Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស រួមគ្នា​លើកកម្ពស់​និង​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​

Views: 1

​ដោយៈ​សុផល​/ភ្នំពេញ​៖ ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស ‘NagaWorld Kind Hearts’ ដែលជា​ផ្នែក​ការងារ​ទំនួល​ខុសត្រូវ​សង្គម​បាន​សហការ​ជាមួយ Beyond The Games (BTG) រៀបចំ​ទិវា​គ្រួសារ ‘Family Day’ នៅ​កីឡដ្ឋាន​កំពង់ស្ពឺ​ជា​កីឡដ្ឋាន​ដែល​ទើបនឹង​ដាក់​សម្ពោធ​នាពេល​ថ្មីៗ​។ ទិវា​គ្រួសារ ‘​លើសពី​ការប្រកួត​’ នេះ នឹង​រៀបចំឡើង​នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែមីនា​នេះ​ក្នុង​គោលបំណង​លើកកម្ពស់​និង​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

​ប្រទេស​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ លើកដំបូង​នៅក្នុង​ខែឧសភា​ខាងមុខនេះ​។ ‘​លើសពី​ការប្រកួត​’ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា ‘Beyond The Games’ គឺជា​គំនិត​ផ្តួចផ្តើម​ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដែលមាន​គោលបំណង​លើកស្ទួយ និង​ផ្សព្វផ្សាយ​ប្រទេស​កម្ពុជា​លើសពី​ភាពជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ដោយ​បង្ហាញ​ពី​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ម្ហូប​ប្រពៃណី​ខ្មែរ ។​ល​។

​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស និង Beyond The Games នឹង​ផ្តល់ជូន​នូវ​ល្បែង​កម្សាន្ត​លក្ខណៈ​គ្រួសារ​សប្បាយៗ​ជាច្រើន​នៅ​ថ្ងៃ “​ទិវា​គ្រួសារ​” ឬ Family Day នេះ​។​ក្នុងខណៈ​ពេលដែល​កីឡដ្ឋាន​កំពង់ស្ពឺ​គឺជា​កីឡដ្ឋាន​ក្នុង​ទឹកដី​របស់​ក្លិប​បាល់ទាត់​ណាហ្គា​វើ​លដ៍ Naga World FC កីឡាករ​របស់​ក្លិប​ក៏​នឹងមាន​វត្តមាន នៅ​ទីនោះ​ដើម្បី​ជួប​ជាមួយ​អ្នកគាំទ្រ និង​លេង​ហ្គេម​ជាមួយ​អ្នកចូលរួម​ផងដែរ​។ ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស នឹង​តាំង​បង្ហាញ​ពានរង្វាន់ Stevie​ដ៏​មាន​កិត្យានុភាព​១៥​ដែល​ពួកគេ​បាន ឈ្នះ​ដែល​រួមបញ្ចូល​ពានរង្វាន់​មាស​ដែល​ពួកគេ​បានឈ្នះ​ក្នុង​ឆ្នាំ​២០២១​ផងដែរ​។​អ្នកចូលរួម​ក៏​នឹងមាន​ឱកាស​បង្ហាញ​ជំនាញ​របស់​ពួកគេ​តាមរយៈ​ការលេង​ហ្គេម​បាល់ ទាត់​សប្បាយៗ​ជាច្រើន ឬក៏​អាច​ឧបត្ថម្ភ​ជា​ទឹកប្រាក់​ដើម្បី​ទិញ​កូនឈើ​យកទៅ​ដាំ​ដោយ​ដាក់ឈ្មោះ​របស់​ពួកគេ​ទៀតផង​។ នៅក្នុង​ទិវា​នេះ នឹង​ផ្តល់ជូន​នូវ​ការកម្សាន្ត និង​ការអប់រំ​ផងដែរ​សម្រាប់​អ្នកចូលរួម​គ្រប់​វ័យ​។ Beyond The Games​នឹង​បង្ហាញ​ពី​វប្បធម៌​និង​ប្រវត្តិសាស្ត្រ​ដ៏​ល្អ​ផូរផង់​របស់​ប្រទេស​កម្ពុជា​តាមរយៈ​សកម្ម​ភាព​កីឡា និង​ការលេង​ហ្គេម​ផ្សេងៗ​។អ្នកចូលរួមក៏​អាចជួយ​បត់ក្រដាស​រាង​បេះដូង​ដើម្បី​ជួយBTG​ឱ្យទទួល​បា​ក្រដាស​រាង​បេះដូង​ចំនួន១ លាន​នៃ​ឯតទគ្គ​កម្ម​ហ្គី​ណេ​ស​ពិភព លោក​ផងដែរ​។

​លោក Pern Chen នាយក​គ្រប់គ្រង​ខុទ្ទកាល័យ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ បានបញ្ជាក់​អំពី​អារម្មណ៍​រំភើប​ថា “​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស មាន​មោទកភាព​ក្នុងការ​គាំទ្រ Beyond The Games ដើម្បី​ជួយ​អភិវឌ្ឍ​សហគមន៍ និង​កីឡា​យុវជន​នៅក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ​សម្រាប់​ប្រទេស​កម្ពុជា​។ វា​ជា​ឱកាស​ដ៏​អស្ចារ្យ​សម្រាប់​ពួកយើង​ដែល​ត្រូវ​ផ្តល់​ត្រឡប់​ដល់​សហគមន៍​និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្រួសារ​និង​មិត្តភក្តិ​តាមរយៈ​ព្រឹត្តិការណ៍​ដែល​ប្រកបដោយ​ការអប់រំ និង​សប្បាយរីករាយ​នេះ​”​។ ​

​គួរ​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០១៤កម្មវិធី​ការងារ​សង្គម​របស់​ណា​ហ្គា​វើ​លដ៍​បេះដូង​សប្បុរសបានផ្តល់​ប្រយោជន៍​ដល់​កុមារ​និង​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​ជាង ៤៩៦. ៥៤០ នាក់ និង​ទទួលបាន​រង្វាន់​ក្នុង​តំបន់ និង​អន្តរជាតិ​ជាង ៣០ដែល​រួមបញ្ចូល​ពានរង្វាន់ Stevie ចំនួន ១៥ ដែល​បានឈ្នះ​ចន្លោះ​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២២​៕Ph

Post navigation