Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រឿងប្រជាពលរដ្ឋប្តឹងប្រធានការិយាល័យភូមិបាលខណ្ឌដង្កោ , លោកជួន សុវណ្ណ និងអ្នកស្រី ធី សុគន្ធា ត្រូវតំណាងអយ្យការតម្កល់រឿងទុកឥតចាត់ការ

Views: 1

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចតម្កល់រឿងទុកឥតចាត់ការលើពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋប្តឹងលោកប្រាក់ សុគន្ធសំណាង ប្រធានការិយាល័យភូមិបាលខណ្ឌដង្កោ , លោកជួន សុវណ្ណ និងអ្នកស្រី ធី សុគន្ធា ក្នុងរឿងជម្លោះដីធ្លីនៅនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រីឯប្រជាពលរដ្ឋដែលជាដើមបណ្តឹងបានប្តឹងបន្តទៅសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីស្វែងរកយុត្តិធម៌។

លោកប្លង់ សុផល អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់រស្មីកម្ពុជាកាលពីរសៀលថ្ងៃទី២១ ខែមីនានេះថា “រឿងខាងលើត្រូវបានតំណាងអយ្យការតម្កល់រឿងទុកឥតចាត់ការ ហើយដើមបណ្តឹងក៏បានប្តឹងនឹងដីកាតម្កល់ទុកឥតចាត់ការ ទៅមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញរួចហើយ។

គួររម្លឹកថាកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ប្រជាពលរដ្ឋដែលដើមបណ្តឹង គឺលោក យ៉ាត សាន និងប្រពន្ធឈ្មោះ តុប ចាន់ថុល រស់នៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹកស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្តឹងប្តឹងលោកប្រាក់ សុគន្ធសំណាង ប្រធានការិយាល័យភូមិបាលខណ្ឌដង្កោ , លោកជួន សុវណ្ណ និងអ្នកស្រី ធី សុគន្ធា ទៅសាលាដំបូងរាជធានីភ្នំពេញ៕សរន

Post navigation