Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសជនល្មើសរំលោភសេពសន្ថវៈ​កុមារ​ដែលកម្ពុជាកំពុងតាមចាប់ខ្លួន​​ ​ពី​បទ​រំលោភសេពសន្ថវៈ​កុមារ បទ​ឆបោក និងបទរំលោភ​លើសិទ្ធិអំណាច

Views: 2

រាជធានី​ភ្នំពេញ – សាលាដំបូង​រាជធានី​ភ្នំពេញ​បានប្រកាស​សាលក្រម​ជា​ប្រវត្តិសាស្ត្រ​ដើម្បី​ការពារ​សិទ្ធិ និង​ការពារ​កុមារ​ក្នុង​សំណុំរឿង​ប្រឆាំងនឹង​លោក សុធា អរុណ អតីត​នាយក​ប្រតិបត្តិ​អង្គការ សុវណ្ណ​កុមារ និង​បក្ខពួក​គឺ​លោក ហ៊ុន ចិន្តា អ្នកស្រី ថៃ ស៊ីនួន និង​អ្នកស្រី អ៉ឹ​ង វាសនា និមល​។ លោក សុធា អរុណ ត្រូវបាន​តុលាការ​កាត់ទោស​ពីបទ រំលោភ​សេពសន្ថវៈ​លើ​កុមារ​ពីររូប បទ​ឆបោក បទ​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជនរងគ្រោះ និង​បង្អត់អាហារ ឬ​គ្មាន​ការថែទាំ​ចំពោះ​អនីតិជន​អាយុ​តិចជាង​១៥​ឆ្នាំ​។ លោក សុធា អរុណ ត្រូវបាន​តុលាការ​ផ្ដន្ទាទោស​ដាក់ពន្ធនាគា​រ​សរុប ២២​ឆ្នាំ​។​

​សាលក្រម​នៃ​បទ​រំលោភ​សេពសន្ថវៈ និង​បទ​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជនរងគ្រោះ ត្រូវបាន​ប្រកាស​នៅ​តុលាការ​នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២៣ និង​សាលក្រម​នៃ​បទ​ឆបោក ត្រូវបាន​ប្រកាស​នៅ​តុលាការ​នៅ​ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០២៣​។ តុលាការ​បានចេញ​សាលក្រម​ជា​លាយលក្ខណ៍អក្សរ​ក្នុងពេល​ថ្មីៗ​នេះ​។​

​សំណុំរឿង​រំលោភ​សេពសន្ថវៈ​

​លោក សុធា អរុណ ត្រូវបាន​តុលាការ​កាត់ទោស​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​កុមារី​ពីររូប​ដែល​ស្នាក់​នៅក្នុង​អង្គការ សុវណ្ណ​កុមារ​។ លោក សុធា អរុណ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៨ ឆ្នាំ​ក្នុង​មួយ​ករណី​នៃ​បទ​រំលោភ​សេពសន្ថវៈ​។ ក្នុង​សំណុំរឿង​រំលោភ​សេពសន្ថវៈ​ទាំងពីរ​ករណី មាន​មួយ​ករណី​ដែល លោក សុធា អរុណ ត្រូវ​សង​ថ្លៃ​ខូចខាត​ចំនួន ៦០.០០០.០០០ (​ហុកសិប​លាន​) រៀល ដល់​ជនរងគ្រោះ​ដែល​រង​ការរំលោភបំពាន​ផ្លូវភេទ​ម្តង​ហើយ​ម្តងទៀត តាំងពី​នាង​មាន​អាយុ ៦ ឆ្នាំ​។​

