Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះដល់អ្នកស្ម័គ្រចិត្ត

Views: 1

ដោយ : ប.ជ័យ / បន្ទាយមានជ័យៈ វគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះដល់អ្នកស្ម័គ្រចិត្ត សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យបានបើកចាប់ពីថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៣ តទៅ ដោយវគ្គនេះអាចធ្វើឡើង ក្រោមការគាំទ្របច្ចេកទេសនិងហិរញ្ញវត្ថុរបស់សហគមន៍ អឺរ៉ុប “សហព័ន្ធអន្តរជាតិ កាកបាទក្រហមអឌ្ឍចន្ទក្រហម ហ្វាំងឡង់ “.ដល់កាកបាទក្រហមកម្ពុជានិងក៏យោងចំណារឯកភាពរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី ០៧ ខែមេសាឆ្នាំ ២០២២ កន្លងមក ។

ក្នុងនោះសាខា បាននឹងកំពុងប្រតិបត្តិការកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌និងសុខភាព សហគមន៍ក្នុងខេត្ត កណ្ដាល ត្បូងឃ្មុំ បន្ទាយមានជ័យនិងខេត្តប៉ៃលិន ក្នុងរយៈពេល ៣ ឆ្នាំគិតចាប់ពីខែឧសភាឆ្នាំ ២០២២ ដល់ខែមេសាឆ្នាំ ២០២៥។

សម្រាប់ខេត្តបន្ទាយមានជ័យធ្វើរយៈពេល ៤ថ្ងៃពេញ ចាប់ពីថ្ងៃទី ២៣ ដល់ ២៦ ខែឧសភាឆ្នាំ ២០២៣ មន្ត្រីសម្របសម្រួលថ្នាក់កណ្ដាល សហការជាមួយមន្ត្រីសាខាកាកបាទក្រហមខេត្ត បានធ្វើការបើកវគ្គបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះដល់អ្នកស្ម័គ្រចិត្ត កាកបាទក្រហមដែលបានអញ្ជើញចូលរួមជាសិក្ខាកាមមកពីតាមបណ្ដាស្រុកក្រុងទាំង ៩ក្នុងខេត្ត ដើម្បីបានជាចំណេះដឹង ក្នុងការលើកកម្ពស់សកម្មភាពមនុស្សធម៌និងសុខភាពសហគមន៍។

លោកស្រី សុខ លាភា អនុប្រធានក្រុមប្រតិបត្តិសាខាកាកបាទក្រហមខេត្តបានអោយដឹងថា វគ្គបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះដល់អ្នកស្ម័គ្រចិត្តនាពេលនេះ គឺផ្ដោតលើបីផ្នែកសំខាន់ៗរួមមាន :១.-កាត្រៀមបង្ការនិងឆ្លើយតបការរាតត្បាតនៃជំងឺ ២.-ការគ្រប់គ្រងគ្រោះមហន្តរាយនិងការប្រែប្រួលអាកាសធាតុ ៣.-ការអភិវឌ្ឍន៍ស្ថាប័ន។

លោកស្រី សុខ លាភា បានឱ្យដឹងបន្តថា គោលបំណងនៃវគ្គបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះនេះ អ្នកស្ម័គ្រចិត្តទាំងអស់ជាសិក្ខាកាម បានចំណេះដឹងនិងផ្សព្វផ្សាយបន្តពីប្រវត្តិ ចលនាបដិរូបគោលការណ៍គ្រឹះ សហគមន៍ជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម ។
ផ្ដល់សេវាកម្មសង្គ្រោះ បឋមនៅក្នុងគ្រួសារសហគមន៍និងសាលារៀន កំណត់បានច្បាស់ពីតួនាទីនិងភាពទទួលខុសត្រូវរបស់អ្នកស្ម័គ្រចិត្ត និងចលនាសម្ព័ន្ធពេលមានជំនាញ សម្របសម្រួលនិងសមត្ថភាពគ្រប់គ្រាន់ ក្នុងការអប់រំផ្សព្វផ្សាយ ។
លើកទឹកចិត្តឱ្យប្រជាពលរដ្ឋផ្លាស់ប្ដូរទម្លាប់ និងឆ្លើយតបទៅនិងបញ្ហាសុខភាពនិងគ្រោះមហន្តរាយនានា។

ក្នុងវគ្គបណ្ដុះបណ្ដាលនេះផងដែរ យើងសង្កេតឃើញមន្ត្រីមណ្ឌលសុខភាពបានឡើងធ្វើបទបង្ហាញ ចូលរួមបំផុសគំនិត ស្ដីអំពីផ្សេងៗដូចជា ផ្ដាសាយបក្សី និងជំងឺឆ្លងកូវីដ១៩។
ព្រមទាំងមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏ចូលរួមធ្វើបទបង្ហាញ បំផុសគំនិត ស្ដីពីជំងឺអាសន្តរោគដោយការខ្វះអនាម័យ ទឹកស្អាត បន្ទោបង់ពាស់វាលពាស់កាល គ្មានបង្គន់អនាម័យត្រឹមត្រូវ បរិស្ថានមិនល្អជុំវិញផ្ទះ៕ P / N

Post navigation