Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដូវប្រមូលផលស្វាយកែវរមៀត នៅខេត្តសឹ្ទងត្រែង ឆ្នាំនេះ តម្លៃហាក់មាន ទីផ្សារខ្ពស់ ជាងឆ្នាំមុនៗ

Views: 4

ដោយៈ សុខុម / សឹ្ទងត្រែងៈ នៅក្នុងខែមីនា ឆ្នាំ២០២៣ នេះ តម្លៃទីផ្សារស្វាយកែវ រមៀត នៅខេត្តស្ទឹងត្រែង មានថៅកែ ឈ្មួញកណ្ដាល មកប្រមូលទិញដល់ចំការ ធ្វើឱ្យកសិករមួយចំនួន ដែលមានចម្ការស្វាយកែវរមៀត ញញឹមបិទមាត់មិនជិត។

តាមការឲ្យដឹងពីអ្នកមានចម្ការលក់ស្វាយកែវរមៀត បានប្រាប់ឲ្យដឹងថាៈ នៅឆ្នាំនេះ មិនខុសពីឆ្នាំមុន គ្រាន់តែតម្លៃលក់ចេញពីចម្ការ មានសន្ទុះបន្តិច។ ផ្លែស្វាយកែវ រមៀត ដែលគេប្រមូលទិញនេះ ភាគច្រើន គឺជាផ្លែស្វាយដែលធំចាស់ អាចយកទៅ បន្ទុំបាន។ ថៅកែ ឈ្មួញកណ្ដាល ភាគច្រើន គាត់ប្រមូលទិញពីចំការ យកទៅលក់ បន្ត នៅប្រទេសឡាវ និងវៀតណាម។ ផ្លែស្វាយកែវរមៀត ឆ្នាំនេះ មានតម្លៃថ្លៃ គួរសម ក្នុងមួយគឺឡូក្រាម លក់បានរហូតទៅដល់ ៩០០ ទៅ ១ ០០០ រៀល។ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ស្វាយកែវរមៀត ក្នុងមួយគីឡូក្រាម លក់បានត្រឹមតែ ៣០០ ទៅ ៣៥០ រៀលប៉ុណ្ណោះ។ ជាពិសេសក្នុងប្រទេសជួបនូវវិបត្តិជំងឺកូវីដ ១៩ ស្វាយកែវមៀត ត្រូវបានទុំ ជ្រុះចោល ពេញចំការ។

លោកស្រី សុ ភា អ្មកប្រមូលទិញស្វាយកែវរមៀត នៅភូមិរាជានុកូល សង្កាត់សឹ្ទងត្រែង ក្រុងសឹ្ទងត្រែង បានឲ្យដឹងថាៈ ស្វាយកែវរមៀត មានពីរប្រភេទ លេខ១ និងលេខ២, មានតូចធំ” ជាប្រភេទស្វាយ ដែលពេញចំណាស់ល្អស្អាតនោះ ក្នុងមួយគីឡូក្រាម ទិញចូលក្នុងតម្លៃ ១ ០០០ រៀល បើគិតត្រឹមពាក់កណ្តាលខែ មីនានេះ។ ចំពោះខែខាងមុខទៀតនោះ តម្លៃអាចឡើងថ្លៃទៀត ឬមួយធ្លាក់ចុះយ៉ាង ណា មិនទាន់ដឹងទេ ព្រោះវាអាស្រ័យទៅលើទីផ្សារ តម្រូវការទីផ្សារក្រៅប្រទេស។

អ្នកស្រីបាននិយាយបន្ថែមទៀតថាៈ តម្លៃស្វាយកែវរមៀត ថ្វីដ្បិតតែមានហាងឆេង នៅមិនទាន់ឡើងខ្ពស់ តែទីផ្សារមានទូលំទូលាយ យើងក៏អាចដឹកជញ្ជូនតាម រថយន្តតូចធំ, យកទៅលក់នៅប្រទេសឡាវ និងប្រទេសវៀតណាមបានតាមចិត្ត។ ឆ្នាំនេះ សប្បាយចិត្តទាំងអ្នកទិញ​និងអ្មកលក់នោះ ដោយសារតែតម្លៃស្វាយ កែវរមៀត មានទីផ្សារឡើងវិញបន្តិចហើយ ប៉ុន្តែនៅមិនទាន់ឡើងដល់តម្លៃ ១ ៥០០ ទៅ ២ ០០០ រៀល នៅឡើយទេ។

ប្រជាកសិករ ក៏បានសំណូមពរដល់ក្រសួងពាក់ព័ន្ធ សូមជួយរកទីផ្សារឲ្យបានថ្លៃ ជាងនេះបន្តិច និងមានតម្លៃថេរ ដើម្បីឲ្យកសិករដែលបង្កបង្កើនផលផ្នែកដំណាំ កសិកម្ម ឱ្យពួកគាត់មានកម្លាំងចិត្ត និងខិតខំប្រឹងប្រែងដាំដុះដំណាំស្វាយកែវរមៀត បន្ថែមទៀត។

មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានឲ្យដឹងនៅព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ថាៈ ផ្ទៃដីចំការដាំស្វាយកែវរមៀត ទូទាំងខេត្ត មានប្រមាណជា ២.៣៣៤ ហិកតា សរុបទាំងស្វាយដាំ ដោយក្រុមហ៊ុន និងដាំជាលក្ខណៈគ្រួសារ។

មន្ត្រីមន្ទីរកសិកម្មខេត្ត បានឲ្យដឹងទៀតថាៈ ការប្រមូលផលស្វាយកែវរមៀត នៅពេលនេះ គឺជាការប្រមូលផលផ្លែស្វាយ តាមរដូវ។ មន្ត្រីជំនាញ នឹងមានផែនការ បង្កើតយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីជំរុញដល់កសិករ ឲ្យដាំស្វាយដែលទទួលផល បានខុសរដូវ នៅពេលខាងមុខនេះ៕/V/R

Post navigation