​សំណុំរឿង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជនរងគ្រោះ​

​លោក សុធា អរុណ ត្រូវបាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៤ ឆ្នាំ ពីបទ​អំពើហិង្សា​លើ​កុមារ នៅក្នុង​អង្គការ សុវណ្ណ កុមារ​។ លោក ហ៊ុន ចិន្តា និង​អ្នកស្រី ថៃ ស៊ីនួន ដែលជា​ឪពុក​ម្តាយចិញ្ចឹម​នៅក្នុង​អង្គការ សុវណ្ណ​កុមារ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធ​ធនាគារ​រយៈពេល ៣ ឆ្នាំ ម្នាក់ និង​អ្នកស្រី អ៉ឹ​ង វាសនា​និមល ជា​ម្តាយចិញ្ចឹម​ម្នាក់ទៀត​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​  ២ ឆ្នាំ ៦ ខែ​។ សាលក្រម​ចំពោះ​លោក​សុធា អរុណ លោក​ហ៊ុន ចិន្តា អ្នកស្រី​ថៃ ស៊ីនួន និង​អ្នកស្រី អ៉ឹ​ង វាសនា និមល ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជនរងគ្រោះ ។ លោក​សុធា អរុណ ក៏ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ពីបទ បង្អត់អាហារ និង គ្មាន​ការថែទាំ
​អនីតិជន​អាយុ​តិចជាង ១៥​ឆ្នាំ​។ តុលាការ​បាន​បង្គាប់​ឱ្យ​លោក សុធា អរុណ លោក ហ៊ុន ចិន្តា អ្នកស្រី ថៃ ស៊ីនួន និង​អ្នកស្រី អ៉ឹ​ង វាសនា និមល រួមគ្នា​សង​ថ្លៃ​ខូចខាត​ចំនួន ២០០.០០០.០០០ (​ពីរ​រយ​លាន​) រៀល​។​

​សំណុំរឿង​ឆបោក​

​លោក សុធា អរុណ ត្រូវបាន​តុលាការ​ផ្ដន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល ២ ឆ្នាំ ពីបទ​ឆបោក​។ ចំណែកឯ​បក្ខពួក​រប​ស់លោក គឺ​អ្នកស្រី ពៅ ស្រីមុំ ត្រូវជា​ភរិយា​របស់លោក សុធា អរុណ និង​លោកស្រី ជាតិ ចាន់​មរកត ជា​អតីត​គណនេយ្យករ​រប​ស់​អង្គការ សុវណ្ណ​កុមារ ត្រូវបាន​ផ្ដន្ទាទោស​ម្នាក់ៗ​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ១៨ ខែ​ពីបទ​ឆបោក​។ ជនជាប់ចោទ​ទាំងបី​ត្រូវ​សងជំងឺចិត្ត​ដល់​អង្គការ សុវណ្ណ​កុមារ ក្នុង​ទឹកប្រាក់​ចំនួន ១.៤៦២.៣៤៩ (​មួយ​លាន​បួន​សែន​ហុកសិប​ពីរពាន់ និង​បី​រយ​សែសិប​ប្រាំបួន​) ដុល្លារ​អាមេរិក​។​

