Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រឿងគំនុំនៅប៉ោយប៉ែត: ជនជាតិថៃបីនាក់ កាប់លើជនជាតិចិនពីរនាក់រងរបួសធ្ងន់: អាវុធហត្ថបង្ក្រាប រួចកសាងសំណុំរឿងបញ្ជូន

Views: 1

ដោយ : ប.ជ័យ / បន្ទាយមានជ័យ:ជនជាតិថៃបីនាក់បានកាប់នឹងកាំបិតប៉័ងតោលើជនជាតិចិនពីរនាក់បណ្តាលអោយរងរបួសធ្ងន់ ដោយមូលហេតុរឿងគំនុំ ហើយលែងអាចអត់ឱនឲ្យទៀតបាន។

រឿងនេះកើតឡើងនៅវេលាម៉ោង១១និង៣០ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចមុខវត្តផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែតបានដឹកនាំកម្លាំងចុះប្រតិបត្តិការដល់កន្លែងកើតហេតុ ហើយបង្ក្រាបជនសង្ស័យជាជនជាតិថៃបានចំនួនបីនាក់ ដកហូតកាំបិតប៉័ងតោមួយ។

ជនជាតិថៃដែលជាប់ជាជនសង្ស័យទាំងបីនាក់​ មាន : ១-ឈ្មោះ​សូរ៉ាប្រាច គៀរយ៉ាពង្ស(Soraprach Kiryapong )ភេទប្រុស ។
២-ឈ្មោះ​ ស៊ូបប៉ាឆ័យ សេតេមុត (Supphachai Setteemut )ភភេទប្រុសនិង៣-ឈ្មោះម៉ុនសាក់ អេម៉យ៉ូ ( MONSAK AIMYOO )ភេទប្រុស ។ពួកគេស្នាក់នៅបណ្តោះអាសន្នក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកបានឲ្យដឹងបន្តថា: ដោយសាររឿងគំនុំមិនអាចអត់ឱនឲ្យគ្នាបាន ជនសង្ស័យទាំង៣នាក់​ បានធ្វើសកម្មភាពដោយយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះជាជនជាតិចិនទាំងពីរនាក់ ទី១-ឈ្មោះ សិន ឈុនវ៉ី ( CHEN CHUN WEI ) ភេទប្រុស អាយុ៣៤ឆ្នាំ ។
២-ឈ្មោះលីន ឈុនហ្វ៊ូ (LIN CHUN FU ) ភេទប្រុស អាយុ៤៦ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ជាច្រើនកន្លែង ហើយបច្ចប្បន្នស្ថិតនៅក្នុងសង្គ្រោះ ព្យាបាលនៅមន្ទីរពេទ្យ ។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់បានសារភាពថា​ : ពួកខ្លួនពិតជាបានកាប់ទៅលេីជនជាតិចិន២នាក់ពិតមែន.ដោយសាររឿងគំនុំដែលសាំញ៉ាំ មិនអាចអត់អោនបាន ។
ជនសង្ស័យបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឲ្យដឹងថា​ : ជនសង្ស័យទាំង៣នាក់នេះ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផង ។

នៅថ្ងៃទី២២ ខែមីនា​ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីអនុវត្តតាមនីតិវិធី​៕សរន

Post navigation