Cambodia

រឿង​សំខាន់ៗ ៧ យ៉ាង​ក្នុង​ជីវិត​ដែល​គួរ​តែ​រក្សា​ភាព​ឯកជន​ជានិច្ច

ពេល​ខ្លះ​មនុស្ស​គ្រប់គ្នា​បង្ហាញ​រាល់​ចំណុច​លម្អិត​នៃ​ជីវិត​របស់​ពួកគេ​ ដល់​អ្នក​ជុំវិញ​ខ្លួន​ ឬ​បណ្ដាញ​សង្គម ជាដើម ហើយភាព​ឯកជន​ទាំងនោះ​ អាច​ប្រែ​ជា​ជា​ងាយ​រងគ្រោះ។

ខាងក្រោម​នេះ​គឺ​ជា​ចំណុច​សំខាន់ៗ ៧ យ៉ាង​ក្នុង​ជីវិត​​ ដែល​យើង​​ត្រូវ​រក្សា​ភាព​ឯកជន​ជាប់​ជានិច្ច៖

១​. ការ​ផ្លាស់ប្ដូរ​សកម្មភាព​ឬ​ផែនការ

ក្នុង​ពេល​ដែល​យើង​ចែករំលែក​ផែនការ​និង​ក្ដី​សុបិន​​ជាមួយ​អ្នក​ផ្សេងទៀត​ យើង​ត្រូវ​ដឹង​ថា​មិនមែន​គ្រប់គ្នា​សមនឹង​ទទួល​បាន​ ឬ​ដឹង​លឺ​ពី​សកម្មភាព​បន្ទាប់​របស់​យើង​ទេ។

ការ​ចែករំលែក​គោលដៅ​ពិសេស​ជាមួយ​មនុស្ស​ដែល​យើង​មិនសូវ​ស្គាល់​ វា​នឹង​ធ្វើ​ឱ្យ​​យើង​ងាយ​រងគ្រោះ​ចំពោះ​មនុស្ស​ដែល​មាន​ចេតនា​មិន​ល្អ។

២. ទំនាក់ទំនងស្នេហា

ទំនាក់ទំនង​របស់​យើង​គួរតែ​ស្ថិតនៅ​រវាង​យើង​និង​ដៃគូ​បានហើយ។ គ្មាន​អ្នកណា​ផ្សេង​ទៀត​ត្រូវ​ដឹង​ពី​បញ្ហា​ស្នេហា​របស់​យើង​ទេ។ អាថ៌កំបាំង​និង​ការ​សន្ទនា​ ភាព​ជិតស្និទ្ធ ​មិន​គួរ​បង្ហាញ​ខាងក្រៅ​ ឬ​ក្នុង​បណ្ដាញ​សង្គម​ឡើយ។ នៅ​ពេល​ព័ត៌មាន​លម្អិត​ទាំងនេះ​ស្ថិតនៅ​រវាង​អ្នក​ទាំងពីរ​ នោះ​ស្នេហា​នៃ​តម្លៃ​កាន់​តែ​យូរ​អង្វែង។

ប៉ុន្តែ​នៅ​ពេល​ដែល​យើង​អនុញ្ញាត​ឱ្យ​ខ្លួនឯង ​ចែកចាយ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ជាមួយ​មនុស្ស​ដែល​មិន​គួរ​ទុក​ចិត្ត​លើ​បណ្ដាញ​សង្គម ​និង​អ្នក​ជុំវិញ​ខ្លួន​ នោះ​ភាព​ស្និទ្ធស្នាល​នឹង​ក្លាយ​ជា​អាសាបង់។

៣. ស្ថានភាព​ហិរញ្ញវត្ថុ​

ប្រាក់​ដែល​យើង​រក​បាន​ឬ​ប្រាក់​សន្សំ​ និង​សមតុល្យ​ក្នុង​គណនី​ធនាគារ​ គឺ​ជា​ព័ត៌មាន​ឯកជន ​ដែល​មាន​តែ​យើង​ប៉ុណ្ណោះ​ដែល​គួរ​ដឹង។ ទោះបីជា​រក​លុយ​បាន​ច្រើន​ប៉ុនណា​ យើង​មិន​គួរ​អួត​ឬ​ចែក​រំលែក​ជាមួយ​អ្នក​ដទៃ​ឡើយ។

ពិភពលោក​សព្វថ្ងៃ​នេះ​ពោរពេញ​ទៅ​ដោយ​ការ​ច្រណែន ​ភាព​អាត្មា​និយម ​និង​ភាព​សាហាវ​ឃោរឃៅ។ ហើយ​យើង​មិន​បាន​ដឹង​ថា ​អ្នក​ណា​ចូល​មក​រក​យើង​​ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​យើង​ឡើយ។

