Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សភា​តួ​ក​គី​ផ្តល់​សច្ចាប័ន​លើ​ពាក្យ​សុំ​ចូល​ណា​តូ​របស់​ហ្វាំង​ឡ​ង់​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សភា​តួ​ក​គី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​មីនា​បាន​ផ្តល់​សច្ចាប័ន​លើ​ពាក្យ​សុំ​របស់​ហ្វាំង​ឡ​ង់​ដើម្បី​ចូលរួម​ជាមួយ​អង្គការ​ណា​តូ​ដោយបាន​ដកចេញ​នូវ​ឧបសគ្គ​​ចុងក្រោយ​បំផុត​នៅក្នុង​របៀប​នៃ​ការចូល​ជា​សមាជិក​របស់​ប្រទេ​សន័​រឌីក (Nordic)​មួយ​នេះ​ទៅក្នុង​សម្ពន្ធមិត្ត​យោធា​លោកខាងលិច​។​

​សមាជិក​សភា​ទាំង ២៧៦ រូប​ដែល​មាន​វត្តមាន បាន​បោះឆ្នោត​គាំទ្រ​ពាក្យ​សុំ​របស់​ហ្វាំង​ឡ​ង់ គឺ​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​សភា​ហុងគ្រីក៏​បានអនុម័ត​ការចូល​ជា​សមាជិក​របស់​រដ្ឋាភិបាល​ក្រុង​ហ៊ែ​ល​ស៊ីន​គី (Helsinki) ផងដែរ​។​

​អគ្គលេខាធិការ​អង្គការ​ណា​តូ លោក ជែន ស្តូល​ធិន​ប៊ឺក (Jens Stoltenberg) បាន​សរសេរ​នៅលើ Twitter ដើម្បី​ស្វាគមន៍​សកម្មភាព​របស់​តួក​គីថា​”​នេះ​នឹង​ធ្វើឱ្យ​គ្រួសារ​ណា​តូ​ទាំងមូល​កាន់​​តែ​រឹងមាំ​និង​មាន​សុវត្ថិភាព​ជាង​មុន​”​។​

​ដោយ​មាន​ការ​ព្រួយ​បារ​ម្មណ៍​ចំពោះ​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​កាល​ពី​មួយ​ឆ្នាំ​មុន ហ្វាំង​ឡង់​និង​ស៊ុយអែត​បាន​បោះបង់ចោល​គោល​នយោបាយ​មិន​ចូលបក្ស​សម្ពន្ធ​រាប់​ទសវត្សរ៍​របស់​ពួកគេ ហើយ​បាន​ដាក់​ពាក្យសុំ​ចូលរួម​សម្ពន្ធភាព​នេះ​។​

​ការឯកភាព​ពេញលេញ​គឺ​តម្រូវ​ឱ្យមាន​ដើម្បី​ទទួលយក​សមាជិក​ថ្មី​ចូល​ទៅក្នុង​សម្ពន្ធភាព​ដែល​មាន​សមាជិក ៣០​ហើយ​តួ​ក​គី​និង​ហុងគ្រី​គឺជា​សមាជិក​ពីរ​ចុងក្រោយ​របស់​ណា​តូ​ដែល​ផ្តល់​សច្ចាប័ន​លើ​​ការចូល​ជា​សមាជិក​របស់​ហ្វាំង​ឡ​ង់​។​

​ពាក្យ​សុំ​របស់​ស៊ុយអែត​ដើម្បី​ចូលរួម​សម្ពន្ធភាព​នេះ​ត្រូវបាន​ទុកចោល ខណៈ​ទាំង​តួ​ក​គី​និង​ហុងគ្រី​នៅតែ​មិន​ទាន់​យល់ព្រម​ផ្តល់​ភ្លើង​ខៀវ​ដល់​ប្រទេស​នេះ​បើទោះបីជា​បង្ហាញ​ការគាំទ្រ​ចំពោះ​ការពង្រីក​​របស់​ណា​តូ​ក្តី​៕

សមាជិក​សភា​ទាំង ២៧៦ រូប​ដែល​មាន​វត្តមាន បាន​បោះឆ្នោត​គាំទ្រ​ពាក្យ​សុំ​របស់​ហ្វាំង​ឡ​ង់

Post navigation