Cambodia

សាលា​រាជធានី​ភ្នំពេញ ចេញ​សេចក្តីណែនាំ​១០​ចំណុច ដើម្បី​ទប់ស្កាត់​ការឆ្លង​កូ​រីដ​-១៩ នៅក្នុង​សហគមន៍​

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ ដោយយោង​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សាលា​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីណែនាំ​ចំនួន​១០​ចំណុច ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍ នៅ​រាជធានី​ភ្នំពេញ​។ នេះ​បើ​យោងតាម​សេចក្តីណែនាំ​របស់​អភិបាល​រាជធានី​ភ្នំពេញ ។​

*​ទី​១៖ ត្រូវធ្វើ​ការផ្អាក​រាល់​ការជួបជុំ ឬ​ការប្រមូលផ្ដុំ ដូចជា កម្មវិធី​អាពាហ៍ពិពាហ៍ កម្មវិធី​ជប់លៀង ឬ​ការជួបជុំ​បែប​សាសនា​ទាំងអស់​។​ល​។ ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​។​

*​ទី​២៖ អនុញ្ញាត​ឱ្យមាន​ការជួប​ជុំ​មិនឱ្យ​លើសពី ២០​នាក់ ក្នុងករណី​ចាំបាច់ ប៉ុន្តែ​ការជួបជុំ​នេះ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​យ៉ាងតិច​ចម្ងាយ ១,៥​ម៉ែត្រ ពី​ម្នាក់​ទៅ​ម្នាក់​។​

*​ទី​៣៖ ត្រូវ​ចាត់តាំង​កម្លាំង ដើម្បី​ផ្សព្វផ្សាយ អប់រំ និង​ណែនាំ​ប្រជាពលរដ្ឋ ដែល​ប៉ះពាល់​ដោយផ្ទាល់ ឬ​ដោយ​ប្រយោលៗ «​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​» ឱ្យទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩​។ ក្នុងករណី​លទ្ធផល​តេស្ត​អវិជ្ជមាន ត្រូវធ្វើ​ច​ត្តា​ឡី​ស័​ក្ត​តាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ​នៃ​ក្រសួងសុខាភិបាល​។​

*​ទី​៤៖ ត្រូវ​ចុះ​ត្រួតពិនិត្យ និង​តាមដាន​នៅតាម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​កន្លែង​លក់ដូរ​នានា ឱ្យ​អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ​-១៩ ក្នុងនោះ​ម្ចាស់​អាជីវកម្ម ទាំងអស់​ខាងលើ​ត្រូវ​រៀបចំ​ជែ​ល ឬ​អាល់កុល​លាងដៃ នៅមុខ​ច្រកទ្វារ​ចេញ​-​ចូល និង​ត្រូវ​ចាត់តាំង​បុគ្គលិក​ឱ្យធ្វើ​ការ​វាស់​កម្ដៅ​ភ្ញៀវ​ទាំង ដោយ​ឈរ​តម្រង់​ជួរ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម មុននឹង​អនុញ្ញាតឱ្យ​ចូលក្នុង​ទីតាំង​អាជីវកម្ម​ទាំងនោះ ព្រមទាំង​ត្រូវ​រៀបចំ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​យ៉ាងតិច​១,៥​ម៉ែត្រ ពី​ម្នាក់​ទៅ​ម្នាក់​ក្នុងពេល​អង្គុយ​។ ក្នុងករណី​ដែល​ម្ចាស់​ទីតាំង​អាជីវកម្ម​ខាងលើ មិន​អនុវត្តតាម​ការណែនាំ​ទេនោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បិទ​អាជីវកម្ម​ជា​បណ្តោះអាសន្ន​។​

*​ទី​៥៖ ត្រូវ​ចុះ​ត្រួតពិនិត្យ និង​តាមដាន​ការអនុវត្ត​នូវ​វិធានការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ទីតាំង​អាជីវកម្ម​មួយ ចំនួន​ដូចជា ក្លឹប​ហាត់ប្រាណ រោងភាពយន្ត KTV ក្លឹប​កម្សាន្ត (​រង្គសាល ខារ៉ាអូខេ ឌី​ស្តូ​តែ​ក បៀរហ្គាឌិន​) អាជីវកម្ម​ម៉ាស្សា​សុខភាព និង​ស្មៅ​។​

*​ទី​៦៖ ចុះ​ពិនិត្យ​ស្ថានភាព​នៅ​ទីកន្លែង​ស្នាក់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ ដែល​បញ្ជូន​មកពី​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក និង​ពិនិត្យ​ស្ថានភាព​បងប្អូន​ប្រជាពលរដ្ឋ ដែល​ស្ម័គ្រចិត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទាំងអស់ ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ត្រូវ​រៀបចំ​ចាត់ចែង​ការងារ​បន្ត ដោយ​ផ្អែកលើ​លទ្ធផល​នៃ​ការតាមដាន​សុខភាព​។​

*​ទី​៧៖ អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុងករណី​មិនចាំបាច់​មិនត្រូវ​ធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​។ ក្នុងករណី​ដែលមាន​តម្រូវការ​ចាំ​ប៉ាច់​ជៀស​មិន​ផុត មិនត្រូវ​ឱ្យមាន​ការ​ក​ក​កុញ​តាម​ភ្លើង​ចរាចរណ៍ (​ភ្លើងស្តុប​) នានា នៅក្នុង​រាជធានី​ភ្នំពេញ​ឡើយ​។​

*​ទី​៨៖ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវធ្វើ​ការផ្អាក​រាល់​ការប្រជុំ​ចាប់ពីពេលនេះ​រហូតដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​។ ចំពោះ​ទីតាំង​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ត្រូវ​រៀបចំ​ចាំបាច់​ឱ្យមាន​ការ​វាស់​កម្តៅ ការពាក់​ម៉ាស់ ការ​លាងដៃ​សម្លាប់​មេរោគ និង​រៀបចំ​កន្លែង​អង្គុយ​ចម្ងាយ​១,៥​ម៉ែត្រ ពី​ម្នាក់​ទៅ​ម្នាក់ ដោយ​កំណត់​ចំនួន​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​មិនឱ្យ​លើសពី​២០​នាក់ ក្នុងពេល​ម្តងៗ​។​

*​ទី​៩៖ ចំពោះ​ផ្សារ​រដ្ឋ និង​ផ្សារ​ឯកជន ត្រូវ​រៀបចំ​ឱ្យមាន​ការ​វាស់​កម្ដៅ ការពាក់​ម៉ាស់ និង​ការ​លាងដៃ​សម្លាប់​មេរោគ ព្រមទាំង​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​គម្លាត​សុវត្ថិភាព​សង្គម​។​

*​ទី​១០៖ ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ​-១៩ ផ្សេងទៀត​របស់​ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដែល​កំពុង​នៅ​ជា​ធរមាន​៕


Football news:

Liverpool have scored 34 points in 18 Premier League games. Under Klopp, it was worse only once - in the 2015/16 season (27)
Schalke lost to Eintracht and returned to last place in the Bundesliga
Messi will start for the Super Cup final with Athletic
Lautaro on Lukaku before Juve: Ronaldo will play an important role in the match, but we also have our killer
Jovic scored a double in the 1st game for Eintracht after returning. Almost a year has passed since the last goal for Real Madrid
Klopp pro 0:0 with Manchester United: We didn't score, and that's the most important thing in football. This is not the result we wanted
Henderson on 0:0 with Manchester United: Liverpool disappointed. We were better and did enough to win