Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រឿង​ «​ ស្តង់ដារ​ពីរ​នៅ​កម្ពុជា​ »​​ ! សូ​ម្បី​អក្សរ​ខ្មែរ​ ដែល​សរសេរ​នៅ​ក្នុង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ ក៏​មាន​ស្ដង់ដារ​ខុស​ ឬ​ផ្សេង​គ្នា ​ 

ពិតជា​គួរ​ឲ្យ​សោកស្ដាយ​ និង​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់​ចំពោះ​ការ​ប្រើប្រាស់​អក្សរ​ខ្មែរ​នៅ​ក្នុង​ស្ថាប័ន​កំពូល​របស់​រដ្ឋ​ មានការ​ខុសឆ្គង​ក្រោម​រូបភាព​ «​ ស្តង់ដារ​ពីរ​ខុស​គ្នា​ »​ ឬ​មិន​ឯកភាព​គ្នា​ នៅ​ពេល​មន្ដ្រីរាជការ​ក្រោម​ឱវាទ​តាក់តែង​អនុក្រឹត្យ​ដោយ​សរសេរ​អក្សរ​ខ្មែរ​ខុសឆ្គង​អក្ខរាវិរុទ្ធ​ ជូន​នាយក​រដ្ឋមន្ដ្រី​ ដែល​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ ចុះហត្ថលេខា​នៅ​លើ​អនុក្រឹត្យ​ជា​ផ្លូវការ​ទាំង​ខុសឆ្គង​ និង​ក្លាយជា​គំរូ​អាក្រក់​ ។

​ព័ស្ដុតាង​ជាក់ស្ដែង​បាន​បង្ហាញ​ ដូច​តទៅ​ ៖

១-​អនុក្រឹត្យ​លេខ​ ១១៥៦​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១៧​ ស្ដី​ពី​ការ​ដំឡើង​ឋានន្តរស័ក្ដិ​ ថ្នាក់​វរសេនីយ៍ឯក​ ជូន​លោក​វរសេនីយ៍ទោ​ ក្រិន​ សមាធិ​បញ្ញា​ នាយ​នគរបាល​ជាន់ខ្ពស់​ ក្របខ័ណ្ឌ​មន្ដ្រី​នគរបាល​ជាតិ​កម្ពុជា​ នៃ​ក្រសួងមហាផ្ទៃ​ អត្តលេខ​ ២៥៨៣៦​ គឺ​បាន​សរសេរ​អក្សរ​ថា​ «​ តម្លើង​ »​ ខណៈ​អនុក្រឹត្យ​លេខ​ ១១៥៧​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១៧​ ស្ដី​ពី​ការ​ដំឡើង​ឋានន្តរស័ក្ដិ​ វរសេនីយ៍ឯក​ ជូន​លោក​វរសេនីយ៍ទោ​ រស់​ ឌី​ណែ​ត​ នាយ​នគរបាល​ជាន់ខ្ពស់​ ក្របខ័ណ្ឌ​មន្ដ្រី​នគរបាល​ជាតិ​កម្ពុជា​ នៃ​ក្រសួងមហាផ្ទៃ​ អត្តលេខ​ ៧៣៥៣៣​ គឺ​បាន​សរសេរ​អក្សរ​ថា​ «​ ដំឡើង​ »​ ។

២-​អនុក្រឹត្យ​លេខ​ ៣៣៩​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៧​ ស្ដី​ពី​ការ​បញ្ចប់​មុខ​តំណែង​លោកស្រី​ ប៉ោ​ ចិ​ន្ថា​ ពី​សមាជិក​ក្រុម​លេខា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​បាន​សរសេរ​អក្សរ​ថា​ «​ មុខ​ដំណែង​ »​ ខណៈ​អនុក្រឹត្យ​លេខ​ ១៣០​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ស្ដី​ពី​ការ​ផ្ទេរ​ និង​តែងតាំង​មុខ​តំណែង​លោក​ឧត្តមសេនីយ៍ទោ​ ផេង​ ធី​ អត្តលេខ​ ១២៣១៣​ ពី​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក​ ទៅ​ជា​អនុប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​ព្រំដែន​ គឺ​បាន​សរសេរ​អក្សរ​ថា​ «​ មុខ​តំណែង​ »​ ។

​ស្មារតី​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០៨១៧/៦៤១​ ចុះ​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៧​ គឺ​ត្រូវ​បាន​ផ្ទេរ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ សរសេរ​កាត់​ថា​ «​ ក​.​ជ​.​ភ​.​ខ​ »​ ឲ្យ​ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​ និង​ការ​ទទួលខុសត្រូវ​របស់​រាជបណ្ឌិត្យសភាកម្ពុជា​ ខណៈ​រាជបណ្ឌិត្យសភាកម្ពុជា​ បច្ចុប្បន្ន​ មាន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ ទូច​ ជា​ប្រធាន​ និង​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ បច្ចុប្បន្ន​ មាន​ឯកឧត្តម​បណ្ឌិត​ ហ៊ាន​ សុខុម​ ជា​ប្រធាន​ ។

​មាត្រា​១២​ នៃ​ស្មារតី​អនុក្រឹត្យ​លេខ​ ១៤៦​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០១៧​ ស្ដី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​ នៃ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ គឺ​បាន​តម្រូវ​ឲ្យ​ ក​.​ជ​.​ភ​.​ខ​ ត្រូវ​ប្រើ​វចនានុក្រម​ខ្មែរ​ រៀបរៀង​ដោយ​សម្ដេចព្រះសង្ឃរាជ​ ជួន​ ណាត​ ដែល​បាន​បោះពុម្ពផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​ គ្រា​ទី​៥​ ឆ្នាំ​១៩៦៧​ ជា​គោល​ ។

​ដូច្នេះ​ អនុលោម​តាម​វចនានុក្រម​ខ្មែរ​ រៀបរៀង​ដោយ​សម្ដេចព្រះសង្ឃរាជ​ ជួន​ ណាត​ គឺ​ការ​សរសេរ​អក្សរ​ខ្មែរ​ថា​ «​ មុខ​ដំណែង​ »​ និង​ «​ តម្លើង​ »​ នៅ​ក្នុង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ នោះ​ មិន​ត្រឹមត្រូវ​តាម​អក្ខរាវិរុទ្ធ​ ឡើយ​ ៕