Cambodia

ស្ទឹង​សៀមរាប ​នឹង​ក្លាយ​ជា​ផ្សារ​លើទឹក​ប្រកបដោយ​ភាព​ទាក់ទាញ​ នៅ​សប្ដាហ៍​ក្រោយនេះ

ភ្នំពេញ ៖ ស្ទឹង​សៀមរាប នឹង​ក្លាយ​ជា​ផ្សារ​លើ​ទឹក​មួយ ​ប្រកបដោយ​សោភណ្ឌភាព និង ភាព​ទាក់​ទាញ​ ដើម្បី​ស្វាគមន៍​អ្នកទេសចរ​នៅ​ក្នុង​ឱកាស​ឈប់សម្រាក​ច្រើន​ថ្ងៃ ដែល​ផ្ដើម​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា សប្ដាហ៍​ក្រោយនេះ។

​បើ​តាម​ផែនការ​របស់​រដ្ឋបាល​ខេត្ត​សៀមរាប​ គឺ​នឹង​សង់​ផែ​មួយ​នៅលើ​ដងស្ទឹង​សៀមរាប​នៅត្រង់​ព្រះរាជដំណាក់។ ផែ​ឈើ​នេះ​ សម្រាប់​ភ្ញៀវ​ទេសចរ​ចុះឡើង​ជិះ​ទូក​ទៅ​ទិញ​ទំនិញ និង​ទិញ​អាហារ​ដែល​អាជ្ញាធរ​រៀបចំ​ឲ្យ​មានការ​លក់ដូរ​នៅ​លើ​ទឹក​ ក្នុង​ស្ទឹង​សៀមរាប​នេះ។

បន្ទាប់ពី​ការ​ជិះទូក​ទិញ​ចំណីចំណុក​ពី​ផ្សារ​លើទឹក​ហើយ ​ពលរដ្ឋ​ដែល​ដើរ​កម្សាន្ត​ អាច​យក​អាហារ​ទាំង​នោះ​មក​ទទួល​ទាន​តាម​ដងស្ទឹង​ដែល​បាន​រៀបចំ​កន្លែង​អង្គុយ​យ៉ាង​ស្រស់​ស្អាត ​ខ្យល់​ដែល​ត្រូវ​លំអ​ទៅ​ដោយ​អំពូល​ភ្លើង​ ក្រោម​បរិយាកាស​ដ៏​ត្រជាក់ ​នៃ​ជំនោរ​ដង​ស្ទឹង​សៀមរាប។

អាជ្ញាធរ​ អះអាង​ថា ​ការរៀបចំ​ គឺ​លម្អ​តាម​ដងស្ទឹង និង រុក្ខវិថី​នានា​ ក្នុង​ក្រុង​ នា​ពេល​រាត្រី ​ឲ្យ​កាន់តែ​មាន​ការ​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរ។

​សូម​ជម្រាប​ថា​ ក្រៅពី​ការរៀបចំ​ឲ្យ​មានការ​កម្សាន្ត​តាម​ដងស្ទឹង​ផ្សារ​លើទឹក​នេះ ​អាជ្ញាធរ​ខេត្ត​សៀម​រាប​ មាន​រៀបចំ​កម្មវិធី​ជាច្រើន​ទៀត​ដូចជា មាន​ទាំង​ពិធី​បែប​សាសនា បួងសួង​សុំ​សេចក្តីសុខ កម្មវិធី​ពិព័រណ៍​បន្លែ​ផ្លែឈើ កសិផល ផលិតផល ក្រុង​-​ស្រុក​ទាំង ១២ កម្មវិធី​ប្រកួត​ម្ហូបអាហារ​ពានរង្វាន់​មាន់​អាំង ឆ្ងាញ់​ជាងគេ​នៅ​ខេត្តសៀមរាប​ ការ​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​តំបន់​ផាប់​ស្ទ្រី​ត « Pub Street» កម្មវិធី​ជិះ​កង់ ,​កម្មវិធី​កីឡា​វាយ​កូនគោល កម្មវិធី​ដើរ​ព្រៃ ចង្ក្រាន​រយ​ភ្នំ​គូលែន​ជាដើម៕
អត្ថបទ ៖ ណា រី​

ពិសី

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114

Football news:

Hummels 0:2 in Augsburg: Borussia played well in many aspects, but did not create enough chances
Schalke have not won the Bundesliga in 18 consecutive rounds. The total score of the first two games of the season is 1:11
Real won with the help of VAR and decommissioned forwards. Jovic earned a penalty, mayoral a penalty
Robles on refereeing the match with Real Madrid and VAR: dubious episodes are always Interpreted in favor of top clubs
Conte on 4:3 with Fiorentina: impressed with Inter's attack. We didn't have enough balance, we paid for it
Zidane about 3:2 with Betis: real can get better and will. A difficult game, but we believed in winning until the end
Dest said goodbye to the Ajax players and will fly to Barcelona today (Gerard Romero)