៉ឺន ទៅ ៤ ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ហើយបានផ្តល់ចំណូលបន្ថែម ដល់ប្រជាសហគមន៍។ ផ្សិតប៉ក់ អាចយកទៅកែច្នៃ ចេញជាមុខម្ហូបផ្សេងៗ ដូចជា ស្ងោរ ឆា ខ និង ស្លរ ជាដើម៕/V/R

Post navigation