​លោក សុធា អរុណ និង​បុគ្គលិក​របស់លោក ត្រូវបាន​គេ​រកឃើញថា បាន​រំលោភបំពាន​រាងកាយ និង​ផ្លូវភេទ​លើ​កុមារ​ក្នុង​អង្គការ សុវណ្ណ​កុមារ ក្នុងខណៈដែល​ខ្លួន​រស់នៅ​បែប​ស៊ីវីល័យ​ដោយសារ​
​ការ​លួច​លុយ​ពី​អង្គការ សុវណ្ណ​កុមារ ដែល​ទុក​សម្រាប់​ផ្គត់ផ្គង់​កុមារកំព្រា និង​កុមារ​ដែល​បោះបង់ចោល​យ​ក​មកប្រើប្រាស់​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ក្នុងអំឡុង​ពេលដែល​លោក សុធា អរុណ ធ្វើការ​នៅក្នុង​អង្គការ​នេះ លោក​បាន​សាង​សង់ផ្ទះ​វីឡា​ធំ​មួយ និង​បាន​សង់​អាង​ហែល​ទឹក​ដែលមាន​តម្លៃ ២២.០០០ (​ពីរម៉ឺន​ពីរពាន់​) ដុល្លារ​អាមេរិក និង​បន្ទប់​ខារ៉ាអូខេ ដោយ​ប្រើ​ថវិកា​របស់​អង្គការ​។ លោក សុធា អរុណ ក៏បាន​ប្រើប្រាស់​ផងដែរ​នូវ​មូលនិធិ​របស់​ម្ចាស់ជំនួយ​ដើម្បី​ទិញ​អចលនទ្រព្យ​ផ្ទាល់ខ្លួន និង​បណ្តាក់ទុន​លើ​អាជីវកម្ម​មួយចំនួន​។ លោក សុធា អរុណ បង្កើត​អាណាចក្រ​អចលនទ្រព្យ​ក្នុងអំឡុង​ពេលដែល​លោក​បាន​ឆបោក​ថវិកា​ជាច្រើន​ពី​អង្គការ សុវណ្ណ​កុមារ រួមមាន​ផ្ទះ​វីឡា​ប្រណីត​ផ្ទាល់ខ្លួន ចំការកៅស៊ូ​ក្នុង​ខេត្តមណ្ឌលគិរី និង​ដី​នៅតាម​ខេត្ត​ជាច្រើន​ទូទាំងប្រទេស​។ លោក សុធា អរុណ បាន​ប្រើប្រាស់​បុគ្គលិក និង​ទ្រព្យសម្បត្តិ​របស់​អង្គការ ដើម្បី​ជា​ទ្រព្យសម្បត្តិ​របស់ខ្លួន ហើយ​គណនី​    ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​គ្រួសារ​លោក សុធា អរុណ បង្ហាញ​រូបថត​នៃ​ការរស់នៅ​ដ៏​ប្រណីត រួមទាំង​ពិធីជប់លៀង​អាង​ហែល​ទឹក​សម្រាប់​ក្មេងៗ​មួយចំនួន​ដែល​លោក​ពេញចិត្ត​នៅឯ​វីឡា​ដ៏​ធំ​របស់លោក​។​

​ការស៊ើបអង្កេត​បានរ​ក​ឃើញ​ករណី​នៃ​ការរំលោភបំពាន​លើ​រាងកាយ​ដ៏​គួរឱ្យ​រន្ធត់ រួមទាំង​ករណី​ព្យួរ​កុមារ​ជាមួយ​កង្ហារ​ជាប់​ពិ​ដាន និង​ការ​បង្អត់អាហារ​កុមារ​ពីររូប​ដោយ​ចេតនា​អស់​រយៈពេល ៣ សប្តាហ៍ ក៏ដូចជា​ការរំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​អាយុ ៦ ឆ្នាំ ហើយ​មាន​បុគ្គលិក​ផ្សេងៗ​ជាច្រើន​ដែលមាន​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​រំលោភបំពាន​ផ្លូវភេទ​កុមារ​។ ការរំលោភបំពាន​នេះ​បានកើត​ឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​លោក សុធា អរុណ ដែលជា​ជន​បោកប្រាស់​ដ៏​មាន​ជំនាញ និង​មេដឹកនាំ​មនោ​គម​បាន​ចាត់វិធានការ​ជាច្រើន​ដើម្បី​លាក់បាំង​ពីបទ​ឧក្រិដ្ឋកម្ម​ទាំងនេះ​។​

