Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សេចក្តីថ្លែងការណ៍ព័ត៌មាន៖ពានរង្វាន់មិនមែនជាមធ្យោបាយ ស្របច្បាប់ សម្រាប់ការពារខ្លួនក្នុងតុលាការប្រទេសណាមួយឡើយ

Views: 1

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ «ពានរង្វាន់មិនមែនជាមធ្យោបាយស្រប ច្បាប់សម្រាប់ការពារខ្លួនក្នុងតុលាការរបស់ប្រទេសណាមួយឡើយ»។នេះជាចំណងជើងនៃសេចក្តីថ្លែងការណ៍ព័ត៌មាន របស់អ្នក នាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី២ខែកុម្ភៈ។ការបញ្ជាក់នេះទំនងជាការឆ្លើយ តប ទៅនឹងការសម្រេចរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានផ្តល់ពានរង្វាន់សិទ្ធិមនុស្សដល់ កញ្ញា ឈឹម ស៊ីថរ ដែលជាម្ចាស់ពានម្នាក់ក្នុងចំណោម ១០ រូបជុំវិញសាកលលោក ដែលទទួលពានរង្វាន់អ្នកការពារសិទ្ធមនុស្សប្រចាំឆ្នាំ ។

ក្រសួងការបរទេសអាមេរិក បានចេញផ្សាយសេចក្តីប្រកាស ព័ត៌មាន មួយនៅថ្ងៃទី១ខែកុម្ភៈ ឆ្នាំ ២០២៣ បានឱ្យដឹងថា ពាន រង្វាន់ដ៏មានកិត្យានុភាពដែលផ្តល់ឱ្យកញ្ញា ឈឹម ស៊ីថរ គឺទទួល ស្គាល់ពីបុគ្គលក្លាហានទាំងឡាយណា ដែលបង្ហាញ ពីភាពក្លាហាន យ៉ាងពិសេស និងភាពជាអ្នកដឹកនាំក្នុងការតស៊ូមតិ ដើម្បីលើក កម្ពស់និងការពារសិទ្ធិមនុស្សដែលគេទទួលស្គាល់ជាសាកល និងសេរីភាពជាមូលដ្ឋាន ។ ក្រសួងការបរទេសអាមេរិក បញ្ជាក់ថា កញ្ញា ឈឹម ស៊ីថរ គឺជាអ្នកទីមួយ នៃប្រទេសកម្ពុជា ដែលបានពាន រង្វាន់នេះ ។

ក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ២ខែកុម្ភៈបានបញ្ជាក់ថា ក្រសួងបានធ្វើការសង្កេតទៅលើ ការ ប្រកាសនាពេលថ្មីៗនេះរបស់ក្រសួងការបរទេស សហរដ្ឋអាមេរិក ដែលបានសម្រេចផ្តល់ពានរង្វាន់ដល់បុគ្គល ល្មើសច្បាប់មួយរូប នៅក្នុងប្រទេសកម្ពុជា។

ប្រភពដដែលបន្តថា ពានរង្វាន់ជារឿយៗគឺសម្រាប់ទទួល ស្គាល់ បុគ្គលដែលតស៊ូ ដើម្បីសន្តិភាព ភាពសុខដុមរមនានិងការបង្រួប បង្រួមជាតិ ការកាត់បន្ថយសព្វាវុធ ការលុបបំបាត់ការរើសអើង អំពើហិង្សា និងការស្អប់ខ្ពើមជាតិសាសន៍ ឬក៏បង្កើតស្នាដៃណា មួយសម្រាប់សង្គម ជាដើម។

សេចក្តីថ្លែងការណ៍ព័ត៌មានដដែលបន្ថែមថា ការប្រកាសរបស់ ក្រសួងការបរទេសសហរដ្ឋអាមេរិក មិនតំណាងឱ្យបំណង ប្រាថ្នា ពិតប្រាកដនៃប្រជាពលរដ្ឋកម្ពុជាភាគច្រើនទេ ព្រោះ ទង្វើបែបនេះ គឺជាសារជំរុញផ្តល់កម្លាំងដល់ក្រុមជាក់លាក់ ដែលបានត្រៀម ខ្លួនរួចជាស្រេច កេងយកប្រយោជន៍ពីស្ថានការណ៍ ដើម្បី បម្រើ របៀបវារៈលាក់ពុតរបស់ខ្លួន ដែលពួនជ្រកក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ថា៖«ពានរង្វាន់នេះមិនមែនជាមធ្យោបាយស្របច្បាប់សម្រាប់ការពារខ្លួននៅក្នុងតុលាការរបស់ប្រទេសណាមួយឡើយ។ មធ្យោបាយស្របច្បាប់គឺ ការចូលរួមក្នុង ដំណើរការកាត់ក្ដី និងផ្តល់ទឡ្ហីករណ៍ផ្លូវច្បាប់ ជាមួយភស្តុតាង រឹងមាំ ដើម្បីដោះបន្ទុក នៅក្រោមច្បាប់ និងនីតិវិធីតុលាការ របស់ រដ្ឋពាក់ព័ន្ធ»។ ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលរូបនោះ ពុំ ពាក់ ព័ន្ធនឹងសិទ្ធិមនុស្ស ឬក៏វិវាទការងារទេ ប៉ុន្តែគឺដោយ សារការ បំពាន ជាក់ស្តែងលើបម្រាម មិនឱ្យចាកចេញពីដែនដីនៃព្រះ រាជាណា ចក្រកម្ពុជា ខណៈពេលកំពុងស្ថិតក្រោមការត្រួតពិនិត្យតាម ផ្លូវ តុលាការ។

មាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា បាន ចែងថា «ប្រសិនបើជនត្រូវចោទបានគេចវេសដោយចេតនា ពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរអាច សម្រេចឱ្យឃុំខ្លួនជនត្រូវចោទ បណ្តោះអាសន្នបាន»។

គួររំលឹកថា កញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីពក្រុម ហ៊ុន កាស៊ីណូណាហ្គាវើលដ៍ ត្រូវបានឃាត់ខ្លួនរួមជាមួយ នឹងថ្នាក់ ដឹកនាំសហជីពរបស់ខ្លួនលើកទី១ កាលពីខែមករា ឆ្នាំ ២០២២ ក្រោមបទចោទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ សន្តិសុខសង្គម” ហើយត្រូវបានដោះលែងឱ្យនៅក្រៅឃុំ កាលពីខែមីនា ឆ្នាំ ២០២២។

កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ កញ្ញាត្រូវបានឃាត់ខ្លួន នៅឯ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញពីសំណាក់ នគរបាល អន្តោប្រវេសន៍ និងត្រូវបានឃុំខ្លួនជាលើកទី២ ក្រោយ ត្រឡប់មកពីប្រទេសអូស្រ្តាលី។ តុលាការបានសម្រេចឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ បណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី២ (ព្រៃស) ដោយមូលហេតុល្មើសបម្រាមរបស់តុលាការដែលដាក់ស្ថិតក្រោមការត្រួតពិនិត្យ ហាមចេញក្រៅប្រទេស៕សរន / N

Post navigation