Cambodia

សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់អណ្តែតទឹកស្ទឹង

ចែករម្លែក

ដោយ:ទេពកង្រី/កំពង់ឆ្នាំង: សពបុរសម្នាក់ត្រូវបានគេប្រទះឃើញ ស្លាប់អណ្តែតទឹកស្ទឹង១កន្លែងក្នុងស្រុកសាមគ្គីមានជយ័ ។

ហេតុការណ៍ការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចនេះ ដោយសារតែគេបានប្រទះឃើញសាកសពអណ្តែត ទឹកស្ទឹងមួយន្លែង កាលពីវេលាម៉ោង 2និង30រសៀល ថ្ងៃទី24 ខែកញ្ញាឆ្នាំ 2020ម្សិលមិញ នៅចំណុចអន្លង់ស្នងដែលស្ថិតនៅក្នុងភូមិនៅក្នុងភូមិក្រាំងសំរោងឃុំឈានឡើងស្រុកសាមគ្គីមសនជយ័ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាសាកសពជនរងគ្រោះខាងលើត្រូវបានគេស្គាល់ថា ឈ្មោះ រិត ធឿន ភេទប្រុសអាយុ51ឆ្នាំ រស់នៅបច្ចុប្បន្នភូមិ ក្រាំងសំរោងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។

សេចក្តីរសយការណ៍ខាងលើដដែលបានអោយទៀតថា បុរសដែលលង់ទឹកស្លាប់ខាងលើលង់ទឹកនេះគឺដោយសារតែផឹកស្រាស្រវឹងទើបបណ្តាលអោយធ្លាក់ទឹកលង់ស្លាប់បែបនេះ ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសហការជាមួយនឹងមន្ត្រីជំនាញបច្ចេកវិទ្យាកោសល្យវិច្ច័យ បានចុះធ្វើកោសល្យវិច័យ និងបានធ្វើការសន្និដ្ឋានជំហានដំបូងបុរសខាងលើពុំមានស្លាកស្នាមអ្វីដែលគួរឲ្យកត់សម្គាល់ឡើយ សពស្លាប់ដោយការលង់ទឹកស្ទឹងពិតប្រាកដមែន។

ក្រោយការពិនិត្យល្អិតល្អន់មកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពអោយទៅក្រុមគ្រួសារសាច់ញានាំយកទៅទៅលំនៅឋានរៀបចំបុណ្យតាមប្រពៃណីផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Barcelona are working on extending their contract with Fati. Mendes wants the player got a raise
Hames will miss the Premier League match with Southampton
Goetze scored two goals in his first two games for PSV
Real Madrid are paying the price for a stupid sale to Ronaldo. No one to score. Calderon on the club's problems
Ozil posted a GIF of himself at work in the office: Forward, Arsenal
The Slovenian youth team wants to expel the tyrant coach: he is Against warm-UPS, forbids sleeping on planes and celebrating goals
Ozil on the rapid match: I'll support Arsenal at the TV. I bet on a 4-1 win