Cambodia

ស្គាល់អត្តសញ្ញាណជនរងគ្រោះខ្លះហើយក្នុងករណី ឡានធំយីឌុបទៅដឹកជ្រូក រេចង្កូតបុកបង្កាន់ដៃស្ពានក្រឡាប់ធ្លាក់បាក់និងដាច់ក្បាល

ចែករម្លែក


ដោយ ៖ ប.ជ័យ / បន្ទាយមានជ័យ ៖ មកទល់ពេលនេះជនរងគ្រោះខ្លះត្រូវបានស្គាល់អត្ត សញ្ញាណហើយក្នុងករណីឡានធំយីឌុបទៅដឹកជ្រូក រេចង្កូតបុកបង្កាន់ដៃ ហើយច្រឡោតក្រឡាប់ធ្លាក់ពីលើស្ពាន បាក់និងដាច់ក្បាលឡានបង្កស្លាប់មនុស្សម្នាក់ភ្លាមៗនិង៦នាក់ រងរបួសធ្ងន់ និង៦នាក់ទៀតរងរបួស ស្រាល ។


លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុក អូរជ្រៅបានអោយដឹងថា ជនរងគ្រោះ ស្លាប់ និងរបួស ធ្ងន់ស្រាលទាំង១៣នាក់ មាន÷ ១- ឈ្មោះសន សៀន ប្រុសអាយុ៤០ រស់នៅភូមិផ្អុងសង្កាត់កូនក្រៀលក្រុងសំរោងខេត្តឧត្តមជ័យស្លាប់នឹងកន្លែង។
២- ឈ្មោះព្រហ្ម មាន ភេទប្រុស រសនៅភូមិពពកស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។ ៣- ឈ្មោះកែវវាសនា ភេទប្រុសនៅភូមិថ្មីឃុំអូរស្រឡៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។ ៤- ឈ្មោះហ៊ាន ដែន ភេទប្រុស រស់នៅភូមិចំការចេកភូមិស្លែងស្ពាន ឃុំ/ស្រុកស្រីស្នំខេត្តសៀមរាប។ ចំណែកអ្នកផ្សេងទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។


សូមរម្លឹកថា គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីល្ងាច ថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិ៥៨ ចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៣-២៤ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ រថយន្ត បង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម. MA.8759​ ធុនធ្ងន់ធំយីឌុបកង់១៦ ទៅដឹកសត្វជ្រូក បានបើកពីទិសខាងលិច ទៅខាងកើត ដោយមានអ្នករួមដំណើរចំនួន១៣នាក់។

នៅពេលដែលកំពុងបើកបរ មកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបានវេរចង្កូតទៅខាងស្តាំបុកនឹងបង្កាន់ដៃស្ពានពេញទំហឹងបណ្តាលឲ្យរថយន្តផ្លោងច្រឡោតលើបង្កាន់ដៃស្ពានជាប់ពាក់កណ្តាល ។ចំណែកក្បាលរថយន្តបានធ្លាក់ទៅនឹងបាតស្ពានបុកផ្ទប់ដីបាក់ ដាច់ក្បាលឡាន ហើយបង្កសង្កត់ស្លាប់អ្នករួមដំណើរម្នាក់ និងចំនួន៦នាក់បានរងរបួសធ្ងន់និង៦នាក់ទៀតរបួសស្រាល ។


ជនរងរបួសត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ។

ចំណែកអ្នកបើកបរសឹងតែមិនជឿ ដែលមិនរងរបួស ហើយនៅក្រោយពីកើតហេតុបានរត់គេចខ្លួនមិននៅទទួលខុសត្រូវឡើយ ។

ក្រោយពីកើតហេតុ រថយន្តត្រូវបាននគរបាលជំនាញចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅ រករថយន្តស្ទូចយកមកទុកនៅអធិការដ្ឋានដើម្បីរកម្ចាស់និងអ្នកបើកចូលខ្លួនមកដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕R

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Bartomeu responded to Pique: it is not True that Barcelona spent money on criticizing players in social networks. The audit confirms this
Rafael Leau on 3-3 with Roma: Milan did everything to win, I'm disappointed. Ibra is an example for all of us
Son Heung-Min led the Premier League Goalscorers with 8 goals in 6 games. 7 of them are from Kane's passes
Conte on Shakhtar's level: You can't accidentally score three goals for Real Madrid. This is a strong team
Barca fans believed in the early departure of Bartomeu (due to disputes over the date of the referendum). In vain: there were no thoughts of retirement, the trophies are somewhere near
Josep Bartomeu: I had no intention of resigning. Barca will have trophies this season
Zinedine Zidane: Hazard is ready. We are happy, this is good news