​លោក Bradley J. Gordon អ្នកតំណាង​ស្របច្បាប់​របស់ អង្គការ សុវណ្ណ​កុមារ បាន​មានប្រសាសន៍ថា “​យើងខ្ញុំ​ជឿជាក់ថា សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​រក​យុត្តិធម៌​ឱ្យ​យើងខ្ញុំ ហើយ​សូម​កោតសរសើរ​ដល់​ប្រជាជន​កម្ពុជា​ដែល​បម្រើ​ការងារ​ក្នុង​ជួរ​រាជរដ្ឋាភិបាល ដែល​បាន​ទទួលស្គាល់ថា ទង្វើ​របស់លោក សុធា អរុណ និង​អ្នក​បក្ខពួក​ទាំងអស់រ​ប​ស់លោក សុធា អរុណ ជា​ទង្វើ​ដែល​ហួសហេតុ និង​គួរឱ្យ​ស្អប់ខ្ពើម​។ កុមារ​មិនអាច​ការពារ​ខ្លួន​របស់​ពួកគេ​ពី​ទង្វើ​របស់​ជនល្មើស​បាន​ទេ ដូចនេះ​យើងខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ការដាក់ទោស​ជនល្មើស គឺ​ពិតជា​សម​ហេតុផល និង​ត្រឹមត្រូវ​បំផុត​។ យើងខ្ញុំ​ស​ង្ឈឹ​ម​ថា រឿងក្តី​ទាំងនេះ នឹង​ជួយ​បង្កើន​ការយល់ដឹង​បន្ថែមទៀត ព្រមទាំង​ពង្រឹង​នូវ​ការការពារ​ចំពោះ​កុមារ​”​។ លោក​បាន​បន្ថែមទៀតថា “​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាមស៊ីវិល និង​សង្គ្រាម​ប្រល័យពូជសាសន៍ អស់​រយៈពេល ៣០ ឆ្នាំ ហេតុដូច្នេះ​កម្ពុ​ជាមាន​ទំនួល​ខុសត្រូវ​ចាំបាច់​ក្នុង​កិច្ចការពារ​ដល់​កុមារ​។ បទល្មើស​ដ៏​គួរឱ្យ​រន្ធត់​នេះ ចាំបាច់​ត្រូវ​ទទួលបាន​យុត្តិធម៌​ដ៏​ត្រឹមត្រូវ​មួយ ហើយ​យើងខ្ញុំ​ជឿជាក់ថា ការកាត់ទោស​របស់​តុលាការ គឺមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​សង្គម​ដើម្បី​បង្ហាញ​ពី​ការ​ជាសះស្បើយ​ពីរ​បួស​ដែល​បាន​កើតឡើង​ក្នុង​អតីតកាល​។ ចំពោះ​ករណី​ដែល ក្មេងប្រុស​ពីរ​នាក់​ត្រូវបាន​លោក សុធា អរុណ និង​បក្ខពួក បង្អត់អាហារ​អស់​រយៈពេល ៣ សប្តាហ៍ និង​ករណី​ដែល​ក្មេងស្រី​អាយុ ៦​ឆ្នាំ​ម្នាក់​ត្រូវបាន​លោក សុធា អរុណ រំលោភ​សេពសន្ថវៈ តែង​លងបន្លាច​យើង​គ្រប់គ្នា​ជា​រៀងរាល់ថ្ងៃ ដែល​ទង្វើ​ដ៏​អាក្រក់​បែបនេះ​មិនគួរ​កើតមានឡើង និង​មិនត្រូវ​កើតមាន​សារជាថ្មី​ឡើយ​។ សេចក្តីសម្រេច​របស់​តុលាការ​នេះ​គ្រាន់​ជាការ​ចាប់ផ្តើម​តែប៉ុណ្ណោះ​។ នៅមាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ ដើម្បី​ការពារ​កុមារ​ទាំងឡាយ ជាពិសេស​ទាក់ទង​ទៅនឹង​តម្រូវការ​ក្នុងការ​ការពារ​ដល់​កុមារ​នៅក្នុង​ប្រទេស​កម្ពុជា និង​ទប់ស្កាត់​មិន​ឱ្យមាន​បទល្មើស​បែបនេះ​កើតឡើង​សារជាថ្មី​។ យើងខ្ញុំ​ប្តេជ្ញា​ចិត្តនឹង​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធានាបាន​នូវ​ការការពារ​ដល់​កុមារ​កម្ពុជា​ឱ្យបាន​កាន់តែ​ប្រសើរឡើង​”​។​

