Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សភា​អាម៉េរិក​និយាយថា ទាល់តែ​តួ​ក​គី​យល់ព្រម​ឱ្យ​ស៊ុយអែត​និង​ហ្វាំង​ឡ​ង់​ចូល​អង្គការ​ណា​តូ ទើប​លក់​យន្តហោះ F-16​ឱ្យ​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុម​ព្រឹទ្ធ​សមាជិក​មកពី​បក្ស​ទាំងពីរ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២​កុម្ភៈ​ថា សភា​អាម៉េរិក​មិន​អាច​គាំទ្រ​ការលក់​យន្តហោះ​ចម្បាំង F-16 ក្នុងតម្លៃ ២០ ពាន់​លាន​ដុល្លារ​ឱ្យ​ទៅ​តួ​ក​គី​បានទេ ដរាបណា​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​មិន​ទាន់​យល់ព្រម​លើ​សមាជិកភាព​ណា​តូ​ដល់​ស៊ុយអែត​និង​ហ្វាំង​ឡ​ង់​។​

​ស៊ុយអែត​និង​ហ្វាំង​ឡ​ង់​បាន​ដាក់ពាក្យ​កាលពី​ឆ្នាំមុន​ដើម្បី​ចូលរួម​ក្នុង​អង្គការ​ណា​តូ បន្ទាប់​ពី​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុ​យក្រែន ប៉ុន្តែ​បាន​ប្រឈម​មុខ​នឹង​ការជំទាស់​មិន​នឹកស្មាន​ដល់​ពី​តួ​ក​គី​ហើយ​ចាប់​តាំង​​ពី​ពេលនោះ​មក​បាន​ព្យាយាម​សុំ​ការគាំទ្រ​ពី​តួ​ក​គី​។​

​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​ចង់ឱ្យ​រដ្ឋាភិបាល​ក្រុង​ហែល​ស៊ីន​គី​និង​ស្តុក​ខុល​ចាត់ការ​តឹងរ៉ឹង​ប្រឆាំង​នឹង​គណបក្ស​ពលករ​ឃឺ​ដ (PKK)​ដែល​ត្រូវបាន​ចាត់ទុកជា​ក្រុម​ភេរ​វករ​ដោយ​តួ​ក​គី​និង​សហភាព​អឺរ៉ុប និង​ក្រុម​មួយទៀត ដែល​ខ្លួន​បាន​ស្តីបន្ទោស​ចំពោះ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ ២០១៦​។​

​ប្រទេស​ទាំង​បី​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ផ្លូវ​ឆ្ពោះទៅមុខ​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ​កាលពី​ខែ​មិថុនា​ឆ្នាំ​មុន​ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​បាន​ផ្អាក​ការពិភាក្សា​កាលពី​ខែ​មុន​បន្ទាប់ពី​ការតវ៉ា​​នៅ​ទីក្រុង​ស្តុក​ខុល កន្លែង​ដែល​អ្នកនយោបាយ​ស្តាំនិយម​ដា​ណឺម៉ា​ក​ម្នាក់​បាន​ដុត​សៀវភៅ​គម្ពីរ​កូ​អានដ៏​បរិសុទ្ធ​របស់​អ្នក​កាន់​សាសនា​អ៊ីស្លាម​។​

​នៅក្នុង​លិខិត​មួយ​ផ្ញើជូន​ប្រធានាធិបតី ចូ បៃ​ដិន ព្រឹទ្ធ​សមាជិក​មកពី​គណបក្ស​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​ចំនួន ២៩ នាក់​បាន​និយាយថា ប្រទេស​នៅ​តំបន់ន័​រ​ឌី​ក (Nordic)​ទាំង​ពីរ​កំពុង​ខិត​​ខំ​ប្រឹងប្រែង​យ៉ាង​ពេញទំហឹង​និង​ស្មោះត្រង់ ដើម្បី​បំពេញ​លក្ខខណ្ឌ​សម្រាប់​សមាជិកភាព​ណា​តូ​។​

​ព្រឹទ្ធ​សមាជិក​ទាំងនោះ​បាន​សរសេរថា “​ល្គឹក​ណា​ពិធីសារ​ចូល​ជា​សមាជិក​ណា​តូ​ត្រូវបាន​ផ្តល់​សច្ចាប័ន​ដោយ​តួ​ក​គី ទើប​សភា​អាច​ពិចារណា​ការលក់​យន្តហោះ​ចម្បាំង F-16​។ ទោះ​យ៉ាងណា​បរាជ័យ​ក្នុង​​ការ​ធ្វើ​ដូច្នេះ​នឹង​បង្ក​ជា​ឧបសគ្គ​អំពី​ការលក់​ដែល​កំពុង​ពន្យារ​ពេល​នេះ​”​។​

