Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សព​ទាហាន​ឥណ្ឌា​ត្រូវបាន​រកឃើញ បន្ទាប់​ពី​ស្លាប់ចោល​នៅលើ “​សមរភូមិ​ខ្ពស់​បំផុត​របស់​ពិភពលោក​”​អស់​៣៨​ឆ្នាំ​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ សាកសព​ទាហាន​ឥណ្ឌា​ម្នាក់ ដែល​បាន​បាត់​ខ្លួន​កាលពី ៣៨ ឆ្នាំ​មុន​នៅ​លើ​ផ្ទាំង​ទឹកកក​មួយ​នៅ​ព្រំដែន​ជម្លោះ​ជាមួយ​ប៉ា​គី​ស្ថាន ត្រូវបាន​រកឃើញ​។​

​អង្គភាព​មួយ​នៃ​កងទ័ព​ឥណ្ឌា​បាន​បង្ហោះ​រូបភាព​មឈូស​របស់លោក ឆាន​ដឺ សេ​ខា (Chander Shekhar) រុំ​ដោយ​ទង់ជាតិ​ឥណ្ឌា​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៧ សីហា ពីរ​ថ្ងៃ​បន្ទាប់​ពី​ឥណ្ឌា​ប្រារព្ធ​ខួប​លើក​ទី ៧៥ នៃ​ឯករាជ្យ​របស់​ខ្លួន​។​

​កងទ័ព​បាន​និយាយថា លោក​សេ​ខា​ត្រូវបាន​ដាក់​បញ្ជូន​សម្រាប់​ប្រតិបត្តិការ​មេ​កឌូត (Meghdoot) ក្នុង​ឆ្នាំ ១៩៨៤​នៅពេល​ដែល​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ប្រយុទ្ធ​គ្នា​រយៈពេល​ខ្លី​ដើម្បី​អះអាង​ការគ្រប់គ្រង​​លើ​ផ្ទាំង​ទឹកកក​សៀ​ចិន (Siachen) ដែល​គេ​ស្គាល់​ថា​ជា​សមរភូមិ​ខ្ពស់​បំផុត​របស់​ពិភពលោក​។​

​នៅ​កម្ពស់ ៥.៤៨៦ ម៉ែត្រ​ជាមួយនឹង​សីតុណ្ហភាព​ដែល​អាច​ធ្លាក់​ចុះ​ដល់​ដក ៥០ អង្សា​សេ​(-50C) ផ្ទាំង​ទឹកកក​សៀ​ចិន​គឺជា​ទីតាំង​ឈរជើង​របស់​យោធា​ដ៏​លំបាក​បំផុត​មួយ​នៅក្នុង​ពិភពលោក​។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា លោក​សេ​ខា​គឺជា​ផ្នែក​មួយ​នៃ​ក្រុម​ដែល​មាន​សមាជិក ២០ នាក់ ដែល​បាន​ជាប់​នៅក្នុង​ព្យុះ​ទឹកកក​អំឡុង​ពេល​ដើរ​ល្បាត​។ របាយការណ៍​បាន​និយាយថា សាកសព ១៥ នាក់​ត្រូវបាន​រកឃើញ​នៅពេលនោះ ប៉ុន្តែ​ប្រាំ​នាក់​ផ្សេង​ទៀត​មិន​អាច​រក​ឃើញ​ទេ ក្នុងនោះ​ក៏​មាន​លោក​សេ​ខា​ផងដែរ​។​

​ពិធី​បុណ្យសព​ចុងក្រោយ​របស់​គាត់​ឥឡូវនេះ​នឹង​ត្រូវបាន​ធ្វើឡើង​ជាមួយ​នឹង​កិត្តិយស​យោធា​ពេញលេញ​នៅក្នុង​រដ្ឋ​អ៊ូ​ត​ថា​រ៉ា​ខាន់ (Uttarakhand) ជា​កន្លែង​ដែល​គ្រួសារ​របស់​គាត់​រស់នៅ​៕

​ពិធី​បុណ្យសព​ចុងក្រោយ​របស់​លោក​សេ​ខា​នឹង​ត្រូវបាន​ធ្វើឡើង​ជាមួយ​នឹង​កិត្តិយស​យោធា​ពេញលេញ​នៅក្នុង​រដ្ឋ​អ៊ូ​ត​ថា​រ៉ា​ខាន់​

Post navigation