Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សភាសម្ព័ន្ធសហជីពជាតិកម្ពុជា អបអរសាទរជាមួយនិយោជិតទាំងអស់ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើងនិង ផលិតផលធ្វើដំណើរ ដែលទទួលបាន ប្រាក់ឈ្នួលអប្បបរមាថ្មី ២០៤ ដុល្លារ សម្រាប់ឆ្នាំ២០២៤

Views: 1

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC តំណាងឲ្យ ៦៨ សហព័ន្ធសហជីព សមាគម និងអង្គការ សូមចូល រួមអបអរសាទរជាមួយបងប្អូន កម្មករ-និយោជិត ទាំងអស់ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើងនិង ផលិតផលធ្វើដំណើរ ដែលទទួលបានប្រាក់ឈ្នួល អប្បបរមាថ្មី ២០៤ ដុល្លារ សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ។

NACC សូមគាំទ្រចំពោះយន្តការ នៃការចរចារប្រាក់ឈ្នួលអប្បបរមា ដែលរៀបចំ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយបានផ្ដល់ឱកាស និងពេលវេលា គ្រប់គ្រាន់ សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមចរចា ដោយឈរលើលក្ខណៈ បច្ចេកទេស និងវិទ្យាសាស្ត្រ និងបានបោះឆ្នោតគាំទ្រតួលេខប្រាក់ឈ្នួលអប្បបរមា ចំនួន ២០២ ដុល្លារ សម្រាប់ឆ្នាំ២០២៤ ហើយសម្តេចមហាបវរធិបតី បណ្ឌិត ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្ថែម ចំនួន ២ (ពីរ) ដុល្លារ លើតួលេខដើមរបស់ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល ២០២ ដុល្លារ ដែលការបន្ថែមនេះ ជាកាយវិការយកចិត្តទុកដាក់ពីការលំបាកនឹងរួមចំណែកធ្វើឲ្យជីវភាពរស់នៅរបស់ បងប្អូនកម្មករ និងក្រុមគ្រួសារ កាន់តែប្រសើរឡើង ជាងមុន។ ដូច្នេះប្រាក់ឈ្នួល អប្បបរមា ឆ្នាំ២០២៤ ឡើងដល់ ចំនួន ២០៤ ដុល្លារ សម្រាប់កម្មករពេញសិទ្ធិ និង ២០២ ដុល្លារ សម្រាប់កម្មករសាកល្បង ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។ ក្នុងនាមកម្មករ និយោជិត និងសមាជិក សមាជិកា NACC ទាំងអស់ សូមគោរពថ្លែងអំណរគុណ ចំពោះសម្តេចមហាបវរធិបតី បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់​បងប្អូន កម្មករ និយោជិត ហើយបានតម្លើងប្រាក់ឈ្នួល ជូនបងប្អូនកម្មករ​និយោជិត ជារៀងរាល់ឆ្នាំ ៕ V / N

Post navigation