​វា​ជា​លើកទីមួយ​ហើយ ដែល​សភា​អាម៉េរិក​ផ្សារភ្ជាប់​ដោយ​ផ្ទាល់​នូវ​ការលក់​យន្តហោះ F-16 ទៅ​តួ​ក​គី ជាមួយ​នឹង​ការសុំ​ចូល​ជា​សមាជិក​ណា​តូ​ពី​ប្រទេ​សន័រឌី​ក​ទាំងពីរ​។​

​រដ្ឋបាល​លោកបៃ​ដិនបាន​និយាយម្តង​ហើយ​ម្តងទៀត​ថា ខ្លួន​គាំទ្រ​ការលក់​នេះ​និង​បដិសេធ​មិន​ផ្សារ​ភ្ជាប់​បញ្ហា​ទាំងពីរ​នេះ​ទេ ប៉ុន្តែ​ខ្លួន​បាន​ទទួលស្គាល់ថា​ការ​ផ្តល់​សច្ចាប័ន​លើ​ការចូល​ជា​សមាជិក​ណា​តូ​​របស់​ស៊ុយអែត​និង​ហ្វាំង​ឡ​ង់​នឹង​ជួយ​សម្រួល​ដល់​ដំណើរកា​រលក់ F-16​នៅក្នុង​សភា​។​

​តួ​ក​គី​បាន​និយាយថា ខ្លួន​អាច​យល់ព្រម​លើ​ពាក្យ​សុំចូល​ជា​សមាជិក​ណា​តូ​របស់​ហ្វាំង​ឡ​ង់​មុន​ស៊ុយអែត ប៉ុន្តែ​ប្រធានាធិបតី​និង​រដ្ឋមន្ត្រី​ការបរទេស​ហ្វាំង​ឡ​ង់​បាន​ច្រាន​ចោល​គំនិត​នេះ​ដោយ​លើក​ហេតុ​​ផល​ថា សន្តិសុខ​នៃ​ប្រទេ​សន័រឌី​ក​ទាំង​ពីរ​គឺ​ពឹងផ្អែក​គ្នា​ទៅវិញទៅមក​។​

​ក្នុង​ចំណោម​សមាជិក​ទាំង ៣០ របស់​អង្គការ​ណា​តូ មានតែ​តួ​ក​គី​និង​ហុងគ្រី​ប៉ុណ្ណោះ​ដែល​មិន​ទាន់​ផ្តល់​សច្ចាប័ន​លើ​សមាជិកភាព​របស់​ប្រទេ​សន័​រឌីក​។​

​តួ​ក​គី​បាន​ស្នើសុំ​ក្នុង​ខែតុលា ឆ្នាំ ២០២១ ដើម្បី​ទិញ​យន្តហោះ​ចម្បាំង​F-16​ចំនួន​៤០ គ្រឿង និង​ឧបករណ៍​ទំនើបកម្ម​ជិត ៨០ ឈុត​សម្រាប់​យន្តហោះ​ចម្បាំង​ដែល​មាន​ស្រាប់​របស់ខ្លួន​។​

​ខណៈ​សភា​អាច​រារាំង​ការលក់​អាវុធ​ឱ្យ​បរទេស សភា​កាលពី​មុន​មិន​អាច​ប្រមូលផ្តុំ​សំឡេង​ពីរភាគបី​នៅក្នុង​សភា​ទាំងពីរ ដែល​តម្រូវ​ដើម្បី​យកឈ្នះ​លើ​សិទ្ធិ​វេតូ​របស់​ប្រធានាធិបតី​បាន​នោះទេ​៕

តួ​ក​គី​បាន​ស្នើសុំ​ក្នុង​ខែតុលា ឆ្នាំ ២០២១ ដើម្បី​ទិញ​យន្តហោះ​ចម្បាំង​ចំនួន​៤០​គ្រឿង


​ជុំវិញ​សមាជិកភាព​របស់​ប្រទេស​នៅ​តំបន់ន័​រ​ឌី​ក​ទាំងពីរ ហ្វាំង​ឡង់​នៅតែ​ប្តេជ្ញា​ចិត្តចូល​ជា​សមាជិក​ណា​តូ​រួម​ជាមួយ​ស៊ុយអែត នេះ​បើ​តាម​ការបញ្ជាក់​ពី​នាយក​រដ្ឋមន្ត្រី​ហ្វាំង​ឡ​ង់​លោកស្រី សាន់​ណា ម៉ា​រី​ន​(Sanna Marin)​ពេល​លោក​ស្រី​ជួបប្រជុំ​ជាមួយ​សម​ភាគី​ស៊ុត​អែល កាលពី​ថ្ងៃ​ព្រហស្បតិ៍​

Post navigation