Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្ពានដែកឬស្សីកែវត្រូវរើទៅសង់នៅព្រែកប្រា

Views: 2

ដោយៈប.ខុន/ភ្នំពេញៈ ស្ពានដែកឬស្សីកែវឆ្លងកាត់ដងទន្លេសាបក្នុងខណ្ឌឬស្សីកែវដែលលែងប្រើប្រាស់នឹងត្រូវរុះរើទៅសង់នៅទីតាំងថ្មីតាមដងទន្លេបាសាក់ក្នុងសង្កាត់ព្រែកប្រាដើម្បីជួយដោះស្រាយចរាចរណ៍នៅតំបន់ច្បារអំពៅ បន្ទាប់ពីស្ពានបេតុងឬស្សីកែវបានសាងសង់រួចនិងបានដាក់ឱ្យប្រើប្រាស់ជា បណ្តោះកាលពីថ្ងៃទី១០ខែមេសាឆ្នាំ២០២៣រួច។

  លោកឃួង  ស្រេង អភិបាលរាជធានីភ្នំពេញបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៣ថា ស្ពានដែកបាឡេឆ្លងកាត់ដងទន្លេសាបនៅគីឡូម៉ែត្រលេខ៦ក្នុងខណ្ឌឬស្សីកែវដែលប្រើប្រាស់  បន្ទាប់ពីស្ពានបេតុងបឬស្សីកែវបានសាងសង់រួចនិងបានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នកាលពថ្ងៃទី១០ខែមេសាឆ្នាំ២០២៣នោះនឹងត្រូវរុះរើយកទៅសង់នៅទីតាំងថ្មីតាមដងទន្លេបាសាក់ក្នុងភូមិសាស្ត្រសង្កាត់ព្រែកប្រាដើម្បីជួយដោះស្រាយបញ្ហាចរាចរនៅតំបន់ច្បារអំពៅ។

លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថាពេលនេះក្រុមការងារកំពុងតែពិនិត្យទីតាំងនិងរកប្រភពថវិកាសម្រាប់ដោះស្រាយផលប៉ះគម្រោងសាងសង់ស្ពានដែកថ្មី នៅដងទន្លេបាសាក់នេះហើយ។ P / N

Post navigation