Cambodia

សព​ស្ត្រី​ខ្មែរ ដែល​ស្លាប់​ដោយ​ការ​ផ្ទុះអាវុធ​នៅ​ទីក្រុង​បាងកក នឹង​ដឹក​មកដល់​ច្រកព្រំដែន​ប៉ោយ​ប៉ែត នៅវេលា​ម៉ោង​ប្រមាណ​៨​យប់​នេះ

ភ្នំពេញ ​៖ លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហ​ប្រតិប​ត្តិ​ការ​អន្តរជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី​០៥ ខែសីហា នេះ​ថា សព​ស្ត្រី​ខ្មែរ ដែល​ទទួលមរណភាព​ដោយ​ការ​ផ្ទុះអាវុធ​នៅ​ទីក្រុង​បាងកក​នោះ មន្ត្រី​ពីរ​រូប​នៃ​ស្ថានទូត​កម្ពុជា បាន​ជូន​ដំណើរ​ការ​ដឹក​សព​មក​កម្ពុជា ដែល​អាច​មកដល់​ច្រកព្រំដែន​ប៉ោយ​ប៉ែត​វេលា​ម៉ោង​ជិត​៨​យប់​នេះ​។

កាលពី​វេលា​ម៉ោង​១០​នាទី យប់​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០ មាន​ហេតុការណ៍​ផ្ទុះអាវុធ​មួយ បាន​កើតឡើង​នៅក្នុង​កន្លែង​លេង​ល្បែ​ស៊ីសង​មួយ​នៅ​អាគារ​លេខ​៥០១/២៣៧ ផ្រា​ក់​រ៉ា​ម​3 សយ​66 សង្កាត់​ឆ​ង់​នុ​ន​ស៊ី ខណ្ឌ​យ៉ាន​ណា​វ៉ា ទីក្រុង​បាងកក​។ នៅក្នុង​ហេតុការណ៍​នោះ បណ្តាល​ឲ្យ​មាន​អ្នករងរបួស​ចំនួន​២ នាក់ និង​ស្លាប់​ចំនួន​៤​នាក់ ដែល​នៅក្នុង​ចំណោម​អ្នកស្លាប់​មាន​ពលរដ្ឋ​ខ្មែរ​ម្នាក់​ឈ្មោះ ម៉ៅ ស្រី​ពៅ ភេទ​ស្រី អាយុ​២៩ ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ចំណែក​ស្ថានទូត​កម្ពុជា បាន​ធ្វើការ​ជាមួយ​អាជ្ញាធរ​ថៃ ជាពិសេស​ជាមួយ​ប៉ូលីស​ថៃ និង​បាន​ធ្វើ​ដំណើរ​ទៅកាន់​កន្លែង​តម្កល់សព ចូលរួម​សង្កេត​ការ​ក្នុង​ការធ្វើ​កោសល្យវិច័យ​រក​មូលហេតុ​នៅ​ពីក្រោយ​ការបាញ់សម្លាប់​នេះ​ផងដែរ​។

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​ហើយ​ហេតុ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ធ្វើការ​នៅ​កន្លែង​លេងល្បែង​មួយកន្លែង​នៅ​ប្រទេស​ថៃ​។ មុន​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​សង្ស័យ​ជា​តម្រួត បាន​មក​លេងល្បែង​ស៊ីសង​នៅ​ទីនោះ ក្រោយមក​ស្រាប់តែ​ពួកគេ​ផ្ទុះ​ជម្លោះ ជាមួយ​ប្រុស​ដែល​គេ​សង្ស័យ​ជាម​ន្ត្រី​យោធា (​ទាហាន​) ហើយក៏​បាញ់រះ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នៅនឹងកន្លែង​២​នាក់​ស្រី​ម្នាក់ និង​ប្រុស​ម្នាក់​តម​ក​ពួកគេ បាន​បន្ត​បាញ់​បណ្តាល​ឲ្យ​មាន​មនុស្ស​២​នាក់​ស្លាប់ ។ ក្រោយ​កើតហេតុ​កម្លាំង​តម្រួត​ក្រុង​បាន​ចុះទៅ​ហ៊ុ​ព​ទ្ធ័​ដល់ទី​តាំង​បន​ល្បែង​នោះ​ដើម្បី​ស្រាវជ្រាវ​និង​បើក​កា​រសើប​អ​ង្គេ​ត ហេតុការណ៍​នៃ​ការបាញ់ប្រហារ​ខាងលើ​៕
កោះ​កែវ

 

តុលា

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114

Football news:

Barcelona's Interest in Isak Increased after Koeman's appointment. Larsson has a high opinion of the player (Mundo Seportivo)
Manuel Pellegrini: When you play against Real Madrid and var, it's too much
PSV and Porto are Interested in Barcelona midfielder PUC. He doesn't want to leave the club
Puyol about Barcelona: If we want to win the championship, we need to perform very well
Schalke sacked Wagner. The team has not won the Bundesliga since January
Iacini on 3:4 with Inter: Even a draw would be an unfair result, given how many chances Fiorentina created
Ramos Pro 3:2 with Betis: the Referee tried his best and didn't do anything intentionally