​អង្គការ សុវណ្ណ​កុមារ ជា​មណ្ឌលកុមារ​កំព្រា​មិន​ស្វែងរក​ប្រាក់ចំនេញ​មាន​ទីតាំង​ស្ថិតក្នុង​ទីក្រុង​ភ្នំពេញ បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៣ ដោយ​លោកស្រី Elizabeth Ross Johnson ដើម្បី​ផ្តល់នូវ​លំនៅស្ថាន​ដែល​ប្រកបដោយ​សុវត្ថិភាព និង​ការចិញ្ចឹម​បីបាច់​ថែរក្សា​ដល់​កុមារ​ដែល​ត្រូវការ​ជំនួយ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ អង្គការ សុវណ្ណ​កុមារ បាន​មើលថែទាំ​កុមារ​ចំនួន ៥៥ នាក់​។​

​លោក Bradley J. Gordon  បាន​បន្ថែមទៀតថា “​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​កម្ពុជា ជាពិសេស​ដល់​អ្នក​ដែល​បាន​ជ្រោមជ្រែង​ដល់​សិទ្ធិ​កុមារ​។ យើងខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ បុគ្គលិក អ្នកស្ម័គ្រចិត្ត និង​អ្នកគាំទ្រ​ទាំងអស់​ដែល​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការជួយ​ការពារ​ដល់​កុមារ​ក្នុង​អង្គការ​សុវណ្ណ​កុមារ និង​ហ៊ាន​លើកឡើង​អំពី​បទល្មើស​ដែល​បាន​កើតឡើង​ទៅកាន់​តុលាការ​។ ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំមុន មនុស្ស​ជាច្រើន​បាន​ប្រឈម​នឹង​គ្រោះថ្នាក់ ដោយ​លោក សុធា អរុណ បាន​គម្រាមកំហែង​ដល់​អាយុជីវិត​នៅពេល​បុគ្គល​ទាំងអស់នោះ​ឡើង​ធ្វើជា​សាក្សី​ចំពោះមុខ​តុលាការ​។ ការគាំទ្រ​ពី​គ្រួសារ Johnson  បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​រកឃើញ​នូវ​ភាពមិនប្រក្រតី​ក្នុង​អង្គការ សុវណ្ណ​កុមារ​។​”

​នាពេល​បច្ចុប្បន្ន លោក សុធា អរុណ និង​បក្ខពួក​ទាំងអស់​នៅតែមាន​សេរីភាព បើទោះបីជា​មានការ​កាត់ទោស​ពី​តុលាការ​ក៏ដោយ​។​

អំពីអង្គការសុវណ្ណកុមារ អិលអិលស៊ី

អង្គការ សុវណ្ណកុមារ អិលអិលស៊ី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ ដើម្បីមើលថែទាំកុមារកំព្រា និងកុមារដែលត្រូវបានគេបោះបង់ចោលនៅកម្ពុជា។ បេសកកម្មរបស់អង្គការ សុវណ្ណកុមារ អិលអិល ស៊ី គឺបង្កើតបរិស្ថានមួយដែលផ្តល់នូវកន្លែងស្នាក់នៅដែលមានសុវត្ថិភាព និងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា និងកុមារដែលត្រូវបានគេបោះបង់ចោល ធ្វើយ៉ាងណាដើម្បីអាចផ្តល់ឱ្យកុមារអភិវឌ្ឍបានទាំងរាងកាយ សតិបញ្ញា អារម្មណ៍ និងស្មារតីប្រកបដោយសក្តានុពលពេញលេញរបស់ពួកគេ។ អត្ថបទអង្គារសុវណ្ណកុមារ អិលអិលស៊ី

Post navigation