Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សេចក្តីព្រាងស្ដីពីលទ្ធកម្មសាធារណៈត្រូវបានអនុម័តដោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

Views: 5

ដោយៈតារារិទ្ធ/ភ្នំពេញៈកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី៣១ខែមីនា២០២៤បានអនុម័ត “សេចក្តីព្រាងស្ដីពីលទ្ធកម្មសាធា រណៈ” ។

សេចក្តីព្រាងស្ដីពីលទ្ធកម្មសាធារណៈមានគោលបំណងដើម្បីធានាបាននូវភាពជឿទុក ចិត្ត តម្លាភាព ប្រសិទ្ធភាពការប្រកួតប្រជែង និងការសន្សំសំចៃព្រមទាំងស្របតាមឧត្ត មានុវត្តន៍អន្តរជាតិដោយប្រែក្លាយតួនាទីរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទៅជានិយ័តករនិងជាអ្នកធ្វើសវនកម្មកិច្ចលទ្ធកម្ម ចំណែកក្រសួងស្ថាប័ននឹងត្រូវបានផ្ដល់សិទ្ធិអំណាចនិងការទទួលខុសត្រូវជាមួយនឹងគណនេយ្យភាពពេញលេញក្នុងការអនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួន។

សេចក្តីព្រាងច្បាប់ស្ដីពីលទ្ធកម្មសាធារណៈបានកំណត់គោលការណ៍សំខាន់ៗអំពីមុខ ងារនិងការទទួលខុសត្រូវឱ្យដាច់ពីគ្នារវាងស្ថាប័នគ្រប់គ្រងលទ្ធកម្មនិងស្ថាប័នអនុវត្តលទ្ធកម្ម ការផ្ទេរសិទ្ធិអំណាចនិងការទទួលខុសត្រូវលើកិច្ចលទ្ធកម្មជូនស្ថាប័នអនុវត្តលទ្ធកម្មការពង្រឹងនិងកែលម្អយន្តការនៃការទទួលនិងដោះស្រាយបណ្ដឹងតវ៉ាលទ្ធកម្មឱ្យមានឯករាជ្យភាពជាមួយនឹងការបង្កើតឱ្យមានរបបដាក់ទោសទណ្ឌ។

សេចក្តីព្រាងច្បាប់ស្ដីពីលទ្ធកម្មសាធារណៈធ្វើឡើងដោយស្របតាមទិសដៅនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងយុទ្ធសាស្ដ្រនៃការកែ ទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ ២០១៩-២០២៥។ផ្អែកតាមយុទ្ធសាស្ដ្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្ម សាធារណៈនេះរាជរដ្ឋាភិបាលប្រគល់ភារ កិច្ចឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំកែលម្អនិងបំពេញបន្ថែមលើច្បា ប់ស្ដីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២ ដែលកំពុងនៅជាធរមានឱ្យមានសង្គតិ ភាពនឹងច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសា ធារណៈនិងស្របតាមឧត្តមានុវត្តន៍អន្តរ ជាតិ។

សេចក្តីព្រាងច្បាប់ស្ដីពីលទ្ធកម្មសាធារណៈត្រូវបានអនុម័តនិងចូលជាធរមានច្បាប់នេះនឹងក្លាយជាក្របខ័ណ្ឌគតិយុត្តគោលដ៏សំ ខាន់មួយសម្រាប់ពង្រឹងប្រព័ន្ធលទ្ធកម្មសា ធារណៈនៅព្រះរាជាណាចក្រកម្ពុជាលើការគ្រប់គ្រងនិងការអនុវត្តកិច្ចលទ្ធកម្មឱ្យកាន់ តែមានភាពជឿទុកចិត្តប្រសិទ្ធភាព តម្លាភា ព ការប្រកួតប្រជែងនិងការសន្សំសំចៃស្រ បតាមឧត្តមានុវត្តន៍អន្តរជាតិព្រមទាំងរួមចំ ណែកដល់ការសម្រេចបាននូវទិសដៅនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធា រណៈក្នុងរយៈពេលវែងដើម្បីទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកំណើនសេដ្ឋកិច្ចនិងសមធម៌សង្គម៕

Post navigation