៤. ទឹកចិត្ត​សប្បុរស

មនុស្ស​ដែល​មាន​ចិត្ត​បរិសុទ្ធ​ មិន​ចាំ​បាច់​ទទួល​បាន​ការ​សរសើរ​ពី​អ្នកដទៃ​ ចំពោះ​អំពើ​សប្បុរស​របស់​ពួកគេ​ឡើយ។ ដូចគ្នា​នេះ​ដែរ​ យើង​គ្រាន់តែ​ធ្វើ​អំពើល្អ​ចេញ​ពី​ចិត្ត​ ដើម្បី​ទទួល​បាន​ក្ដី​ស្រឡាញ់​និង​អំណរ​មកវិញ។

សូម​ចងចាំ​ថា ​​កើត​មក​ជា​មនុស្ស កុំ​ប្រឹង​ធ្វើ​ល្អ​ព្រោះ​តែ​ចង់​បាន​ចំណាប់​អារម្មណ៍​ពី​អ្នកដទៃ តែ​ត្រូវ​ធ្វើ​ចេញ​ពី​ចិត្ត​ខ្លួនឯង​មក​ដែរ។

៥. ចំណុច​ខ្សោយ

ការ​បង្ហាញ​ខ្លួន​ទៅ​មនុស្ស​ដែល​មិន​សក្ដិសម​ អាច​មាន​គ្រោះថ្នាក់។ បើ​ពួកគេ​បាន​ដឹង​ពី​ការ​ភ័យខ្លាច​និង​ភាព​ខ្សោយ​របស់​យើង ​ពួកគេ​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រើ​វា​ទាញ​យក​ប្រយោជន៍​ពី​យើង​ឡើយ។ ហើយ​យើង​មិន​អាច​ការពារ​ខ្លួន​បាន​ទេ ​ព្រោះ​ពួកគេ​ដឹង​ពី​កូនសោ​សំងាត់​របស់​យើង​ហើយ។

មិនមែន​មនុស្ស​គ្រប់គ្នា​ចង់​ឃើញ​យើង​លូតលាស់​ទេ មនុស្ស​ខ្លះ​ចង់​បំបាក់​ស្មារតី​របស់​យើង​ ហើយ​ការ​ដឹង​ពី​ចំណុច​ខ្សោយ​របស់​យើង​ អាច​ជួយ​ពួកគេ​ឱ្យ​ទទួល​ជោគជ័យ​ដោយ​មិន​បាច់​ប្រឹង។

៦. អាថ៌កំបាំង

មនុស្ស​ដែល​ធ្វើ​មិត្ត​នៅ​ថ្ងៃ​នេះ ​អាច​ប្រែ​ទៅ​ជា​សត្រូវ​នៅ​ថ្ងៃ​ស្អែក។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ត្រូវ​ប្រយ័ត្នប្រយែង​បំផុត ​ក្នុង​ការ​ប្រាប់​អាថ៌កំបាំង​ដល់​អ្នក​ណា។ កុំ​ធ្វើ​ឲ្យ​ខ្លួនឯង​ប្រែ​ក្លាយ​ជា​មនុស្ស​ដែល​មិន​អាច​បិទ​មាត់​បាន។

៧. គ្រួសារ​

ដូចគ្នា​នឹង​ទំនាក់ទំនង​ស្នេហា​ដែរ​ បញ្ហា​គ្រួសារ​ក៏​គួរ​តែ​ស្ថិត​នៅ​តែ​រវាង​យើង​និង​គ្រួសារ។ ការចែករំលែក​ជាមួយ​នរណា​ម្នាក់​ដែល​មិន​អាច​ទុកចិត្ត​ មិន​ត្រឹម​តែ​បង្ហាញ​ពី​ការ​មិន​ទទួល​ខុសត្រូវ​ចំពោះ​គ្រួសារ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វា​ក៏​ជា​ការ​មិន​គោរព​គ្រួសារ​របស់​យើង​ផង​ដែរ៕

ចុចអាន៖ ៦ យ៉ាង​ ​ពង្រឹង​ទំនាក់ទំនង​ដៃគូ​កាន់​តែ​ជិតស្និទ្ធទ្វេគុណ

ចុចអាន៖មនុស្ស​ស្រី​រឹង​មាំ​ពិត​ប្រាកដ​ មានចរិតលក្ខណៈទាំង​​ ៣ នេះ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖iheartintelligence

Football news:

Klopp on 2-0 with Chelsea: Mane was rewarded for Kepa's pressure. Perfect start for Tiago
Liverpool and Everton scored 6 points after 2 rounds of the Premier League. This is the first time since 1993
Lampard on 0:2 with Liverpool: a Serious mistake by Kepa. Without red and with a penalty scored, it would have been 1-1
Mane on Kepa's mistake: Knew he would have few options when he got the ball. He made a mistake, I scored
Will bale be revived at Tottenham?
Tiago broke the Premier League record with 75 assists per half - time-more than any Chelsea player in the entire match
Kroos on captains: Ramos is the best possible option