Cambodia

រុស្ស៊ីដាក់ពាក្យស្នើសុំទៅអង្គការ WHO ដើម្បីបញ្ចេញវ៉ាក់សាំងកូវីដ-១៩ ប្រើប្រាស់ក្នុងករណីបន្ទាន់!

រុស្ស៊ីដាក់ពាក្យស្នើសុំទៅអង្គការ WHO ដើម្បីបញ្ចេញវ៉ាក់សាំងកូវីដ-១៩ ប្រើប្រាស់ក្នុងករណីបន្ទាន់!

(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីបានប្រកាសឲ្យដឹងថា មូលនិធិវិនិយោគរបស់រុស្ស៊ី (RDIF) បានដាក់ពាក្យស្នើសុំទៅកាន់អង្គការសុខភាពពិភពលោក (WHO) សម្រាប់ការចុះបញ្ជីប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង Sputnik V។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០។

រុស្ស៊ីគឺជាប្រទេសដំបូងគេ ដែលបានផ្តល់ការយល់ព្រមលើបទប្បញ្ញត្តិ សម្រាប់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 មុនការសាកល្បងទ្រង់ទ្រាយធំទៅទៀត ប្រការនេះហើយទើបបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង នៅក្នុងចំណោមក្រុមអ្នកវិទ្យាសាស្ត្រ និងវេជ្ជបណ្ឌិតអំពីសុវត្ថិភាព ព្រមទាំងប្រសិទ្ធភាពនៃវ៉ាក់សាំង។ ការចុះបញ្ជីប្រើប្រាស់បន្ទាន់ (Emergency Use Listing) មានន័យថា ជាការអនុញ្ញាតឲ្យវ៉ាក់សាំងនោះ អាចយកទៅប្រើប្រាស់បាននៅទូទាំងពិភពលោកលឿនជាងមុន ព្រោះថាការវិនិច្ឆ័យរបស់អង្គការសុខភាពពិភពលោក គឺជាស្លាកសញ្ញាដែលបង្ហាញពីគុណភាពជាលក្ខណៈសកល និងធានាថាវ៉ាក់សាំងមានសុវត្ថិភាព ព្រមទាំងប្រសិទ្ធភាពពិតប្រាកដមែន។

នៅជុំវិញបញ្ហានេះ លោក ខឺរីល ឌីមីទ្រីវ (Kirill Dmitriev) នាយកប្រតិបត្តិ RDIF នៅក្នុងសេចក្តីថ្លែងការណ៍មួយបានគូសបញ្ជាក់ថា នីតិវិធីខាងលើនឹងអនុញ្ញាតឲ្យវ៉ាកសាំង Sputnik V ចុះនៅក្នុងបញ្ជីផលិតផលវេជ្ជសាស្ត្រ ដែលបំពេញតាមស្តង់ដារផ្នែកគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពឈានមុខ។ វ៉ាក់សាំង Sputnik V ត្រូវបានអភិវឌ្ឍឡើងដោយវិទ្យាស្ថានស្រាវជ្រាវ ហ្គាម៉ាឡេយ៉ា (Gamaleya) នៅទីក្រុងម៉ូស្គូ និងត្រូវទទួលសិទ្ធិចែកចាយដោយ RDIF៕ ផ្តល់សិទ្ធដោយ៖ Freshnews

Football news:

The most beautiful football documentary, I think, was made about Leeds. We talked to the Director
Nice Vieira was dismissed from the post of coach
Neymar will extend his contract with PSG if the club sign Messi (Mundo Deportivo)
Lewandowski Pro Champions League: one win is not enough. Bayern are still hungry
Messi named best striker of 2020, Lewandowski named best nine (ESPN)
Lewandowski on the cancellation Of the Golden ball 2020: Many people know that I had the best season. I'm glad everyone saw it
City had a row with Porto over a report on the website: the Portuguese attacked Pep and Fernandinho, and Silva was accused of racism