Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រុស្ស៊ី​និយាយថា​ហានិភ័យ​នៃ​ជម្លោះ​នុយក្លេអ៊ែរ​ស្ថិតក្នុង​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​នេះ​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អនុ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ រី​យ៉ាប​កូវ (Sergei Ryabkov) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២២​មីនា​ថា​ហានិភ័យ​នៃ​ការប៉ះទង្គិច​ដោយ​អាវុធ​​នុយក្លេអ៊ែរ​គឺ​ស្ថិតក្នុង​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​នេះ ដោយ​ព្រមាន​ថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​កំពុង​ស្ថិត​ក្នុង​ជម្លោះ​បើកចំហ “​តាម​ការជាក់ស្តែង​”​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ីន​​តោន​ជុំវិញ​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​

​ទំនាក់ទំនង​ដែល​តែងតែ​តានតឹង​រវាង​រុស្ស៊ី​និង​អាម៉េរិក មាន​សភាព​កាន់តែ​អាក្រក់​ទៅៗ ចាប់តាំងពី​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយ​ក្រែន​កាលពី​ឆ្នាំមុន​។ កាលពី​ខែ​កុម្ភៈ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូបា​នដកខ្លួន​​ចេញពី​សន្ធិសញ្ញា​កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ New START ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

​ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​មួយ ដែល​មាន​ចំណងជើង​ថា “​ពិភពលោក​ដែល​គ្មាន​សន្ធិសញ្ញា START៖ តើ​មាន​អ្វី​កើតឡើង​បន្ទាប់​ទៀត​” លោក​រី​យ៉ាប​កូវ​បាន​និយាយថា “​គ្មាន​សំណួរ​”​អំពី​រុស្ស៊ី​ស្ដារឡើងវិញ​នូវ​​សន្ធិសញ្ញា​នាពេលនេះ​ទេ ដោយ​បាន​រិះគន់​អ្វី​ដែល​លោក​ហៅថា “​ផ្លូវ​អរិភាព​” របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន Interfax បាន​ដកស្រង់​សម្តី​លោក​ដោយ​និយាយថា “​ខ្ញុំ​មិន​ចង់​ពិភាក្សា​អំពី​ថា​តើ​លទ្ធភាព​នៃ​ជម្លោះ​នុយក្លេអ៊ែរ​មាន​កម្រិត​ខ្ពស់​នៅ​ថ្ងៃនេះ​ទេ​ប៉ុន្តែ​វា​ខ្ពស់​ជាង​អ្វីដែល​យើង​​ធ្លាប់​មាន​សម្រាប់​ប៉ុន្មាន​ទសវត្សរ៍​កន្លងមកនេះ សូម​និយាយ​បែប​ហ្នឹង​ទៅ​ចុះ​”​។​

​លោក​រី​យ៉ាប​កូវ​បាន​និយាយថា រុស្ស៊ី​បាន​ប្តេជ្ញាចិត្ត​រក្សា​ពិភពលោក​ឱ្យ “​មាន​សុវត្ថិភាព​និង​សេរីភាព​” ពី​ការគំរាមកំហែង​នៃ​សង្គ្រាម​នុយក្លេអ៊ែរ ប៉ុន្តែ​បាន​បន្ថែមថា អ្វីៗ​មិន​អាច​បន្ត​ដូច​ធម្មតា​បានទេ ដោយសារតែ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ឥឡូវនេះ “​បាន​ស្ថិតក្នុង​ស្ថានភាព​ជាក់ស្តែង​នៃ​ជម្លោះ​បើកចំហ​ជាមួយ​សហរដ្ឋ​អាម៉េរិក​”៕

​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​កំពុង​ស្ថិត​ក្នុង​ជម្លោះ​បើកចំហ “​តាម​ការជាក់ស្តែង​” ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជុំវិញ​សង្គ្រាម​នៅ​អ៊ុ​យក្រែន

Post navigation